Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៩​ខែ​ឆ្នាំនេះ​ចំណូល​ជាង​១៨​លាន​ដុល្លារ ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ

spot_img

​សៀមរាប​៖​គ្រឹះស្ថាន​អង្គរ​នៅ​ថ្ងៃទី​០១ ខែតុលា​នេះ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ស្ថិតិ​ភ្ញៀវទេសចរ​បរទេស និង​ចំណូល​ដែល​ទទួលបាន​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ប្រចាំ​ខែកញ្ញា ឆ្នាំ​២០២០ ។
​រយៈពេល​៩​ខែ ឆ្នាំ​២០២០​នេះ កម្ពុជា​ទទួលបាន​ចំណូល​ជាង​១៨.៤៥៦.៣០៧​លាន​ដុល្លារ​អាមេរិក ពី​ការលក់​ប័ណ្ណ​ជូន​ភ្ញៀវទេសចរ​បរទេស ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​ចំណូល​នេះ ធ្លាក់ចុះ​-៧៥,១៧​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា ៩​ខែ ឆ្នាំ​២០២០​នេះ រមណីយដ្ឋាន​អង្គរ​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​៣៩៦.២៤១​នាក់ ធ្លាក់ចុះ​-៧៦,១៧​ភាគរយ​។ សម្រាប់​ថវិកា ដែល​បាន​ពី​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ រយៈពេល​៩​ខែ​ឆ្នាំ​២០២០​នេះ ត្រូវ​ឧបត្ថម្ភ​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ចំនួន​៧៩២.៤៨២​ដុល្លារ ។ ចំណូល​ពី​ការលក់​ប័ណ្ណ​នៅ​ប្រសាទ​កោះកែរ សម្រាប់​ខែកញ្ញា មាន​ចំនួន​៩៧​នាក់ ស្នើ​នឹង​៩៧០​ដុល្លារ ។ សរុប​ចំណូល​លក់​ប័ណ្ណ​នៅ​ប្រាសាទ​កោះកែរ​រយៈពេល​៩​ខែ​ក្នុងឆ្នាំនេះ ចំនួន​៨.៩១៤​នាក់ ស្មើនឹង​៨៩.១៤០​ដុល្លារ​។​

​ចំណែក​ក្នុង​ខែកញ្ញា​ឆ្នាំ​២០២០​នេះ ភ្ញៀវ​បរទេស ចំនួន​២.៩៤៨​នាក់ បាន​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ គឺមាន​ការធ្លាក់ចុះ -៩៧,៣៤​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩​។ រីឯ​ចំណូល​ក្នុង​ខែកញ្ញា​វិញ​ទទួលបាន​១២៤.២៩៦​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩ ធ្លាក់ចុះ​-៩៧,៤៥​ភាគរយ​៕​ដោយ​៖​កូ​ឡាប​

spot_img
×