Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​វ័យ​ចំណាស់​ម្នាក់ ដែលជា​អ្នក​អូស​រទេះ​នៅ​ផ្សារ​ដើម​គរ បាន​ធ្លាក់​ពី​កាំជណ្តើរ​បោក​ក្បាល​ស្លាប់​នៅក្នុង​ផ្ទះជួល​(វីដេអូ)

spot_img

​ភ្នំពេញ​៖​បុរស​វ័យ​ចំណាស់​ម្នាក់​ដែលជា​អ្នក​អូស​រទេះ​នៅ​ផ្សារ​ដើម​គរ បាន​ធ្លាក់​ពី​កាំជណ្តើរ​បាន​បោក​ក្បាល​ស្លាប់​នៅក្នុង​ផ្ទះជួល​។​
​ហេតុការណ៍​នេះ​បានកើត​ទ្បើង​នៅវេលា​ម៉ោង​១២ និង​០០​នាទី​រសៀល​ថ្ងែ​ទី​១​ខែតុលា ឆ្នាំ​២០២០ នៅផ្ទះ​លេខ​១២ ផ្លូវលំ ក្រុម​៤៣ ភូមិ​១៤ សង្កាត់​បឹង​សា​ទ្បា​ង ខណ្ឌទួលគោក​។ សព​បុរស​ឈ្នោះ សេង សាត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​អូស​រទេះ​នៅ​ផ្សារ​ដើម​គរ ស្រុកកំណើត​នៅ​ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​។​

​តាម​ប្រភពព័ត៌មាន​ពី​បងស្រី​បាន​ប្រាប់​ក្រុមការងារ​CEN​ថា ប្អូនប្រុស​គាត់​បាន​ទៅ​អូស​រទេះ​ជា​រៀងរាល់​ថ្ងែ ពេល​គាត់​ត្រឡប់​មកពី​អូស​រទេះ​វិញ គាត់​បាន​ផឹកស្រា​ស្រវឹង​រាល់ដង ហើយ​ម្ចាស់ផ្ទះ​បាន​ឲ្យ​ពីរ​នាក់​បងប្អូន​រក​ផ្ទះជួល​ថ្មី ហើយ​បងស្រី​របស់​ក៏​យល់ព្រម​ជាមួយ​ម្ចាស់ផ្ទះ​ហើយ ក៍បាន​រើ​អីវ៉ាន់​ចុះមក​ក្រោម​។​

​បច្ចុប្បន្ន សព​បុរស​ខាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ កំពុង​ធ្វើ​កោសល្យវិច័យ ក្រោយពី​ធ្វើ​រួច​សមត្ថកិច្ច​ជំនាញ​បញ្ជាក់ថា សព​បុរស​ខាងលើ​ពិតជា ធ្លាក់​ពី​កាំជណ្តើរ​ពិតប្រាកដ​មែន ហើយ​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត​តាម​ប្រពៃណី​។​

​ដោយសារ​គ្រួសារ​សព​មាន​ជីវភាព​ក្រីក្រ និង​មានការ​ខ្វះខាត​នូវ​ថវិកា​សម្រាប់ធ្វើ​ពិធី​បុណ្យសព​ជនរងគ្រោះ​នោះ លោកជំទាវ​ឧកញ៉ា ជីប យុ​ទ្ធា​រី នាយិកា​មជ្ឈមណ្ឌល​ព័ត៌មាន​CEN បាន​មាន​សទ្ធា​ជួយឧបត្ថម្ភ​នូវ​ថវិកា​ចំនួន​១០​ម៉ឺន​រៀល ដល់​ក្រុមគ្រួសារ​សព ដើម្បី​យកទៅ​ចាត់ចែង​ក្នុង​កម្មវិធី​បុណ្យសព​៕ ដោយ​៖​មី​ដា ផាន់​ណា​


spot_img
×