Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន​ពន្ធដា​រ អញ្ជើញ​លោកស្រី សូ សុផាន់​នី នាយិកា ក្រុមហ៊ុន ស៊ី ឃាង និង​លោក លី ហ្វ៊ូ​ហ្វុ​ង នាយក​ក្រុមហ៊ុន សហគ្រាស​ជួសជុល និង​លក់​រថយន្ត ឲ្យ​ចូលមក​ទូទាត់​បំណុល​ពន្ធ​ដែល​ជំពាក់​រដ្ឋ​

spot_img

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​លិខិតអញ្ជើញ​នាយក​ក្រុមហ៊ុន​ចំនួន​ពីរ ឲ្យ​ចូលមក​ទូទាត់​បំណុល​ពន្ធ ដែល​ជំពាក់​រដ្ឋ​។ នេះ​បើតាម​លិខិតអញ្ជើញ​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។​

​ក្រុមហ៊ុន​ទាំង​២​នោះ​រួមមាន​៖ លោកស្រី សូ សុផាន់​នី នាយិកា ក្រុមហ៊ុន ស៊ី ឃាង និង​លោក លី ហ្វ៊ូ​ហ្វុ​ង នាយក​ក្រុមហ៊ុន សហគ្រាស​ជួសជុល និង​លក់​រថយន្ត​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សូម​ជម្រាប​លោកស្រី សូ សុផាន់​នី នាយិកា ក្រុមហ៊ុន ស៊ី ឃាង និង​លោក លី ហ្វ៊ូ​ហ្វុ​ង នាយក​ក្រុមហ៊ុន សហគ្រាស​ជួសជុល និង​លក់​រថយន្ត ជ្រាបថា ការបង់​ពន្ធអាករ​គឺជា​កាតព្វកិច្ច​របស់​អ្នកជា​ប់ព​ន្ឋ​គ្រប់រូប ដើម្បី​រួមចំណែក​ក្នុង​ថវិកាជាតិ​។​

​កន្លងមក អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​អញ្ជើញ​ប្រធាន​ក្រុមហ៊ុន​ទាំងពីរ​ខាងលើ ដើម្បី​មក​ដោះស្រាយ​បំណុល ពន្ធ​របស់​ក្រុមហ៊ុន តាមរយៈ​លិខិតអញ្ជើញ ជូន​ដល់​អាសយដ្ឋាន​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​រដ្ឋបាល​សារពើពន្ធ ប៉ុន្តែ​មិន​បានមក​តាម​ការអញ្ជើញ និង​មិន​បា​៩​មក​ទូទាត់​បំណុល​ពន្ធ​ឡើយ​។ អនុលោម​តាម​មាត្រា​៩៥ (​ថ្មី​) ចំណុច​ទី​៦ កថាខណ្ឌ ១ នៃ​ច្បាប់​ស្តីពី​សារពើពន្ធ អគ្គនាយកដ្ឋាន​ពន្ធដា​រ សូម​អញ្ជើញ​ប្រធាន​ក្រុមហ៊ុន​ទាំងពីរ​ខាងលើ មក​សាខា​ពន្ធដារ​ខណ្ឌដង្កោ មិន​ឲ្យ​លើសពី​១៥​ថ្ងៃ បន្ទាប់ពី​កាលបរិច្ឆេទ​លើ​លិខិតអញ្ជើញ​ក្នុង​ទំព័រសារព័ត៌មាន​នេះ ដើម្បី​ដោះ ស្រាយ​បំណុល​ពន្ធ​រដ្ឋ​។ ក្នុងករណី​លោកស្រី​នាយិកា និង​លោក​ប្រធាន​ក្រុមហ៊ុន មិនបាន​អញ្ជើញ​មក​តាម​កាលកំណត់​ខាងលើនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ ឌី​ងរ​ក្សា​សិទ្ធិ​អនុវត្ត​ទៅតាម​ផ្លូវច្បាប់​ជា​ធរមាន​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សង្ឃឹម​ជឿជាក់​លើ​ស្មារតី​ទទួលខុសត្រូវ​របស់ លោក លោកស្រី​ប្រធាន​ក្រុមហ៊ុន​ទាំងពីរ ក្នុង​ការបំពេញ​កាតព្វកិច្ច​សារពើពន្ធ​៕ ដោយ​៖​កូ​ឡាប​

spot_img
×