Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​ព្រហ្មទណ្ឌ បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​លួច​ម៉ូតូ ហើយ​បញ្ជូនទៅ​តុលាការ​

spot_img

​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​២​នាក់ ករណី​លួច​ម៉ូតូ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។ កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​២​នាក់ ពាក់​ព​ន្ធ័​បទល្មើស​អំពើ​លួច ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ​១៣៥​អឺ​០​ហ្សេ​ត ផ្លូវ​លេខ​១៤៤ ភូមិ​៤ សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១៩​និង​០០​នាទី ។​

​ជនសង្ស័យ​រួមមាន ៖ ១-​ឈ្មោះ​ប៉ែន ចាន់ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៥E3 ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣​និង​០០​នាទី នៅ​ចំណុច​ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ២-​ឈ្មោះ ជឹម សំភព ភេទ ប្រុស អាយុ ១៨ ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​១៦ និង​០០ នាទី នៅ​ចំណុច​ផ្លូវ​លេខ​១១០ សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ )

​ម្ចាស់​ម៉ូតូ​មានឈ្មោះ ផាត បញ្ញា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ ២១៨ ផ្លូវ​លេខ​៥ ភូមិ​ពោធិ​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មុខរបរ និស្សិត ។ សម្ភារៈ​បាត់បង់ ម៉ូតូ​ម៉ាក​ហុងដា ZOOMERX ពណ៌ ទឹកប្រាក់ សេរី​ឆ្នាំ ២០១៦ លេខ​តួ ៥០២១០៩៣ លេខ​ម៉ាស៊ីន​០០២១០៩៣ ពាក់​ស្លាក​លេខ ភ្នំពេញ​1FQ-1721 ។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ កម្លាំង​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×