Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ​៖ ចាប់ពី​ម៉ោង ​០​ យប់ ​ថ្ងៃ​ទី​៩ ​កុម្ភៈ​ នេះ​តទៅ គ្មាន​វត្ត​មាន​ឡាន​ត​ទ្រុងរ​ថ​លើ​ដងផ្លូវ​ទៀត​ទេ អ្នកកាង ​ឋានៈ​ប៉ុណ្ណា​ ​ក៏​ធ្លាក់​បុណ្យស័ក្តិ​ដែរ

spot_img

​ភ្នំពេញ​ ៖ ប្រមុខ​រាជរដ្ឋាភិបាល ចាប់ពី​០ ម៉ោង​យប់​នេះ ថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៨ ចំពោះ​រថយន្ត​ត (​កាត់ត​កែច្នៃ​) ទាំងអស់ បើ​ឃើញ មាន​បើកបរ​នៅ​ខេត្ត​ណា ឬ​ស្រុក​ណា គឺ​ត្រូវ​ចាប់​ទុក​ទាំង​អស់​។

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ជា​អធិបតីភាព​បើក​ការដ្ឋាន សាងសង់​ស្ពាន​ឆ្លងកាត់ ទន្លេមេគង្គ​ថ្មី​មួយទៀត ត​ភ្ជាប់​ទឹកដី​នៃ​ខេត្ត​កំពង់ចាម ទៅកាន់​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ មានប្រសាសន៍ថា “​ទាំង​រដ្ឋមន្ត្រី ទាំង​ចៅហ្វាយខេត្ត ទាំង​ចៅ ហ្វាយ​ស្រុក គឺ​ត្រូវ​ទទួលខុសត្រូវ​។ បើ​មិន​ចាត់​វិធានការ​ទេ គឺ​ប្រឈម​នឹង​ការដក​តួនាទី​មុខតំណែង​។ ព្រោះ​ឡាន​កែច្នៃ​កាត់ត​ទាំងនេះ​គឺ​អាច​បង្ក​ការខូចខាត​ផ្លូវថ្នល់ និង​បង្ក​ការគ្រោះថ្នាក់​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​
​ជនរួមជាតិ​អាច​ចូល​មក​ផ្ញើ​សារ (Comment) ចូលក្នុង Facebook ខ្ញុំ​។ ពេលនេះ​ខ្ញុំ​នឹង​ចាត់វិធានការ​ដោយ​ខ្លួនឯង បើ​មន្ត្រី​ពាក់ព័ន្ឋ​ទាំង​នោះ​មិន​អនុវត្តន៍​”​។​

​សម្តេច​តេជោ ៖ ចំពោះ​រថយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់ ក្នុងប្រទេស​កម្ពុជា​ទាំងអស់ គឺ​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​នានា ត្រូវ​ជួបប្រជុំ​ជាមួយ​ម្ចាស់ ឬ​តំណាង​ក្រុមហ៊ុន ធ្វើការ​ពន្យល់​ណែនាំ​ឲ្យបាន​ច្បាស់ អំពី​ច្បាប់​ចរាច​រណ៍ និង​ការដឹកជញ្ជូន និង​ផ្ទុកទំនិញ លើស​ទម្ងន់ ដែល​អាច​បង្ក​ផលប៉ះពាល់ ដល់​ការខូចខាត​ផ្លូវថ្នល់ និង ស្ពាន ព្រមទាំង​អាច​បង្ក​គ្រោះថ្នាក់​ផ្សេងៗ ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​។ បើ​ក្រុមហ៊ុន​ណា​មិន​គោរព​តាម​ច្បាប់ គឺ​ត្រូវ​ចាប់​រថយន្ត​នោះ​ទុក ហើយ​នឹង​អាច​ឈាន​ទៅ​បិទ​ក្រុមហ៊ុន​នោះ​តែម្តង​។ យើង​ត្រូវ​និយា​គ្នា​អោយ​ច្បាស់​អំពី​រឿង​ហ្នឹង​។​

​សម្តេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍​យ៉ាង​ម៉ឺងម៉ាត់​ថា “​ចាប់ពី​ម៉ោង​០​យប់​ថ្ងៃ​ទី​៩​កុម្ភៈ​នេះ​តទៅ គឺ​គ្មាន​វត្ត​មាន​ឡាន​ត​ទ្រុង លើ​ដងផ្លូវ​ទៀតឡើយ​។ នៅ​តំបន់​ណា ភូមិសាស្ត្រ​ណា ចៅហ្វាយខេត្ត​នឹង ជា​អ្នកទទួលខុសត្រូវ​។ បើ​នរណា​មក​តវ៉ា ត្រូវ​បញ្ចូល​ព្រៃ​ស​ទាំងអស់​….!!! នរណា​កាង ទោះ​ឋានៈ​ណាក៏ដោយ ក៏​ធ្លាក់​បុណ្យស័ក្តិ​ទាំងអស់​គ្នា​ដែរ​”៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×