Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុកជា​មេរៀន​! អត់​បង់​ការប្រាក់​៣​ខែ បុគ្គលិក​ក្រុមហ៊ុន​អចលនទ្រព្យ LOD លើកគ្នា​រឹបអូស​ម៉ូតូ​កូនបំណុល​ប្រើ​សុទ្ធតែ​ពូថៅ និង​ដែក​ទីប តែ​លទ្ធផល​គឺថា​… (​វីដេអូ​)

spot_img

​កំពង់ឆ្នាំង ៖ មានរឿង​ដ៏​ភ្ញាក់ផ្អើល​មួយ ខណៈដែល​បុគ្គលិក​ក្រុមហ៊ុន​អចលនទ្រព្យ LOD ដែលមាន​ទាំង​ប្រធាន និង​កូនចៅ​សរុប​ចំនួន​៤​នាក់ ត្រូវបាន​ចាប់ខ្លួន ក្រោយពី​បាន​ទៅ​រឹបអូស​យក​ម៉ូតូ​កូនបំណុល​ខ្លួន​ទាំង​កម្រោល ដោយ​គ្មាន​ច្បាប់ទម្លាប់​ការអនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី និង​ព្រះរាជអាជ្ញា សោះឡើយ​។

​ហេតុការណ៍​ដ៏​ហួសចិត្ត​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ​២០២០ ម្សិលមិញ ស្ថិតនៅ​ភូមិ​កំពង់​បា​ស្រូវ​ខាងត្បូង ឃុំ​ជលសារ ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង​។

​ជុំវិញ​ករណី​ខាងលើនេះ លោក ហង្ស សុជាតិ មេបញ្ជាការរង​កងរាជអាវុធហត្ថ​បានបញ្ជាក់​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ គេ​បានឃើញ​បុគ្គលិក​ក្រុមហ៊ុន​អចលនទ្រព្យ LOD មាន​សាខា​នៅ​ខេត្តកំពង់ឆ្នាំង ចំនួន​៣​នាក់ បាន​ចូលទៅ​ដកហូត​ម៉ូតូ​កូនបំណុល ដោយ​ប្រើ​ពូថៅ និង​ដែក​ទីប កាត់ផ្តាច់​ច្រវាក់ និង​វាយ​បំបែក​សោ​រក​ទាំង​កម្រោល ដោយ​មិនមាន​ការយល់ព្រម​ពី​កូនបំណុល និង​ពិសេស​ពី​អាជ្ញាធរ​ភូមិ​ឃុំ និង​ព្រមទាំង​ការអនុញាតិ​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ឡើយ ខណៈដែល​កូនបំណុល​ខកខាន​មិនបាន​បង់​ការប្រាក់​រយៈពេល​៣​ខែ​ប៉ុណ្ណោះ​។​

​ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​ឃាត់ខ្លួន ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ក៏ដោយ​ចេតនា និង​ក៏​កំពុង​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ផងដែរ​។​

​គួរ​រំលឹក​ផងដែរ កាលពីពេល​កន្លងទៅនេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សំណូមពរ​ឲ្យ​គ្រប់​ធនាគារ ឬ ក្រុមហ៊ុន​អចលនទ្រព្យ​ទូទាំងប្រទេស មេត្តា​មានការ​យោគយល់ និង​លើកលែង ឬ​បន្ធូរបន្ថយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​តែមាន​ជីវភាព​លំបាក​ខ្វះខាត នៅក្នុង​ដំណាក់កាល​វិបត្តិ​នៃ​ការឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ ១៩ ដោយ​សម្តេច​ហាម​មិន​ឲ្យ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ឡើយ​៕ ដោយ​៖ លឹម ហុង​

 


spot_img
×