Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា នៅ​ហ្សឺ​ណែវ បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង ចំពោះ​ការផ្សព្វផ្សាយ​នាពេល​ថ្មីៗ​នេះ លើ​បណ្ដាញ​សង្គម របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស នៅ​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ហ្សឺ​ណែវ បានចេញ​សេចក្តីថ្លែងការណ៍​ព័ត៌មាន ចុះ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ឆ្លើយតប​ទៅ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស នៅ​ភ្នំពេញ​។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា នៅ​ហ្សឺ​ណែវ បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង ចំពោះ​ការផ្សព្វផ្សាយ​នាពេល​ថ្មីៗ​នេះ លើ​បណ្ដាញ​សង្គម របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស នៅ​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការដកស្រង់​ព័ត៌មាន​តែមួយ​ជ្រុង និង​ពុំមាន​តុល្យភាព​ចេញពី​របាយការណ៍​ទាំងមូល​របស់ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ស្ដីពី​ការបំភិតបំភ័យ​និង​ការ​សងសឹក​ចំពោះ​បុគ្គល​ដែល​សហការ ជាមួយ​អ​.​ស​.​ប និង​យន្តការ​សិទ្ធិមនុស្ស​របស់​អ​.​ស​.​ប​។​

​បើតាម​សេចក្តីថ្លែងការណ៍​ព័ត៌មាន ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ចោទសួរ ការដកស្រង់​ព័ត៌មាន​តែមួយ​ជ្រុង​និង មិនមាន​តុល្យភាព របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ហ្សឺ​ណែវ មានការ​ខកចិត្ត​យ៉ាងខ្លាំង ចំពោះ​ការផ្សព្វផ្សាយ​នាពេល​ថ្មីៗ​នេះ លើ​បណ្តាញ​សង្គម របស់ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស នៅ​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ ដកស្រង់​ព័ត៌មាន​តែមួយ​ជ្រុង​និង​ពុំមាន​តុល្យភាព ចេញពី​របាយការណ៍​ទាំងមូល​របស់​អគ្គលេខា​ធិ​ការ អង្គការសហប្រជាជាតិ (​អ .​ស .​ប​) ស្តីពី ការបំភិតបំភ័យ​និង​ការ​សងសឹក​ចំពោះ​បុគ្គល​ដែល​សហការ .​ស​.​ប និង​យន្តការ​សិទ្ធិមនុស្ស​របស់​អ .​ស​.​ប​។ ជាមួយ​អ​របាយការណ៍​របស់​អគ្គ​លេខាធិការ​អ​.​ស​.​ប បាន​ផ្អែក​យ៉ាងខ្លាំង​ទៅលើ​ការអធិប្បាយ​របស់​អ្នករាយការណ៍ ពិសេស ដែល​ផ្តោតលើ​ភាគី​តែ​ម្ខាង​និង​ពុំបាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ​។ រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ពិនិត្យ ដោយ​យកចិត្តទុកដាក់​បំផុត​ចំពោះ​រាល់​ការចោទប្រកាន់​នានា ។ កិច្ចការ​នេះ​ត្រូវបាន​ឆ្លុះបញ្ចាំង​តាម រយៈ​ការបញ្ជូន​ជូន​អគ្គលេខាធិការ អ .​ស​.​ប នូវ​ការបកស្រាយ​បំភ្លឺ​ទាន់ពេលវេលា ដែល​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ឧបសម្ព័ន្ធ​១ (​កថាខណ្ឌ​១៩ ទំព័រ​២៣) នៃ​របាយការណ៍​របស់​អគ្គលេខាធិការ អ .​ស​. ប​។ ក្នុងន័យនេះ គេ​ត្រូវ​ចោទសួរ​ភាពស្មោះត្រង់​និង​ហេតុផល​របស់​ការិយាល័យ​នេះ ដែល​ល្បិច​យកតែ​មួយ ផ្នែក​នៃ​របាយការណ៍ ហើយ​ពុំ​បង្ហាញ​នូវ​ផ្នែក​ពាក់ព័ន្ធ​នឹង​ការឆ្លើយតប​របស់​រាជ​រដ្ឋាភិបាល ។ ទង្វើ​បែប នេះ​នឹងធ្វើ​ឲ្យ​ចុះខ្សោយ​នូវ​សុ​ច្ចរិតភាព ឯករាជ្យភាព និង​ភាព​ទុកចិត្តបាន​របស់​ស្ថាប័ន អ​.​ស​.​ប មួយ​ការចោទប្រកាន់ថា បុគ្គល​ដែល​បាន​សហការ​ជាមួយ​យន្តការ​សិទ្ធិមនុស្ស​របស់ អ​.​ស​. បំភ័យ​ឬ​សងសឹក គឺជា​ការ​បំផ្លើស​ទាំងស្រុង​។ តំណាង ប ត្រូវបាន​បំភិត ជាច្រើន​របស់​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា បាន ចូលរួម​កិច្ចប្រជុំ​នានា​ដោយផ្ទាល់ នៅ​ទីក្រុង​ហ្សឺ​ណែវ របស់​គណៈកម្មការ​ទទួល​បន្ទុក​តាម​សិទ្ធិសញ្ញា របស់​អ .​ស .​ប​។

