Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សណ្តោស​ប្រណី​ឲ្យ​ប្តី​ចេញពី​ពន្ធនាគារ​បាន​ជួប​កូន និង​មើលថែ​ប្រពន្ធ ដែលមាន​ផ្ទៃពោះ​ជិត​ដល់​ថ្ងៃ​សម្រាល

spot_img

​ភ្នំពេញ​៖ ប្រើប្រាស់ facebook ត្រូវ​ប្រុងប្រយ័ត្ន និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ។ បុរស​វ័យ​២៩​ឆ្នាំ​ម្នាក់ ឈ្មោះ សូ ដា​រ៉ា ដែលមាន​កូនតូច​អាយុ​៥​ឆ្នាំ និង​ភរិយា​មាន​ផ្ទៃពោះ​ជិត​ដល់​ថ្ងៃ​សម្រាលកូន ដែល​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២០ ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​វិញ​ហើយ បន្ទាប់ពី​មាន​ការសណ្តោសប្រណី នឹង​ក្តី​មេត្តាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត​ពី សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន កាលពី​ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ​២០២០ កន្លងទៅនេះ​។

​ករណី​ប្អូនប្រុស សូ ដា​រ៉ា អាយុ​២៩ ឆ្នាំ ដែលមាន​កូនប្រុស​អាយុ​៥​ឆ្នាំ និង​ប្រពន្ធ​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​នៅ​អាទិត្យ​ក្រោយនេះ ដែល​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធ​ធនាគារ​កំពង់ស្ពឺ កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២០ ពីបទ​ក្លែង​ព័ត៌មាន និង​ញុះញង់​ឲ្យ​មានការ​រើសអើង ហើយ​ត្រូវបាន​តុលាការ អនុញ្ញាតិ​អោយនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន បន្ទាប់​ទទួលបាន​ការ​សណ្តោស​ប្រណី​អំពី​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​

​ពីរ​នាក់​ប្តី​ប្រពន្ធ​ខាងលើ​មាន Facebook Account សម្រាប់​លក់​ត្រីងៀត ត្រីឆ្អើរ រក​ចំណូល​ចិញ្ចឹម​គ្រួសារ​។ ដោយសារ​ចង់បាន​ចំណូល​បន្ថែម អ្នក​ទាំងពីរ​បាន​ជួល​ផេ​ក​ទៅ​ឲ្យ​ឈ្មោះ សុខ ចំរើន យកទៅ​ផ្សាយ​ព័ត៌មាន​ដើម្បី​រក​ចំណូល​ពី​ការផ្សាយពាណិជ្ជកម្ម​។ ដោយសារ​ទុកចិត្ត​គេ​ខ្លាំង និង​មិន​យល់​ពី​អំពី​ការទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់ Facebook ប្តី​ប្រពន្ធ​ទាំងពីរ មិនបាន​តាមដាន​ខ្លឹមសារ​ដែល​ចុះផ្សាយ​ក្នុង​ផេ​ក​នោះ​គ្រប់ៗ​រឿង​ឡើយ គឺ​រង់ចាំតែ​ទទួល​ប្រាក់ខែ​តែប៉ុណ្ណោះ​។

​មិន​បានយូរ​ប៉ុន្មាន​ផង ផេ​ក​នោះ​ក៏បាន​ផ្សាយ​ព័ត៌មាន​បំ​ភ្លើ​ស និង​ព័ត៌មាន​មិន​ពិត​មួយចំនួន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សម្តេច​ប្រមុខ​ដឹកនាំ និង​សន្តិសុខ​សាធារណៈ ដែល​អំពើ​នេះ ជា​បទល្មើស​ព្រហ្មទណ្ឌ​។ គ្រប់​ម្ចាស់ Facebook ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​ការ​បង្ហោះ​របស់ខ្លួន រួមទាំង​ការបញ្ចេញ​យោបល់ (Comment) និង​ការចែក​ផ្សាយ​បន្ត (share) នៅ​គ្រប់​សារ​របស់ខ្លួន​ទាំងអស់​។ រាល់​ការ​បង្ហោះ​សារ​ទាំងអស់​ដែល​ប៉ះពាល់​ដល់​ថ្នាក់ដឹកនាំ និង​ដល់​សន្តិសុខ​ជាតិ ដែលមាន​ជា​លក្ខណៈ​ញុះញុង​ឱ្យ​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋ គឺជា​បទល្មើស​ស្តែង​ដែល​សមត្ថកិច្ច​ត្រូវ​ចាត់​វិធានការណ៍​ទប់ស្កាត់​បន្ទាន់​។​

