Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រ​ទេ​សិង្ហ​បុរី​ត្រូវការ​អ្នកជំនាញ​ជាង ១.០០០ ដើម្បី​គាំទ្រ​ដល់​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ 5G របស់ខ្លួន​

spot_img

​អាជ្ញាធរ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ Infocomm (IMDA) បាន​ឲ្យ​ដឹងថា​អ្នកជំនាញ​សរុប​ចំនួន ១.០០០ នាក់​នឹងត្រូវ​ជួល​ដើម្បី​គាំទ្រ​ដល់​ការបង្កើត 5G របស់​សិង្ហ​បុរី​។ ក្នុងចំណោម​មុខតំណែង​ចំនួន ១.០០០ នាក់​មាន​តួនាទី​ចំនួន ៣០០ ជា​តួនាទី​ថ្មី ខណៈ​សល់​ប៉ុន្មាន​គឺ​ត្រូវបំពេញ​ដោយ​អ្នកជំនាញ​ផ្នែក​ទូរគមនាគមន៍ ដែល​នឹង​ត្រូវបាន​បំពាក់បំប៉ន​ទៅលើ​វិស័យ​នៃ​បណ្តាញ​បច្ចេកវិទ្យា 5G សន្តិសុខ​តាម​អ៊ីនធឺណិត​និង​វិស្វកម្ម​ផ្នែក​ដំណោះស្រាយ​។​

IMDA ដែល​បាន​សហការ​ជាមួយ​ប្រតិបត្តិ​ករ​បណ្តាញទូរស័ព្ទ​ចល័ត​របស់​ប្រទេស​សិង្ហ​បុរី​បាន​ឲ្យ​ដឹងថា តម្រូវការ​អ្នកជំនាញ 5G ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង នៅពេលដែល 5G ចាប់ផ្តើម​ដំណើរការ​នៅ​ប្រទេស​សិង្ហ​បុរី​បាន​ប្រមូលផ្តុំ​កម្លាំង​និង​សហគ្រាស​ជាច្រើន​ចូលរួម​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​” ។​

​រដ្ឋមន្ត្រីក្រសួង​គមនាគមន៍​និង​ព័ត៌មាន​លោក S Iswaran បាន​និយាយ​នៅឯ​ព្រឹត្តិការណ៍ ConnecTech Asia ថា សកលលោក​កំពុង​រង​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត កូ​វីដ​១៩ ដូច្នេះ​វា​បាន​ព​ន្លឿ​ន​ដល់​ការជំរុញ​ឆ្ពោះទៅរក​ឌីជីថល​។​

​លោក​បាន​មានប្រសាសន៍ថា​៖“​ប្រទេស​សឹង្ហ​បុរី​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​វិនិយោគ​យ៉ាងច្រើន​នៅក្នុង​5G ដោយសារតែ​ឱកាស​ដ៏​រំភើប​នេះ វា​នឹង​ផ្តល់ជូន​អាជីវកម្ម និង​ក្រុមហ៊ុន​” ។ “​ការបង្កើន​ល្បើ​ន​ដ៏​ខ្លាំង​និង​សមត្ថភាព​បណ្តាញ​ថាមវន្ត​របស់​វា នឹង​ដោះស្រាយ​កម្មវិធី​ជាច្រើន​ដែល​ពីមុន​មិនមាន​លទ្ធភាព​ធ្វើ​វា​»​។​
​ផលិតផល​និង​សេវាកម្ម​ថ្មីៗ​នៅក្នុង​តំបន់​ដូចជា​យានយន្ត​ស្វ័យប្រវត្តិ​និង​រ៉ូ​បូត IoT នឹង​បង្កើត​ចំណូល​ថ្មី​ដែល​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ជាង ២,២ ពាន់​ពាន់​លាន​ដុល្លារ​ដល់​សេដ្ឋកិច្ចពិភពលោក​នៅ​ឆ្នាំ ២០៣៤ ។

អាជ្ញាធរ​បាន​និយាយថា​ក្រោម​ការផ្តួចផ្តើម​គំនិតរ​បស់ TechSkills Accelerator, IMDA បាន​បង្កើត​
​គណៈកម្មាធិការ​ផ្លាស់ប្តូ​រ​កម្លាំង​ពលកម្ម 5G ជាមួយ​ប្រតិបត្តិ​ករ​បណ្តាញទូរស័ព្ទ​ចល័ត​ដើម្បី​ត្រួតពិនិត្យ​ផែនការ​និង​ការអភិវឌ្ឍ​សមត្ថភាព​កម្លាំង 5G របស់​ពួកគេ​។​

លោក Iswaran បាន​បន្ថែមថា​“ គណៈកម្មាធិការ​ទាំងនេះ​នឹង​កំណត់​នូវ​តម្រូវការ​ទេពកោសល្យ​របស់​យើង (​ប្រតិបត្តិ​ករ​បណ្តាញទូរស័ព្ទ​ចល័ត​) ឆ្លងកាត់​មុខងារ​ផ្សេងៗ​គ្នា​ដូចជា​បណ្តាញ 5G សន្តិសុខ​អ៊ី​ន​ធឺ​ណែ​ត​និង​វិស្វកម្ម​ផ្នែក​ដំណោះស្រាយ​ជាដើម​។​

​ទន្ទឹមនឹង​នេះដែរ​យើង​ចង់​ធានាថា​យើង​មាន​សមត្ថភាព​ដ៏​រឹងមាំ​ដែល​ត្រៀម​រួចជាស្រេច​ដើម្បី​ឈានទៅរក​ការ​ដំណើរការ​។ IMDA បាន​បន្ថែមថា “​ផែនការ​នេះ​គឺ​ដើម្បី​ធ្វើការ​ជាមួយ​ឧស្សាហកម្ម​និង​បំពាក់​អ្នកជំនាញ​សរុប​ចំនួន ៥.០០០ នាក់​ក្នុង​រយៈពេល ៣ ឆ្នាំ​ខាងមុខ​ដើម្បី​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ 5G ដ៏​រឹងមាំ​” ។ ការបណ្តុះបណ្តាល​ជាមួយ​ប្រតិបត្តិ​ករ​បណ្តាញទូរស័ព្ទ​ចល័ត​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ​។​

​លោក Lew Chuen Hong នាយក​ប្រតិបត្តិ IMDA មានប្រសាសន៍ថា​“ ការអភិវឌ្ឍ​ទេពកោសល្យ​គឺជា​ដំណាក់កាល​សំខាន់​បន្ទាប់​នៃ​ការវិនិយោគ​របស់​យើង​ក្នុង 5G” ។ កិច្ចខិតខំ​ប្រឹងប្រែង​នេះ​បាន​ពង្រីក​សន្ទុះ​របស់​ប្រទេស​សិង្ហ​បុរី​ក្នុង 5G បន្ទាប់ពី​ការវិនិយោគ​របស់​យើង​ក្នុង​ការកសាង​សមត្ថភាព​ហេ​ដ្ឋា​រចនា​
​សម្ព័ន្ធ​។​

​យើង​បានធ្វើការ​ជាមួយ​ប្រតិបត្តិ​ករ​បណ្តាញទូរស័ព្ទ​ចល័ត​ក្នុងស្រុក​ដើម្បី​ទទួលយក​នូវ​សក្តានុពល​របស់ 5G សំរាប់​អ្នកជំនាញ​ចំនួន ១.០០០ នាក់​ហើយនឹង​បន្តធ្វើ​ដើម្បី​បង្កើត​ការងារ​និង​ឱកាសល្អ​សំរាប់​ប្រជាជន​សិង្ហ​បុរី​៕ ប្រភព CNA

spot_img
×