Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ បន្ថយ​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ឯក សៀន សុ​វណ្ណា ចំនួន​២​ថ្នាក់ មក​ត្រឹម​ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី​វិញ​

spot_img

​ភ្នំពេញ​៖ ព្រះ​កុរ​ណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​បន្ថយ​ឋានន្តរ​ស័​ក្ត លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៀន សុ​វណ្ណា ចំនួន​២​ថ្នាក់ មក​ត្រឹម​ជា ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) វិញ នៅក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ នៃ​ក្រសួងមហាផ្ទៃ​។​
​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ទទួលបន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ ចាប់​ពីថ្ងៃ​ឡាយព្រះហស្តលេខា​តទៅ​។​

​ការចេញ​ព្រះរាជក្រឹត្យ​បន្ថយ​ឋានន្តរស័ក្តិ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​សំណើ​ទូលថ្វាយ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ចប់​មុខតំណែង ឧ​ត្ត​ម​សេនីយ៍​ឯក សៀន សុ​វណ្ណា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន សវនកម្ម​ផ្ទៃក្នុង ក្របខ័ណ្ឌ​មន្ដ្រី​នគរបាលជាតិ​កម្ពុ​ជា នៃ​ក្រសួងមហាផ្ទៃ​។ នេះ​បើតាម​អនុក្រឹត្យ ស្ដីពី ការបញ្ចប់​មុខតំណែង​មន្ដ្រី​នគរបាលជាតិ នៅ​ថ្ងៃទី​២​កក្កដា​៕ដោយ: កូឡាប

spot_img
×