​ភ្លាមៗ​នោះ​បន្ទាប់ពី​បានឃើញ​សារ​បង្ហោះ​នៅលើ Facebook របស់​ពីរ​នាក់​ប្តី​ប្រពន្ធ សមត្ថកិច្ច បាន​ស្រាវជ្រាវ​រកឃើញ​សារ​នោះ​គឺ​ផូស​ចេញពី​ម្ចាស់ Facebook ប្តី​ប្រពន្ធ​។ ហើយ​បន្ទាប់មក សមត្ថកិច្ច​ក៏បាន​ឃុំខ្លួន​ពួកគេ​ភ្លាម ។ ចំណែកឯ​ប្រពន្ធ​វិញ គឺ​ត្រូវបាន​ឃុំ​បណ្តោះអាសន្ន​រយៈពេល ២០​ថ្ងៃ ប៉ុន្តែ បន្ទាប់មក​ត្រូវបាន​អនុ​ញ្ញា​ត្តិ​អោយនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ដោយ​មូលហេតុ ប្រពន្ធ​ជិត​គ្រប់​ខែ​ឆ្លងទន្លេ មាន​ជំងឺ​វះ​ឆ្អឹងខ្នង និង​មាន​កូនតូច​អាយុ​៥​ឆ្នាំ​ដែល​ត្រូវ​មើលថែ​ផង​។

​ដោយ​គ្មាន​ជម្រើស ផាន សុគន្ធា​រី ជា​ប្រពន្ធ​បាន​គោរព​ស្នើសុំ​ការលើកលែង​សណ្តោស​ប្រោសប្រណី​ពី សម្តេច​តេ​ជោ ដើម្បី​ជួយ​អោយ​ប្តី​បាន​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ដូច​ខ្លួន​ដើម្បី​បាន​នៅ​មើលថែរ​កូនតូច​ផង និង​បាន​ជួយ​មើលជំងឺ​រ៉ាំរ៉ៃ​របស់ខ្លួន ជាពិសេស​គឺ​សង្ឃឹមថានឹង​បាន​ប្តី​នៅ​ជិត​មើលថែ​ក្នុងពេល​ឆ្លងទន្លេ​ឆាប់ៗ​នេះ​។

​ព្រោះថា​សុខទុក្ខ​កូនចៅ​គឺជា​សុខទុក្ខ​របស់​សម្តេច​តេ​ជោ គឺ​លោក​បានផ្តល់​ក្តីមេត្តា​សណ្តោស​ដល់​ប្តី​ប្រពន្ធ​ទាំងពីរ ដោយ សម្តេច​តេ​ជោ យល់ថា​ក្មួយៗ​ទាំងពីរ​មិនមាន​ចេតនា​អាក្រក់​ចំពោះ សម្តេច​តេ​ជោ ឡើយ ព្រោះ​អ្នក​ដែល​ធ្វើ​ពិត​គឺជា​ជន​ទី​៣ ឈ្មោះ សុខ ចំរើន ដែល​បាន​ជួល Facebook របស់​ប្តី​ប្រពន្ធ​យកទៅ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ទាំងនោះ​។ សម្តេច​តេ​ជោ លោក​មាន​ព្រហ្ម​វិហារធម៌ និង​គុណធម៌​ខ្ពង់ខ្ពស់​បំផុត​។

