Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​យក​កាំភ្លើងខ្លី មក​គំរាម​អ្នករកស៊ី​ផ្ទេរប្រាក់​ទ្រូ​ម៉ា​នី ក្រុង​បាត់ដំបង តែ​មិនបាន​សម្រេច​

spot_img

​បាត់ដំបង ៖ បុរស​ម្នាក់​ប្រដាប់​ដោយ​អាវុធខ្លី​១​ដើម បាន​គំរាម​ទារប្រាក់​ពី​ជនរងគ្រោះ​ដែល​រកស៊ី​ផ្ទេរ​ប្រាក់​ទ្រូ​ម៉ា​នី​កាលពី​វេលា​ម៉ោង ៣​រសៀល ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅត្រង់​ចំណុច​ផ្ទះ​ផ្ទេរ​ប្រាក់​ទ្រូ​ម៉ាន់​នី ហួត សុ​វណ្ណា​រឹទ្ធ ស្ថិតក្នុង​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​ករណី​ប្លន់​ប្រដាប់អាវុធ​នៅ​ផ្ទះ​ផ្ទេរ​ប្រាក់​ទ្រូ​ម៉ា​នី បង្កឡើង​ដោយ​ជនសង្ស័យ​ម្នាក់ អាយុ​ប្រហែល ២០ ឆ្នាំ មាន​ភិនភាគ​សម្បុរ​ស មុខ​វែង ចង្កា​ព្រែក សក់ត្រង់​បាស់ លាប​ពណ៌​ក្រហម​-​លឿង កម្ពស់​ប្រហែល ១,៧០​ម៉ែត្រ ពាក់អាវ​យឺត ពណ៌​ទឹកក្រូច​ដៃ​ខ្លី ជិះ​ម៉ូតូ ១ គ្រឿង ម៉ាក MIO ពណ៌​ស ប្រដាប់​ដោយ​អាវុធខ្លី ១ ដើម មិន​ស្គាល់​ម៉ាក បានធ្វើ​សកម្មភាព​យក​អាវុធ​ដាក់​លើ​តុ​គំរាម​ទារប្រាក់​ពី​ជនរងគ្រោះ​ឈ្មោះ សុខ ស្រី​នឿន ភេទ​ស្រី អាយុ ៣១​ឆ្នាំ មុខរបរ លក់ដូរ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ ពុំ​បាន​សម្រេច រួច​ក៏​ជិះ​ម៉ូត​គេចខ្លួនបាត់ ។​

​បើ​តាម​ការអះអាង​ពី​ស្ត្រី​រងគ្រោះ សុខ ស្រី​នឿន បាន​និយាយថា ជននេះ​បាន​ដើរ​ចូល​មក​សុំ​ដក​ប្រាក់​តាមរយៈ​ទ្រូ​ម៉ា​នី ដែល​មាន​ចំនួន​២៥​លាន​រៀល​។ នៅពេល​ដែល​ម្ចាស់ផ្ទះ​សួរ​រក​លេខ​កូដ បែរ​ជា​ជន​នេះ ឆ្លើយ​ថា​អត់​មាន​ទេ ព្រមទាំង​បាន​ដក​កាំភ្លើងខ្លី មិន​ដាក់​នៅ​លើ​តុ​ខាងមុខ​ជនរងគ្រោះ ហើយ​ស្ត្រី​រងគ្រោះ​បាន​និយាយ​សម្រួល​ថា បើ​ចង់បាន​ប្រាក់ ចាំ​ខ្ញុំ​ទូរស័ព្ទឲ្យ​បង​យក​មក​ឲ្យ​ព្រោះ​លុយ​វា​ច្រើន​។ ជនសង្ស័យ​បាន​សួរ​ថា​ទៅ​ស្ត្រី​រងគ្រោះ​ថា បងប្រុស​នៅឯណា ហើយ​គាត់​ធ្វើ​អ្វី​? ស្ត្រី​រងគ្រោះ​ម្ចាស់ផ្ទះ​បាន​ឆ្លើយថា គាត់ នៅ​ខាងក្រោយ​ផ្ទះ ហើយ​គាត់​ជា​មន្ត្រី​ប៉េអឹម ។ សុខ ស្រី​នឿន បានបញ្ជាក់​ថា គ្រាន់តែ​ឮ​ពាក្យ​បង​ធ្វើ​មន្ត្រី​ប៉េអឹម​ភ្លាម​ជនសង្ស័យ​បាន​ដើរ​តម្រង់​ទៅ​ម៉ូតូ ហើយ​ជិះ​ចេញ​ទៅ​បាត់​។ បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ និង​ស្វែងរក​ចាប់ខ្លួន​ជនល្មើស ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×