​អង្គការ​ជាច្រើន​ផ្សេងទៀត​ក៏បាន​ចូលរួម​បញ្ជូន​បញ្ជី​បញ្ហា​របស់​ពួកគេ​ទៅ​យន្តការ​សិទ្ធិ មនុស្ស​នេះ ដើម្បី​ពិនិត្យ​ពិចារណា​។ យ៉ាងណាមិញ ពួកគេ​នៅ​បន្ត​អនុវត្ត​សកម្មភាព​របស់​ពួកគេ​ស្រប តាមច្បាប់ ដោយ​គ្មាន​ការយាយី​ឬ​ការសង​សឹក​អ្វី​ឡើយ​។​
​ដូច​ប្រទេស​ដទៃទៀត​ដែរ វត្តមាន​របស់​មន្ត្រីនគរបាល​នៅក្បែរ​ទីកន្លែង​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​មិនគួរ ត្រូវបាន​បកស្រាយ​ថា​ជា ការគំរាមកំហែង ការបំភិតបំភ័យ ឬ​ការរំខាន​ឡើយ​។ ពួកគេ​គ្រាន់តែ​បំពេញ ភារកិច្ច​របស់ខ្លួន ដើម្បី​បង្ការ​ភាពចលាចល ឬ​អសន្តិសុខ​នានា ដែល​អាច​កើតឡើង​ជាយថាហេតុ​។ ពួកគាត់​ត្រូវបាន​ណែនាំ​យ៉ាងច្បាស់​ឲ្យ​ប្រកាន់ខ្ជាប់​យ៉ាង​ហ្មត់ចត់ ទៅតាម​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​របស់ ក្រសួងមហាផ្ទៃ​ស្ដីពី​ការធ្វើសកម្មភាព​ស្របច្បាប់​របស់​អង្គការ​សង្គម​ស៊ីវិល​។​

​ពាក់ព័ន្ធ​នឹង​ការជួប​សម្ភាសន៍​សម្ងាត់​ជាមួយ​ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ច្បាប់​ស្តីពី​ពន្ធនាគារ​របស់​ប្រទេស​កម្ពុជា អនុញ្ញាតឱ្យ​មេធាវី​ការពារ​ក្តី និង​យន្តការ​បង្ការ​ថ្នាក់ជាតិ​ដើម្បី​ទប់ស្កាត់​ទារុណកម្ម អាចធ្វើ​ការសម្ភាសន៍​ជាសម្ងាត់​បាន​។ អនុគណៈកម្មាធិការ​ទទួល​បន្ទុក​បង្ការ​ប្រឆាំងនឹង​ទារុណកម្ម​របស់ អ​.​ស​.​ប​ក៏ត្រូវ​បានអនុញ្ញាត​ដូចគ្នានេះដែរ​។ ប៉ុន្តែ អ្នករាយការណ៍​ពិសេស មិន​ស្ថិតនៅក្នុង​ប្រភេទ​ណាមួយ​ខាងលើ នោះឡើយ ។​

​ជា​ចុងក្រោយ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា សូមបញ្ជាក់​ជាថ្មី នូវ​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល កម្ពុជា​ក្នុងការ​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា ដែល​អង្គការ​សង្គម​ស៊ីវិល​ជួបប្រទះ តាមរយៈ​យន្តការ​ជាតិ​និង​ថ្នាក់ក្រោម​ជាតិ ដែលមាន​ស្រាប់ រួមទាំង វេទិកា​ភាពជា​ដៃគូ ដែល​បានរៀបចំ​ជា​ទៀងទាត់​៕​ដោយ​៖​កូ​ឡាប​


spot_img
×