Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃព្រហស្បត្តិ៍ ទី ០១ ខែកញ្ញា ឆ្នាំ ២០២០​

spot_img

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​លោកអ្នក​ទោះ​ទៅណា​មក​ណា​តែងមាន​សញ្ញា​ភ្លើង​ខៀវ​បើក​រង់ចាំ​និង​មាន​ភ្លឺ​ថ្លា​គួរ​ជាទី​កក់​ក្តៅ​ផង​។​ចំណែក​ការប្រកប​ការងារ​ផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការងារ​សំខាន់ៗ​ឬ​ការងារ​ចាំបាច់​ណាមួយ​។​

មុខរបរ ៖ ​​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល​ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​នឹកឃើញ​យកមក​សង​វិញ​ទៀតផង​។

ស្នេហា ៖ ​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំឆ្លូវ​

​​​រាសី​ស្រុតចុះ​។​

ការងារ​ ៖ ​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​លោកអ្នក​ធ្វើ​អ្វី​មិនត្រូវ​សំខាន់​ពេក​ឬ​ធំ​ធុំ​ពេក នោះ​ទើប​មិន​ជួប​ផល​លំបាក​ណាមួយ​យាយី​។

មុខរបរ ៖ ​​​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ជនខិលខូច​តាម​លួច​បន្លំ​ឬ​បង្ករឿង​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពិសេស​ទិសនិរតី​ប្រយ័ត្ន​ឧ​ប្ប​តិ្ត​ហេតុ​យាយី​បន្តិចបន្តួច​កើតឡើង​។​

ស្នេហា ៖ ​​​គូគ្រង​ប្តី​ប្រពន្ធ​ងាយ​មាន​ជម្លោះ​ប្រកាប់ប្រចាក់​គ្នា​ណាស់​ចំណែកឯ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ព្រោះតែ​ការចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

ឆ្នាំខាល

​​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ដាំ​ក្បាល​ចុះ ដូចនេះ​ទោះ​មានការ​ប្រកបការងារ​អ្វី​ក៏ដោយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់​នៅ​ចំពោះមុខ​ក៏មាន​ច្រើន​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវធ្វើ​សន្សឹមៗ​ហើយ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​ហោង​។​

មុខរបរ ៖ ​ការធ្វើ​អ្វីមួយ​ ​លោកអ្នក​មិនត្រូវ​សង្ឃឹម​ឬ​ប្រាថ្នា​ខ្ពស់​ពេក​ប្រយ័ត្ន​ធ្លាក់ចុះ​មកវិញ​ត្រូវ​ឈឺខ្លួន​ឯង​ដោយ​ឥត​បាន​ប្រយោជន៍​អ្វី​។​

ស្នេហា ៖ ​​​​កំលោះ​ក្រមុំ​មានការ​លូតលាស់​យឺត​តែ​ការ​ថយក្រោយ​នោះ​លឿន​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​បំផុត​៕

​ឆ្នាំថោះ​

​​​​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេ ដូចនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ក៏​ពុំ​ផ្តល់​ផល​ល្អ​ទ្បើ​យ​តែងមាន​បញ្ហា​យាយី​នៅពេល​ក្រោយ​វិញ​។

មុខរបរ ៖ ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​នាំឱ្យ​កើតការ​ក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកដទៃ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ចូលមក​អុកឡុក​នាំ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំរោង​

​​​​​រាសី​ស្រុតចុះ​។

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​កើតរឿង​តប់​ប្រ​ម៉​ល់ ហើយ​ធ្វើ​អ្វី​ក៏​ងាយ​កើត​ជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​ផង​។

មុខរបរ ៖ ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ជានិច្ច​។​ការរស់នៅ​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​និង​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​អ្នកដទៃ​ខ្លះ​ទើប​ប្រសើរ​ហោង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ច្រើន​ម្នាក់ឯង​៕

ឆ្នាំម្សាញ់​

​​​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​ជានិច្ច​។

មុខរបរ ៖ ​​​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​ចរចា​រឿង​ទំនិញ​អ្វីមួយ​ផង​តែង​អាច​សម្រេច​ចប់​ចុង​ចប់​ដើម​ដូច​គាប់​បំណង​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​បើ​មាន​ការចង់​ផ្សំផ្គុំ​គ្រួសារ​ផង​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំមមី​

​​​រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​បើ​លោកអ្នក​ជួប​បញ្ហា​អ្វី​ត្រូវ​ចេះ​ទប់ទល់​ឱ្យបាន​ល្អ​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ទាំង​ស្ត្រី​បុរស​ពេលនេះ​ងាយ​ឈ្លក់​វង្វេង​នឹង​ល្បែងស៊ីសង​ណាស់​ប្រយ័ត្ន​ជាប់ផុង​ខ្លួន​ហើយ​ក្រែង​ដក​ពុំរួច​។

