Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ មិន​ធ្វើ​តាម​ការ​បបួល​របស់​លោក សម រង្ស៊ី ដែល​ថា​ឈប់​ធ្វើ​នយោបាយ​នៅ​អាយុ ៦៥​ឆ្នាំ​

spot_img

​ខេត្ត​កំពង់ចាម ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ត​ភ្ជាប់​ទឹកដី​នៃ​ខេត្ត​កំពង់ចាម ទៅ​ខេត្ត​ត្បូងឃ្មុំ​នៅ​ថ្ងៃ​សុក្រ ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​ថា​នឹង​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដឹកនាំ​ប្រទេស​១០​ឆ្នាំ​តទៅទៀត ដោយ​សម្តេច​មិន​ធ្វើ​តាម​លោក​សម រង្ស៊ី ដែល​បបួល​សម្តេច​តេ​ជោថា នៅ​អាយុ​៦៥​ឆ្នាំ ឈប់​ធ្វើ​នយោបាយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ប្រតិកម្ម​ចំពោះ​លោក សម រង្ស៊ី ដែល​បាន​បបួល​សម្តេច​ឈប់​ធ្វើ​នយោបាយ​នៅ​អាយុ ៦៥​ឆ្នាំ​។ សម្តេច​តេជោ​ថ្លែងថា សម្តេច​មិន​ល្ងង់​តាម​នោះទេ ហើយ​ព្រោះតែ​មិន​ល្ងង់​នេះ​ហើយ​ទើប​សម្តេច​បាន​ដឹកនាំ​ប្រទេស​រហូត​មក

​សម្តេច​តេជោ ហ៊ុន សែន បានប្រកាស​ដាច់​ណាត់​ថា មាន​សម្តេច គឺ​គ្មាន​វត្ត​មាន​លោក សម រង្ស៊ី នោះឡើយ​។ បើ​តាម​សម្តេច​តេជោ​ការប្រកាស​ដាក់ចេញ​ការតាំងចិត្ត​បែបនេះ គឺ​ធ្វើ​តាម​លោក សម រង្ស៊ី ដែល​បាន​ប្រកាស​កាលពី​១០​ឆ្នាំ​មុន​ថា មាន​ស៊ី ត្រូវ​អត់​សែន ហើយ​បើ​មាន​សែន គឺ​ត្រូវ​អត់​ស៊ី​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ពីព្រោះ​ច្បាស់​ណាស់​ថា ខ្ញុំ​នឹង​បន្ត​ដឹកនាំ​ប្រទេស​១០​ឆ្នាំ​ត​ទៅ​មុខ​ទៀត ដើម្បី​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ហើយ​អា​ម្សៀឯ​ង (​សមរង្ស៊ី​) ដែល​បបួលគ្នា ថា​៦៥​ឆ្នាំ ឈប់​ធ្វើ អា​ម្សៀឯ​ង ធ្វើ​ខ្លួនឯង​ទៅ កុំ​មក​បបួល ខណៈ​ពេល​គេ កំពុង​តែ​កាន់​អំណាច ឯ​ឯង​កំពុង​ជាប់គុក មក​បបួល​លេង​ស្នើ​គ្នា​ម៉េច​កើត ហើយ​ឯង​លេង​ខូច​អីចឹង មិន​ដែល​ឈ្នះ ហើយ​តែងតែ​ជាប់គុក​ជា​និច្ច គឺ​ជាប់គុក​តាំងពី​ឪ ហើយ​ជាប់​ត្រកូល​ក្បត់ជាតិ​សោះ​ដល់​កូន មក​បបួល​ឯង​លេង​ស្នើ អា​ម្សៀ​នេះ ចិត្តបាន​ហើយ​ឆ្លាត​”៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×