Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុលាលភាជន៍ រឹបអូស​ពី​ជនជាតិ​វៀតណាម​ទាំង​២៨៤ មាន​អាយុកាល​ក្នុង​ចន្លោះ​ពីស​.​វ​ទី​១៥ ដល់​១៧​នៃ​គ​.​ស​

spot_img

​ព្រះសីហនុ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ឲ្យ​ដឹងថា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សហការ​ជាមួយ​មន្ទីរ​វប្បធម៌ និង​វិ​ចិ​ត្យ​សិល្បៈ​ខេត្ត​ព្រះសីហនុ បាន​ចុះទៅពិនិត្យ វាយតម្លៃ និង​ទទួលយក​ភាជន៍​ចំនួន​២៨៤ ដែល​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​រឹបអូស​បាន​ពី​ជនជាតិ​វៀតណាម ដោយ​ក្រុមការងារ​អា​ចស​និ្ន​ដ្ឋា​ន​បាន​ថា ភាជន៍​ទាំង​២៨៤ ជា​ភាជន៍​បុរាណ​ដែលមាន​អាយុកាល​ក្នុង​ចន្លោះ​ពីស​.​វ​ទី​១៥ ដល់​១៧​នៃ​គ​.​ស​.​។​

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​សហការ​ជាមួយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ព្រះសីហនុ​ចុះ​ពិនិត្យ​និង​វាយតម្លៃ​កុលាលភាជន៍ ដែល​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​រឹបអូស​ពី​ជនជាតិ​វៀតណាម​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ និង​ទទួល​យកមក​ថែរក្សា​នៅ​មន្ទីរ​វប្បធម៌​ខេត្ត​។​

​នា​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ក្រុមការងារ​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សហការ​ជាមួយ​មន្ទីរ​វប្បធម៌ និង​វិ​ចិ​ត្យ​សិល្បៈ​ខេត្ត​ព្រះសីហនុ បាន​ចុះទៅពិនិត្យ វាយតម្លៃ និង​ទទួលយក​ភាជន៍​ចំនួន​២៨៤ ដែល​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​រឹបអូស​បាន​ពី​ជនជាតិ​វៀតណាម​ឈ្មោះ ឡេ វាន់​ហួន បាន​ស្រង់​ភាជន៍​ចេញពី​បាតសមុទ្រ ក្នុងភូមិ​សាស្ត្រ​សមុទ្រ​រាម ដែល​ចន្លោះ​រវាង​កោះ​តា​គៀវ និង​កោះ​ឬ​ស្សី រួច​យកមក​រក្សាទុក​នៅក្នុង​ផ្ទះ​របស់ខ្លួន​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ក្រុម​៣១ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ​។

​ក្រោយពី​បាន​ពិនិត្យ និង​វាយតម្លៃ​យ៉ាង​ល្អិតល្អន់ ក្រុមការងារ​អាច​ស​និ្ន​ដ្ឋា​ន​បាន​ថា ភាជន៍​ទាំង​២៨៤ ជា​ភាជន៍​បុរាណ​ដែលមាន​អាយុកាល​ក្នុង​ចន្លោះ​ពីស​.​វ​ទី​១៥ ដល់​១៧​នៃ​គ​.​ស​.​។

​តាម​សេចក្តីសម្រេច​របស់​ព្រះរាជអាជ្ញារង និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត បានប្រគល់​កុលាលភាជន៍​ទាំងនោះ​ជូន​មន្ទីរ​វប្បធម៌​ខេត្ត យកមក​រក្សាទុក​ជាស​ម្ប​ត្តិ​វប្បធម៌​ជាតិ​។

​រីឯ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​បន្ត​និតិ​វិធី​តាមផ្លូវ​ច្បាប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×