Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិត​ត្រឹម​ថ្ងៃទី​៣០ ខែកញ្ញា មាន​គណបក្សនយោបាយ​ចំនួន ៥ បានដាក់​ភ្នាក់ងារ​របស់ខ្លួន ដើម្បី​សង្កេតមើល​ដំណើរការ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដំណើរការ​ចុះឈ្មោះ​ភ្នាក់ងារ​គណបក្សនយោបាយ ដើម្បី​សង្កេតមើល​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​។​

​បើតាម​គ​.​ជ​.​ប បាន​បញ្ជាក់ថា គិត​ត្រឹម​វេលា​ម៉ោង ៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ មាន​គណបក្សនយោបាយ​ចំនួន ៥ បានដាក់​ភ្នាក់ងារ​របស់ខ្លួន ដើម្បី​សង្កេតមើល​ដំណើរការ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ដែលមាន​ដូចជា គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​យុវជន​កម្ពុជា​។ ចំនួន​ភ្នាក់ងារ​គណបក្សនយោបាយ​ពេញសិទ្ធិ និង​បម្រុង មាន​ដូចខាងក្រោម​៖ ១ គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​២.៣៤៧​នាក់ (​ស្រី​៥០៤​នាក់​) ២ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ចំនួន ២៥១១​នាក់ (​ស្រី​៤៣៩​នាក់​) ៣ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចំនួន​១៣១​នាក់ (​ស្រី​១៨​នាក់​) ៤ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន​៣៧​នាក់ (​ស្រី​៤​នាក់​) ៥ គណបក្ស​យុវជន​កម្ពុជា​ចំនួន​១​នាក់​។​

​គ​.​ជ​.​ប ពិនិត្យឃើញថា នៅ​ខេត្ត​ចំនួន ៤ គឺ​ខេត្តបន្ទាយមានជ័យ រាជធានី​ភ្នំពេញ សៀមរាប និង​តាកែវ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ប្រើប្រាស់​ទម្រង់​បែបបទ​ផ្ទាល់ខ្លួន ដែល​ខុសពី​ទម្រង់​បែបបទ (​ទ​.១០០៧ ) កំណត់ដោយ គ​. ប ហើយ​គណបក្ស​មានការ​ភាន់ច្រឡំ​អំពី​កាលបរិច្ឆេទ នៃ​ដាក់​ពាក្យសុំ​ចុះឈ្មោះ​ភ្នាក់ងារ​គណបក្សនយោបាយ ដោយ​យល់ថា​បញ្ចប់ ការទទួល​ពាក្យ​នៅត្រឹម​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០២០​។​

​តាមពិត តាម​ប្រតិ​ទិននៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង សាធារណៈ​ការចុះឈ្មោះ​បោះឆ្នោត​ដែល​បាន​ផ្សព្វផ្សាយ​ជា ចុះឈ្មោះ​ភ្នាក់ងារ​គណបក្សនយោបាយ​គឺ​ចាប់​ផ្តើមធ្វើ​ពី ថ្ងៃទី​២៤ ខែកញ្ញា រហូតដល់ ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​។​

​គ​.​ជ​.​ប សូម​អំពាវនាវ​ដល់​គ្រប់​គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​គណបក្សនយោបាយ នៅ​ក្រសួងមហាផ្ទៃ សូម​ចូលរួម​ដាក់​ពាក្យសុំ ចុះឈ្មោះ​ភ្នាក់ងារ​របស់ខ្លួន ដើម្បី​សង្កេតមើល​ដំណើរការ ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ នេះ​កុំបី​ខាន​។​

​គ​.​ជ​.​ប សង្ឃឹម​យ៉ាង​មុតមាំ​ថា​គ្រប់​គណបក្សនយោបាយ ក្រុមប្រឹក្សាឃុំ សង្កាត់ គ្រប់ភាគី​ពាក់ព័ន្ធ និង​មន្ត្រី​បោះឆ្នោត​ទាំងអស់ នឹង​យកចិត្តទុកដាក់​សហកា​រ​ល្អ ដើម្បីឱ្យ​ដំណើរការ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ នេះ ប្រព្រឹត្ត​ទៅដោយ​រលូន និង​ជោគជ័យ​៕ដោយ៖កូឡាប


spot_img
×