Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណនី Facebook ឈ្មោះ អ្នកនាង មេបក្ស បង្ហោះ​ផ្សព្វផ្សាយ​ខ្លឹមសារ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា «​ឡាន​បាត់​ម្ចាស់​រកឃើញ តែ​យក​វិញ​មិនបាន​ហេតុអ្វី​»?

spot_img

​ភ្នំពេញ ៖ មាន​គណនី Facebook ឈ្មោះ “​អ្នកនាង មេបក្ស​” បាន​បង្ហោះ​ផ្សព្វផ្សាយ​ខ្លឹមសារ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា «​ឡាន​បាត់​ម្ចាស់​រកឃើញ តែ​យក​វិញ​មិនបាន​ហេតុអ្វី​»? ពាក់ព័ន្ធ​ករណីនេះ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជាក់ថា កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ពាក់ព័ន្ធ​នឹង​ករណីនេះ ម្ចាស់​រថយន្ដ​ដែលជា​ដើមបណ្ដឹង​បាន​ទំនាក់ទំនង​ជាមួយ​ជំនាញ ដើម្បី​ស្នើសុំ​រថយន្ដ​របស់ខ្លួន​ពី​មន្ដ្រីនគរបាល ប៉ុន្ដែ​ក្នុងនាម​ជា​មន្ដ្រីនគរបាល​យុត្តិធម៌ ពុំ​អាច​អនុញ្ញាត​ប្រគល់​រថយន្ដ​នោះ ជូន​ដើមបណ្ដឹង​វិញ​ភ្លាមៗ​បាន​នោះទេ ដោយ​ត្រូវ​រង់ចាំ​ការសម្រេច​ពី​តុលាការ​។​

​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ បាន​បញ្ជាក់ថា ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សូម​បំភ្លឺ​ជូន​គណនី Facebook ឈ្មោះ អ្នកនាង មេបក្ស ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ​ខ្លឹមសារ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា «​ឡាន​បាត់​ម្ចាស់​រកឃើញ តែ​យក​វិញ​មិនបាន​ហេតុអ្វី​»?
​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សូម​ជម្រាបជូន​ថា កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ ទូច សុធា​រិ​ទ្ធ អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១១៩I ផ្លូវ​១០៦ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ សុំ​ប្ដឹង​ឈ្មោះ វួ​ន ម៉េង​លី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ពីបទ​ឆបោក (​ឆបោក​រថយន្ដ​)​។​

​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បើក​ការស្រាវជ្រាវ និង​ឈានដល់​ការឃាត់ខ្លួន​ឈ្មោះ វួ​ន ម៉េង​លី នៅវេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ដោយមាន​ការសម្របសម្រួល​ពី​ពី​លោក គុជ គីម​ឡុង ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ដកហូត​បាន​វត្ថុតាង​ជា​រថយន្ដ​របស់​ដើមបណ្ដឹង​ចំនួន​១​គ្រឿង​ផងដែរ​។​

​ករណីនេះ កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ពាក់ព័ន្ធ​នឹង​ករណីនេះ ម្ចាស់​រថយន្ដ​ដែលជា​ដើមបណ្ដឹង​បាន​ទំនាក់ទំនង​ជាមួយ​ជំនាញ​ដើម្បី​ស្នើសុំ​រថយន្ដ​របស់ខ្លួន​ពី​មន្ដ្រីនគរបាល ប៉ុន្ដែ​ក្នុងនាម​ជា​មន្ដ្រីនគរបាល​យុត្តិធម៌​ពុំ​អាច​អនុញ្ញាត​ប្រគល់​រថយន្ដ​នោះ ជូន​ដើមបណ្ដឹង​វិញ​ភ្លាមៗ​បាន​នោះទេ ដោយ​ត្រូវ​រង់ចាំ​ការសម្រេច​ពី​តុលាការ​ជាមុនសិន​។​

​ក្នុងន័យនេះ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សូម​ធ្វើការ​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​លើកឡើងថា មូលហេតុ​ដែល​មិន​ប្រគល់​រថយន្ដ​ជូន​ជនរងគ្រោះ​វិញ ដោយសារ​ឲ្យ​លុយ​មិន​ដល់ និង​ចាត់ទុកថា ការចោទប្រកាន់​នេះ​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​មន្ដ្រីនគរបាល​យុត្តិធម៌ ដែលមាន​ភារកិច្ច​អនុវត្ត​ច្បាប់​។​
​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូមអ្នក​សារព័ត៌មាន សាធារណជន និង​ជាពិសេស​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ មេ​ត្ដា​ជ្រាប និង​សូម​ចៀសវាង​ធ្វើការ​សន្និដ្ឋាន​លើ​រឿងហេតុ​ខាងលើ ដោយ​ពុំ​យល់​អំពី​ទិដ្ឋភាព​ច្បាប់ ៕​ដោយ​៖​កូ​ឡាប​

spot_img
×