Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​បុរស​២​នាក់ ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​៥​ថង់ ម៉ូតូ​មួយគ្រឿង​និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួន ទៅ​តុលាការ​

spot_img

​បាត់ដំបង​៖​កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​២​នាក់​ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​៥​ថង់ ម៉ូតូ​មួយគ្រឿង​និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍ឯក សុខ និមល នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​២​នាក់ ដែល​ចាប់​ឃាត់ខ្លួន​ឈ្មោះ​ធី នុ​ន​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ត្រប់ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង និង​ឈ្មោះ​បឹ​ប​
​រ៉ូ​ភេទ ប្រុស​អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ត្រប់ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​៥​ថង់ ម៉ូតូ​មួយគ្រឿង សម្ភារ​ពាក់ព័ន្ធ​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន​កាលពី ម៉ោង​១៦​និង​៣០​នាទី ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ស្វាយជ្រុំ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ឯក សុខ និមល​បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក ចុះបង្ក្រាប​បាន​ករណីរ​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​ហើយ​៕ ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×