Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ការងារ​កម្ពុជា ស្នើ​ជប៉ុន បន្ត​ជួយ​កម្ពុជា​គាំទ្រ​ថែមទៀត លើ​ការអភិវឌ្ឍ​ធនធានមនុស្ស ជំរុញ​អ្នកវិនិយោគ​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​ពង្រីក​ទីផ្សារ​នៅ​ជប៉ុន​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានស្នើ​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ឯកឧត្តម មី​កា​មិ ម៉ាសា​ហ៉ី​រ៉ូ បន្ត​ជួយ​គាំទ្រ​ថែមទៀត​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ជំរុញ​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​ជប៉ុន​ឱ្យ​បង្កើន​ការវិនិយោគ​នៅ​កម្ពុជា​បន្ថែម និង​ពង្រីក​ទីផ្សារ​នៅ​ជប៉ុន​។

​ការស្នើ​យ៉ាង​ដូច្នេះ ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​រវាង​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អ៉ិ​ត សំហេង ជាមួយ​ឯកឧត្តម​ឯកអគ្គរាជទូត មី​កា​មិ ម៉ាសា​ហ៉ី​រ៉ូ នៅ​ទីស្ដីការក្រសួង​ការងារ នា​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០​។

​នាឱកាស​នោះ ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា​ជប៉ុន លើ​គ្រប់​វិស័យ ដោយឡែក​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​ជា​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ ដែល​ភាគី​ទាំងពីរ​កំពុង​បន្ត​ជំរុញ​យកចិត្តទុកដាក់​និង​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​ថ្មីៗ​ថែមទៀត​។ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​សុទ្ធតែ​បានដាក់​ចេញ​នូវ​វិធានការ​ប្រកបដោយ​ប្រសិទ្ធ​ភា ព​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

​ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន បាន​កោតសរសើរ​ចំពោះ​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​បញ្ហា​កូ​វីដ​-១៩ និង​វិធានការ​ដោះស្រាយ​ផលប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត​នេះ ព្រោះថា​បាន​ជួយ​ដោះស្រាយ​ទាំង​បញ្ហា​សង្គម និង​សេដ្ឋកិច្ច​។

​លើ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ការងារ កម្ពុជា​-​ជប៉ុន បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នៅ​ឆ្នាំ​២០០៧ ដើម្បី​ទទួល​កម្មសិក្សាការី​កម្ពុ​ជា​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នៅ​ឆ្នាំ​២០១៩ ដើម្បី​ទទួលយក​ពលករ​ជំនាញ​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ខណៈ​បច្ចុប្បន្ន​មាន​កម្មសិក្សាការី និង​ពលករ​ជំនាញ​កម្ពុជា​ដែល​កំពុង​បម្រើការ​នៅ​ប្រទេស​ជប៉ុន​មាន​ជាង ១០.០០០​នាក់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា ដោយសារ​បច្ចុប្បន្ន​ពិភពលោក​ទាំងមូល រួមទាំង​កម្ពុជា​ផង​នោះ កំពុង​ជួបប្រទះ​នូវ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​វិស័យ​ការងារ វិស័យ​ទេសចរណ៍ និង​វិស័យ​មួយចំនួនទៀត​នៅ​កម្ពុជា​ជួបប្រទះ​នូវ​វិបត្តិ​មួយចំនួន ក្នុងនោះ​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​កញ្ចប់​វិធានការ ដែល​មកដល់ពេលនេះ បាន​ទម្លាក់​កញ្ចប់​វិធានការ​ទី​៦​ហើយ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ជូន​កម្មករនិយោជិត និយោជក និង​ប្រជាពលរដ្ឋ ជាពិសេស​កម្មករនិយោជិត​ដែល​ព្យួរការងារ និង​បាត់បង់​ការងារ ដើម្បី​ពួកគាត់​អាច​ដោះស្រាយបាន​នូវ​បញ្ហា​ជីវភាព និង​ស្វែង​រកបាន​នូវ​ឱកាស​ការងារ​ថ្មី​។

