Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ភ្នំពេញ គឺជា​មជ្ឈមណ្ឌល​ដ៏​មាន​សក្ដានុពល ក្នុងការ​លើកស្ទួយ​វិស័យ ដឹកជញ្ជូន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​

spot_img

ភ្នំពេញ​៖ មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ភ្នំពេញ គឺជា​មជ្ឈមណ្ឌល​ដ៏​មាន​សក្ដានុពល ក្នុងការ​លើកស្ទួយ​វិស័យ​ដឹកជញ្ជូន ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា និង​សឹង្ហ​បូរី រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន YCH និង​ក្រុមហ៊ុន IA ពិភាក្សា​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​លើ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ សម្រាប់​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ភ្នំពេញ​។​

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រវាង​មន្ត្រីជាន់ខ្ពស់​កម្ពុជា និង​សឹង្ហ​បូរី ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាង កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​សម្រាប់​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ភ្នំពេញ​ថ្ងៃ​ព្រហស្បតិ៍​ទី​១ ខែតុលា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​ប្រទេស​ទាំងពីរ រួមទាំង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​YCH និង​ក្រុមហ៊ុន IA ក្នុង​គោលបំណង​ពិភាក្សា​លើ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ក៏ដូចជា​ប្រមូល​ធាតុ​ចូល​បន្ថែម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ សំដៅ​ឱ្យ​កិច្ចព្រមព្រៀង​នេះ មាន​ខ្លឹមសារ​ជា​គតិយុត្តិ​គ្រប់​ជ្រុងជ្រោយ អាច​ទទួលយកបាន​ពី​គ្រប់ភាគី ជាពិសេស បម្រើឱ្យ​ប្រយោជន៍​ជាតិ​ជារួម ស្របតាម​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​រាជរដ្ឋាភិបាល​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖ មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ភ្នំពេញ គឺជា​មជ្ឈមណ្ឌល​ដ៏​មាន​សក្ដានុពល​ក្នុងការ​លើកស្ទួយ​វិស័យ​ដឹកជញ្ជូន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​មាន​លក្ខណៈ​ប្រកួតប្រជែង​ជាមួយនឹង​ប្រទេស​ក្នុង​តំបន់ និង​សកលលោក​ទាំង​តម្លៃ និង​សេវាកម្ម ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន និង​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​ប្រទេស​ទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​បន្តថា​៖ ដើម្បី​ជំរុញ​ឱ្យ​គម្រោង​នេះ​មាន​ដំណើរការ​កាន់តែរ​លូន និង​ឆ្ពោះទៅមុខ តាម​ផែនការ ក្រសួង​កំពុង​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍ ហើយ​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ ដើម្បី​ទទួលបាន​ការណែនាំ​និង​ចង្អុលបង្ហាញ​បន្ថែម មុន​ចាប់ផ្តើម​កិច្ចប្រជុំ​លើក​ក្រោយ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​ការ​កោត​ស​សើរ និង​អំណរគុណ​យ៉ាង ជ្រាលជ្រៅ​ចំពោះ​អង្គប្រជុំ ដែល​បានផ្ដល់​ធាតុ​ចូល​ដ៏​មានតម្លៃ ក្នុង​បុព្វហេតុ​រៀបចំ​កិច្ចព្រមព្រៀង​នេះ ឱ្យមាន​ស​ង្គ​ត​ភាព ស្របតាម​បរិបទ​ច្បាប់ សង្គម និង​សេដ្ឋកិច្ចកម្ពុជា​នាពេល​បច្ចុប្បន្ន និង​អនាគត ព្រមទាំង​បាន​ណែ​នាំឱ្យ​ក្រុមការងារ ចំពោះ​កិច្ច​ធ្វើការ​ងារ​នេះ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​វិនិយោគ ដើម្បី​ជំរុញ​ឱ្យ​គម្រោង​នេះ​ដំណើរការ​រលូន​ស្របតាម​កាលវិភាគ ដែល​បាន​គ្រោងទុក​៕​ដោយ​៖​កូ​ឡាប​

spot_img
×