Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោះហៅ​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច មក​ប្រជុំ​បញ្ហា​ហាម​រថយន្ត​ធំ​ចូល​ក្រុង​

spot_img

​ភ្នំពេញ ​៖ បញ្ហា​ប្រឈម​ខ្លាំង​របស់​រាជធានី​ភ្នំពេញ​សព្វថ្ងៃនេះ​គឺ​បញ្ហា​កកស្ទះ​ចរាច​រណ៍ ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​អោយបាន​ប្រសើរឡើង អាជ្ញាធរ​រាជធានី​ភ្នំពេញ តែងតែ​រក​គ្រប់​វិធីសាស្ត្រ ដើម្បី​ដោះស្រាយ​ក្នុងនោះ​មាន​ទាំង​វិធានការ​រៀបចំ​ចិញ្ចើមផ្លូវ និង​វិធានការ​ចំពោះ​រថយន្ត​ធំ​មិន​អោយ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​ជា​ដើម​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​បញ្ហា​នេះ​នូវតែ​ដោះស្រាយ​មិន​បាន​ជោគជ័យ​ដែរ។​
​ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​ដដែល​ជា​ដដែល​នេះ​ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក​ឃួង ស្រេង ជា​អភិបាល​នៅ​ព្រឹក​ថ្ងៃទី​៩ កុម្ភៈ​នេះ​បាន​កោះហៅ​អាជ្ញាធរ​និង​កងកម្លាំង​សមត្ថកិច្ច​មក​ប្រជុំ​បញ្ហា​ហាម​រថយន្ត​ធំ​ចូល​ក្រុង​ជា​ថ្មី​ម្តងទៀត​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​៤​ឆ្នាំមុន ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​វិធានការ​ក្នុង​ការហាម​រថយន្ត​ធំ​មិន​អោយ​ចូល​ក្រុង​ផង​ដែរ​។ ប៉ុន្តែ​វិធានការ​នេះ​នៅតែ​ទទួល​បរាជ័យ ហើយ​ការបរាជ័យ​នោះ​ត្រូវ​គេ​បាន​មើលឃើញ​ថា ផ្តើម​ចេញ​កត្តា​តែមួយគត់ នោះ​គឺ​បញ្ហា​អាជ្ញាធរ​និង​កម្លាំង​សមត្ថកិច្ច​យក​លុយ​ពី​រថយន្ត​ធំៗ​ទាំងអស់​នេះ​ជា​ថ្នូរ​នៃ​ការអនុញ្ញាត​ឲ្យ​រថយន្ត​ធំៗ​ចូល​ក្រុង​ពេល​ថ្ងៃ ។​

​គេ​មិនដឹងថា ការបើក​កិច្ចប្រជុំ​លើ​បញ្ហា​ហាម​រថយន្ត​ធំ​ចូល​ក្រុង​លើក​នេះ​ទទួលបាន​ជោគជ័យ​ឬ​យ៉ាងណា​នោះទេ​។ ប៉ុន្តែ​គេ​ជឿជាក់ថា បើ​អាជ្ញាធរ កម្លាំង​សមត្ថកិច្ច​ទាំងអស់​បញ្ឈប់​ការ​យក​លុយ​ពី​រថយន្ត​ធំៗ​ទាំងអស់​នេះ​ជា​ថ្នូរ​នៃ​ការអនុញ្ញាតិ​អោយ​រថយន្ត​ធំៗ​ចូល​ក្រុង​ពេល​ថ្ងៃ​ទៀត នោះ​ការងារ​នេះ​នឹង​ទទួលបាន​ជោគជ័យ​ជាក់​ជាមិនខាន​៕​ ដោយ​៖​កូឡាប​

spot_img
×