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ជប៉ុន ដែល​បាន​យកចិត្តទុកដាក់​ដល់​សិក្ខាកាម និង​កម្មករ​ជំនាញ​កម្ពុជា ព្រមទាំង​អនុញ្ញាតឱ្យ​ចេញចូល​ជប៉ុន​តាមរយៈ​វិធានការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​។ តាម​គ្រោងទុក​កម្ពុជា​នឹង​បញ្ជូន​សិក្ខាកាម និង​កម្មករ​ជំនាញ​ដែល​បាន​បណ្តុះបណ្តាល​រួច​ទៅ​ជប៉ុន​បន្ថែមទៀត​ក្នុងពេល​ឆាប់ៗ នៅពេលដែល​ភាគី​ទាំងពីរ​ឯកភាព​នូវ​មធ្យោបាយ​និង​នីតិវិធី​ក្នុងការ​ធានា​ឱ្យបាន នូវ​ការឆ្លង​វី​រ៉ុ​ស​កូ​វីដ​-១៩​។​

​នៅក្នុង​ការជំរុញ​ការអភិវឌ្ឍ​ធនធានមនុស្ស ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ជូន​ថា រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ជំរុញ​ការអនុវត្ត​គោលនយោបាយ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម និង​ការធានាបាន​នូវ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។​គោលនយោបាយ​នេះ ក៏​កំពុង​ត្រូវការ​ការចូលរួម​ជួយ​ពី​សំណាក់​ដៃគូ​ជាច្រើន​ទៀត ហើយ​អង្គការ JICA របស់​ជប៉ុន​ក៏បាន​ជួយ​ដល់​ការបណ្ដុះបណ្ដាល​លើ​ជំនាញ​អគ្គិសនី​ផងដែរ​។

​ឯកឧត្តម​រដ្ឋមន្ត្រី អ៉ិ​ត សំហេង បាន​ជម្រាប​ថា ថ្មីៗ​នេះ ក្រសួង​បានស្នើ​ទៅកាន់​អង្គការ JICA ដើម្បី​សុំឱ្យ​មាន​គ្រូ​បច្ចេកទេសផ្នែក​អគ្គិសនី​នេះ​មកជួយ​បង្រៀន​បន្ថែម ហើយ​សង្ឃឹមថា​ជប៉ុន​នឹង​យល់ព្រម​ចំពោះ​សំណើ​នេះ​។​

​ឯកឧត្តម មី​កា​មិ ក៏ដូចជា​ឯកឧត្តម អ៉ិ​ត សំហេង សុទ្ធតែ​បានបង្ហាញ​ពី​ការមើល​ឃើញថា ក្រុម​អ្នកវិនិយោគទុន​ជប៉ុន ពិតជា​បានរួម​វិភាគទាន​យ៉ាងខ្លាំង ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ឲ្យ​មានការ​លូតលាស់​រីក​ម្រើ​ន​ជា​បន្តបន្ទាប់​។ ឧស្សាហកម្ម​ដែល​វិនិយោគ​ដោយ​ជនជាតិ​ជប៉ុន មិនបាន​បិទ​នូវ​ខ្សែសង្វាក់​ផលិតកម្ម​របស់ខ្លួន​នោះឡើយ មានតែ​បន្ត​បង្កើន​វិនិយោគ​បន្ថែមទៀត ជាក់ស្តែង​ដូចជា​ក្រុមហ៊ុន Minibear ដែលជា​ក្រុមហ៊ុន​ឈានមុខ​មួយ​របស់​ជប៉ុន​ដែល​ផលិត​គ្រឿង​បង្គុំ ម៉ូ​ទ័​រ​តូចៗ​ជាដើម​។

​ភាគី​ទាំងពីរ បានលើកឡើង​ទៀតថា សុខដុម​នីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ គឺជា​ធាតុ​ផ្សំ​មិនអាច​ខ្វះ​បាន​សម្រាប់​អ្នកវិនិយោគទុន ។ កន្លងមកនេះ ទំនាក់​ទំនាក់​ដ៏​ល្អ​រវាង​កម្មករនិយោជិត​របស់​កម្ពុជា និង​ថៅកែ​ជា​ជនជាតិ​ជប៉ុន​មាន​ភាពស្និទ្ធស្នាល ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា ដែលជា​កត្តា​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ជប៉ុន​មកកាន់​កម្ពុជា​កាន់តែច្រើន​ផងដែរ​៕
​ដោយ​៖CEN​

spot_img
×