Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដើមឈើ​ជិត​១០០​ដើម នៅ​តំបន់​រមណីយដ្ឋាន​អង្គរ បាន​ដួលរលំ​ដោយសារ​ភ្លៀង​និង​ខ្យល់​ខ្លាំង​

spot_img

​សៀមរាប ៖ ដោយសារ​ភ្លៀង​និង​ខ្យល់​ខ្លាំង ក្នុង​រយៈពេល​ចុងក្រោយ​នេះ បាន​បណ្តាល​ឲ្យ​ដើមឈើ​ជិត​១០០​ដើម បាន​ដួលរលំ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ។ អាជ្ញាធរ​ជាតិ​អប្សរា សម្អាត​ដើមឈើ​ដែល​ដួលរលំ ដោយ​មូលហេតុ​ភ្លៀងខ្យល់ ក្នុង​រមណីយដ្ឋាន​អង្គរ​។​

​ដើម្បី​ឲ្យ​សោភ័ណភាព​បាន​ប្រសើរ​ឡើងវិញ​នៅក្នុង​ឧទ្យាន​អង្គរ និង​តំបន់​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន បានធ្វើការ​កាត់​សម្អាត​ដើមឈើ​ដែល​ដួលរលំ​ដោយសារ​ភ្លៀង និង​ខ្យល់ក​ន្ទ្រា​ក់​ក្នុង​រដូវវស្សា​ឆ្នាំនេះ​បាន​ចំនួន​៩៧​ដើម ដែល​ដើមឈើ​ទាំងនោះ​មានមុខ​កាត់​ពី​១០​សង់ទីម៉ែត្រ ដល់​៧០​សង់ទីម៉ែត្រ និង​ស្ថិតនៅតាម​ទីតាំង​ផ្សេងៗ​គ្នា​ដូចជា​៖
– នៅតាម​ផ្លូវ​វង់​ធំ ចំនួន​១១​ដើម រួមមាន ដើម​សិរមាន់ ដើម​ក្រាយ ដើម​ត្រ​សេក ដើម​ស្លា​ក្រពុល ដើម​ខ្ចាស់ ដើម​ក្រឡាញ់ ដើម​ជម្ពូ និង​ដើម​ត្រាច​។​
– ក្នុង​បរិវេណ​អង្គរធំ ចំនួន​២៤​ដើម រួមមាន ដើម​ពភ្លា ដើម​ច័ន​ទំពាំង ដើម​ស្លែង ដើម​កំពីងរាជ ដើម​អង្កាញ់ ដើម​សង្កែ ដើមឈើ​ទាល ដើម​ស្នាយ និង​ដើម​ស្រឡៅ​។
– នៅ​បរិវេណ​ប្រាសាទព្រះខ័ន ចំនួន​៤​ដើម រួមមាន ដើមឈើ​ទាល ដើម​ខ្នារ និង​ដើម​មៀនព្រៃ​។​
– នៅ​បរិវេណ​ប្រាសាទភ្នំបាខែង ចំនួន​៤​ដើម រួមមាន ដើម​ក្រឡាញ់ ដើម​ត្រមែង ដើម​សិរមាន់ និង​ដើម​ស្លែង​។​
– តំបន់​រលួស ចំនួន​៧​ដើម រួមមាន ដើមឈើ​ទាល ដើម​ស្តៅ ដើម​អំពិល ដើម​ក​ន្ទ្រៀ​ក និង​ដើម​ស្វាយចន្ទី​។​
– នៅ​បរិវេណ​ប្រាសាទអង្គរវត្ត និង​តំបន់​ជុំវិញ ចំនួន​១៣​ដើម រួមមាន ដើម​ក្រឡាញ់ ដើម​ស្នាយ ដើម​គ ដើម​ក្ងោក ដើម​ក្រឡាញ់ ដើម​ត្រ​សេក ដើមឈើ​ទាល ដើម​រំដួល ដើម​ស្នូល ដើម​ចាមរី និង​ដើម​សង្កែ​។​
– នៅ​ខាងលិច​ប្រាសាទ​តា​នៃ និង​ប្រាសាទតាកែវ ចំនួន​២​ដើម រួមមាន ដើម​ត្រ​សេក និង​ដើម​ឈើទាល​។​
– នៅ​បរិវេណ​ប្រាសាទបន្ទាយ​ប្រី និង​ប្រាសាទ​ប្រី ចំនួន​៤​ដើម រួមមាន ដើម​អាកាស្យា ដើម​ចំបក់ និង​ដើម​ក្របៅ​។​
– ខាងត្បូង​ប្រាសាទប្រែរូប​មាន ដើម​សង្កែ​ចំនួន​១​ដើម​
– នៅ​បរិវេណ​ស្រះស្រង់ ប្រាសាទបន្ទាយក្តី និង​ប្រាសាទតាព្រហ្ម ចំនួន​១៣​ដើម រួមមាន ដើម​ក​ន្ធុំ​ថេត ដើម​ពង្រ ដើមឈើ​ទាល ដើម​ត្រ​យឹ​ង ដើម​ប​ង្កូ​វ​ដំរី ដើម​ស្តៅ ដើម​ស្វាយ​គ​គីត ដើម​ពពូល ដើម​អង្កោល​ដើម​សង្កែ និង​ដើម​ពភ្លា​។​
– នៅ​ប្រាសាទ​វត្ត​អធ្វារ​មាន ដើម​ដូន​កាយ​ចំនួន​១​ដើម​
– នៅ​ប្រាសាទនាគព័ន្ធ ចំនួន​២​ដើម រួមមាន ដើម​គ្រញូង និង​ដើម​ដោះក្របី​។​
– នៅ​បរិវេណ​ប្រាសាទបន្ទាយស្រី ចំនួន​៧​ដើម រួមមាន ដើមឈើ​ទាល ដើម​ពង្រ ដើម​ក្រឡាញ់ ដើម​ខ្ចាស់ និង​ដើម​សង្កែ​។​
– តាម​បណ្តោយ​ផ្លូវ​ហ្សា​ដឺ​ហ្គោល ដល់​ស្ពាន​អង្គរ និង​ប្រាសាទក្រវ៉ាន់ ចំនួន​៥​ដើម រួមមាន ដើម​ខ្នារ ដើម​ពោធិ៍ ដើមថ្កូវ ដើម​ស្នូល និង​ដើម​ពង្រ​៕ ដោយ​៖​កូ​ឡាប​

spot_img
×