​លោក​ដួងតារា ជំនួយការ​សម្ដេច​តេ​ជោ ហ៊ិ​ន សែន បាន​ថ្លែងថា ខ្ញុំ​សែន​រំភើប​រីករាយ​ជំនួស​ប្អូន​ទាំងពីរ និង​សូម​គោរព​ថ្លែងអំណរគុណ​សម្តេច​ទាំង​ទ្វេ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ក្តីមេត្តា​ចំពោះ​ប្អូន​ទាំងពីរ​។ នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ កន្លងមកនេះ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកំពង់ស្ពឺ បានសម្រេច​ឱ្យ​ប្តី​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ស្របតាម​ការលើកលែង​សណ្តោស​ប្រណី​របស់​សម្តេច ។ ពេលនេះ ខ្ញុំ​សង្ឃឹមថា​ប្អូន​ទាំងពីរ​និង​ក្មួយ​បាន​ជួបជុំ​គ្រួសារ មាន​សេរីភាព​ឡើងវិញ​ហើយ​។​

​លោក​បន្តថា ខ្ញុំ​សូមអ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ទ្វេដង មិនត្រូវ​ធ្វើ​អ្វីដែល​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ ឬ​ប៉ះពាល់​ដល់​បុគ្គល​ណា​ផ្សេងទៀត សូម​ចៀសវាង​ការ​សេរ​សេរ អធិប្បាយ ឬ​ចែករំលែក​ព័ត៌មាន​មិន​ពិត​។ ក្រៅពីនេះ ការជួល​ផេ​ក​អោយទៅ​អ្នកណាម្នាក់ ឬ ប្រគល់​ផេ​ក​ឱ្យ អ្នកណា​គ្រប់គ្រង ម្ចាស់​ផេ​ក ត្រូវ​តាមដាន​ព័ត៌មាន​លើ​ផេ​ក របស់គេ​ឲ្យ​បាន​ដិតដល់ បើ​មាន​អ្វី​មិន​ស្រួល​រាយការណ៍​ប្រាប់​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជាបន្ទាន់ ចៀសវាង​អ្វីៗ​ទាំងអស់​ត្រូវ​ធ្លាក់​មកលើ​ខ្លួនឯង​ទាំងស្រុង​ដូច​ករណីនេះ​ស្រាប់​។​

​យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តី​ស្រឡាញ់​និង​ស្នាមញញឹម និង សូម​មានចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ​យើង​គ្រប់​ទីកន្លែង​ដោយ​គ្មាន​ការរើសអើង​។​

​ប្អូនស្រី ផាន សុគន្ធា​រី និង​ប្អូនប្រុស សូ ដា​រា មាន​សេចក្តីរំភើប​រីករាយ និង​ត្រេកអរ​ឥតឧបមា ហើយ​បាន​គោរព​ថ្លែង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ទឹកចិត្ត​មេត្តា​សណ្តោស​ប្រណី​របស់ សម្តេច​ទាំង​ទ្វេ ដែល​បាន​ជួយ​ខ្លួន​ឱ្យមាន​សេរីភាព​និង​បាន​ជួបជុំ​ក្រុមគ្រួសារ​ជាទី​ស្រឡាញ់​ឡើងវិញ​។ គុណូបក្ការៈ​ដ៏​វិសេសវិសាល​ថ្លៃថ្លា​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ទូទាំងប្រទេស​មាន​ក្តីរំភើប​រីករាយ​ជំនួស​ឲ្យ​គ្រួសារ​ប្អូនស្រី ផាន សុគន្ធា​រី និង​សូម​ឲ្យ​សម្តេច​ទាំង​ទ្វេ​មាន​សុខ​ភាពល្អ​បរិបូរណ៍ ដើម្បី​ដឹកនាំ​កម្ពុជា ជា​រៀងរហូត​៕ ដោយ​៖​កូ​ឡាប​


spot_img
×