មុខរបរ ៖ ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។

ស្នេហា ៖ ​​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​ជួន​ត្រូវ​ជួន​ឈ្លោះ​ធ្វើឱ្យ​កើតការ​ខ្វាយខ្វល់​ឥត​សូវ​ស្បើយ​ប៉ុន្មាន​ឡើយ ៕

ឆ្នាំមមែ​

​​​រាសី​ស្រុតចុះ​។​

​ការងារ​ ៖ ​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​រាំងស្ទះ​និង​ជួប​បញ្ហា​ណាស់​ហេតុនេះ​ត្រូវ​អត់ធ្មត់​ទើប​ប្រសើរ​។​ទោះបីយ៉ាងណា​ការប្រកប​ការងារ​បើ​មានការ​សម្រុក​ពេញទី​ឃើញថា​អាច​សម្រេច​ជោគជ័យ​មួយចំនួន​ត្រឡប់មកវិញ​ផងដែរ​។​

មុខរបរ ៖ ​​​មានការ​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស​ខ្លះៗ​ពិសេស​ងាយ​កើត​នូវ​ទំនាស់​ជាមួយ​អ្នកដទៃ​ផង​គប្បី​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មាន​បញ្ហា​ប្រទាំង​ប្រទើស​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ឡើយ​៕

​ឆ្នាំវក​

​​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ត្រឹម​កម្រិត​មធ្យម ហេតុនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ធ្វេសប្រហែស​បានដែរ​ពីព្រោះថា​ផល​ប៉ះទង្គិច​ក៏មាន​ជានិច្ច​។

​មុខរបរ ៖ ការរក​ផល​ចំណូល​ជួប​បញ្ហា​ខ្សត់​ចំណូល ហើយ​ពិសេស​ងាយ​កើតមាន​បញ្ហា​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ណាស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំរកា​

​​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​ការរក​ផល​ចំណូល​ជួប​ការលំបាក​បន្តិច ប៉ុន្តែ​យ៉ាងណា​ក៏មាន​ភាព​សុខដុម​ល្អ​ប្រពៃ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​មុខរបរ ៖ ​ការរក​ផល​ចំណូល​ជួប​ការលំបាក​បន្តិច ប៉ុន្តែ​យ៉ាងណា​ក៏មាន​ភាព​សុខដុម​ល្អ​ប្រពៃ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​ប្រុស​ស្រី​មាន​ភាព​សុខដុម​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំច​

​​​​​រាសី​ស្រុតចុះ​។​​

ការងារ ៖ ​​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី​តែង​មិន​សម្រេច​ដូច​គាប់​បំណង​ឡើយ​។

មុខរបរ ៖ ​​​លោកអ្នក​ត្រូវ​ចេះ​មានគំនិត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ងាយ​ជួប​រឿងចម្រូងចម្រាស​ជាង​សព្វមួយដង ៕

​ឆ្នាំកុរ​

​​​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​លោកអ្នក​ជួប​បញ្ហាលំបាក​កាលពី​ខែ​មុន​កន្លងមក​ប៉ុន្តែ​ឈាន​មកដល់​ថ្ងៃនេះ​ខែ​ថ្មី​ឃើញថា​បាន​ធូរស្បើយ​ផ្លូវចិត្ត​បន្តិច​វិញ​។​

មុខរបរ ៖ លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ឬ​ចេញទៅ​ប្រកប​ជំនួញ​ជួញដូរ​ផ្លូវ​ឆ្ងាយ​តែង​អាច​ប្រមូល​នូវ​ផល​កម្រៃ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​មួយចំនួន​ត្រឡប់មកវិញ​ផងដែរ​។​ចំពោះ​បុរស​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពុំគប្បី​ឈ្លក់​វង្វេង​នឹង​គ្រឿង​ស្រវឹង​ឬ​ឈ្លក់​នឹង​បញ្ហា​លោភលន់​អ្វីមួយ​ពីព្រោះថា​ផល​អាក្រក់​នោះ​ក៏មាន​នៅឡើយ​នាំឱ្យ​អ្វីៗ​ដែល​ល្អ​សោះនឹង​ប្រែជា​អាក្រក់​វិញ​ជាក់​ជាពុំខាន​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ការផ្សំផ្គុំ​គ្រួសារ​ក៏ តែងមាន​ភាព​គាប់ប្រសើរ​ដោយមាន​ភាព​ថ្កុំថ្កើង​រុងរឿង​ផង​៕

spot_img
×