Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រគល់​កុំព្យូទ័រ​ចំនួន ១៤​គ្រឿង ដើម្បី​បម្រើឱ្យ​ដំណើរការ​បង្រៀន និង​រៀន​នៅក្នុង​សាលា​វិទ្យាល័យ ហ៊ុន សែន សាលា​ក្រៅ

spot_img

​ប៉ៃលិន ៖ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន​និង​ក្រុមការងារ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​និង​ផ្តល់​អំណោយ កុំព្យូទ័ រលើ​តុ ចំនួន ១៤​គ្រឿង​ដល់​វិទ្យាល័យ ហ៊ុន សែន សាលា​ក្រៅ ដើម្បី​បម្រើឱ្យ​ដំណើរការ​បង្រៀន​និង​រៀន​នៅក្នុង​សាលា​ស្ថិតនៅ​ភូមិ​កែង ឃុំ​សាលា​ក្រៅ​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​។​

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ​ប្រទេសជាតិ កំពុងតែ​មានការ​អភិវឌ្ឍ​ជឿនលឿន​ទៅមុខ ដូច្នេះ​បញ្ហា​បច្ចេកវិទ្យា​និង​ព័ត៌មានវិទ្យា លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ត្រូវតែដើរ​ឲ្យ​ទាន់​សម័យកាល តែ​ក៏ត្រូវ​ប្រុងប្រយ័ត្ន ព្រោះ​ប្រព័ន្ធ​ព័ត៌មានវិទ្យា គឺ​ត្រូវ​ប្រើ​ឲ្យ​ចំ​គោលដៅ​ក្នុងការ​សិក្សា ចៀសវាង​កុំ​ឲ្យ​ក្លាយជា​អាវុធ​មុខ​ពីរ​។ ដូច្នេះ​ការផ្តល់​កុំព្យូទ័រ​ទាំងនេះ សូម​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ត្រូវយក​ទៅប្រើ​ប្រាស់​ឱ្យមាន​ប្រសិទ្ធ​ខ្ពស់ បម្រើ​ដល់​ដំណើរការ​បង្រៀន​និង​រៀន ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់​ក្នុងការ​សិក្សា​និង​ស្រាវជ្រាវ​បន្ថែម ហើយ​ត្រូវ​ចូលរួម​អនុវត្តន៍​ទាំងអស់គ្នា​នូវ​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​និង​គោរព​ច្បាប់​ចរាចរណ៍​ព្រមទាំង​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។
​កន្លងមក ដោយ​ប្រទេស​កម្ពុជា និង​ប្រទេស​នៅលើ​សកលលោក បាន​ជួបប្រទះ​នឹង​ជំងឺ​កូ​វីដ​-១៩ រាតត្បាត​ធើ្វ​ឲ្យ​វិស័យ​នានា មានការ​លំបាក ក្នុងនោះ វិស័យ​អប់រំ​ក៏មាន​ការលំបាក​ផងដែរ​។ សាលា​រដ្ឋ និង​ឯកជន​នានា ត្រូវបាន​ផ្អាក​ការសិក្សា ដូចនេះហើយ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​រៀបចំ​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ Online ដើម្បី​ឲ្យ​សិស្សានុសិស្ស បាន​សិក្សា​នៅតាម​ផ្ទះ​របស់​ពួកគេ ប៉ុន្តែ​បច្ចុប្បន្ន​ដោយសារ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មាន​សភាព​ធូរស្រាល​ជា​បណ្តើរៗ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​អនុញ្ញាតឱ្យ​បើក ដំណើរការ​បង្រៀន​និង​រៀន​ឡើងវិញ ដោយ​អនុវត្តន៍​តាម​វិធានការ និង​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​ឯកឧត្តម ផាន់ ចាន់​ធុល បាន​មានប្រសាសន៍​ក្រើនរំលឹក​ដល់​នាយក​សាលា និង​លោកគ្រូ អ្នកគ្រូ​ទាំងអស់ ត្រូវ​ពន្យល់​ណែនាំ​បន្ថែមទៀត អំពី​ការថែរក្សា​ការពារ​អនាម័យ ជាប្រចាំ​ជូន​ដល់​សិស្សានុសិស្ស ក្នុងអំឡុងពេល​ជំងឺឆ្លង​កូ​វីដ​-១៩ នេះ ចៀសវាង​ការធ្វេសប្រហែស ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ឱ្យមាន​ប្រសិទ្ធ​ខ្ពស់​។​

​សូមបញ្ជាក់ថា កុំព្យូទ័រ​ថ្មី ជា​ប្រភេទ Destop ដែលជា​អំណោយ​របស់ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន ប្រគល់ជូន​ដល់​វិទ្យាល័យ ហ៊ុន សែន សាលា​ក្រៅ ដើម្បី​បម្រើ​ដល់​ដំណើរ​ការបង្រៀន និង​រៀន​នៅក្នុង​សាលា​គឺមាន​ចំនួន ១៤​គ្រឿង ម៉ាក Dell ដោយ​ក្នុង​១​ឈុត​មាន​LCD monitor, computer system unit, keybord, mouse, និង UPS ផងដែរ​៕ ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×