Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សែ​ល​កាត បន្ត​សែ្វ​ង​រកឃើញ​អតិថិជន​មានសំណាង​ឈ្នះ​រង្វាន់ នៅក្នុង​កម្មវិធី ឈ្នះ​មួយ​ម៉ឺន​ដុល្លារ​រាល់ថ្ងៃ ប្រចាំ​ខែកញ្ញា​

spot_img

​ភ្នំពេញ​៖ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ កម្មវិធី ឈ្នះ​មួយ​ម៉ឺន​ដុល្លារ​រាល់ថ្ងៃ ដ៏​កំពុង​ពេញនិយម​បំផុត​របស់​ក្រុមហ៊ុន​សែ​ល​កាត បានផ្តល់​រង្វាន់​ដល់​អតិថិជន​មានសំណាង​ពីរ​នាក់​ទៀតហើយ នៅក្នុង​ខែកញ្ញា​នេះ ដោយ​ក្នុងនោះ​អតិថិជន​ម្នាក់ បានឈ្នះ​នូវ​រង្វាន់​ដែលមាន​ទឹកប្រាក់​រហូត​ដល់​ទៅ ១០០.០០០ ដុល្លារ​ឯណោះ​។

​លោក ពិត យូ​ហេង ដែលជា​អ្នកមាន​សំណាង​បានឈ្នះ​រង្វាន់​ដ៏​សម្បើម​អស្ចារ្យ​នេះ បានទទួល​ដំណឹង​នូវ​ការ​ឈ្នះ​របស់គាត់ នៅក្នុង​កម្មវិធី​ចាប់​រង្វាន់​ផ្សាយ​ផ្ទាល់​របស់​សែ​ល​កាត​ប្រចាំថ្ងៃ នៅ​ថ្ងៃ​សៅរ៍ ទី​១៩ ខែកញ្ញា ឆ្នាំ ២០២០​។​

​លោក ហេង គឺជា​វិស្វករ​ម្នាក់​ដែល​រស់នៅ​ក្នុងភូមិ​សំរោង​ទង ឃុំ​ជើងព្រៃ ខេត្តកំពង់ចាម​។ ក្នុងអំឡុងពេល​នៃ​ការចាប់​រង្វាន់​ផ្សាយ​ផ្ទាល់​នេះ លោក​ហេង​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេលដែល​ដឹងថា​រូបគាត់​គឺជា​អ្នកឈ្នះ​ទឹកប្រាក់ ១០ ម៉ឺន​ដុល្លារ នៅក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន​សែ​ល​កាត​។​

​លោក​ហេង​បាន​ថ្លែងឱ្យដឹងថា​៖ “​នេះ​គឺជា​សុបិន ដែល​បានក្លាយ​ជាការ​ពិត​ពិត​មែន​។ ជាពិសេស នៅក្នុង​គ្រា​លំបាក​នេះ វា​បានធ្វើឱ្យ​គ្រួសារ​ខ្ញុំ ក៏ដូចជា​រូបខ្ញុំ​ផ្ទាល់ មាន​ក្តីរំភើប​ឥតឧបមា​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​សែ​ល​កាត ព្រោះថា​នេះ​គឺជា​អារម្មណ៍​ដ៏​អស្ចារ្យ​ខ្លាំងណាស់ ក្នុងការ​ឈ្នះ​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​បែបនេះ​។ ខ្ញុំ​សូម​អរគុណ​ជាថ្មី​ម្តងទៀត​”​។

​ចំណែកឯ​លោក ជា សុខ​សាន​វិញ ក៏បាន​ឈ្នះ​នូវ​រង្វាន់​ទឹកប្រាក់​ដ៏​ច្រើន​សម្បើម​ចំនួន ៩០,០០០ ដុល្លារ នៅ​កម្មវិធី​ឈ្នះ​មួយ​ម៉ឺន​ដុល្លារ​រាល់ថ្ងៃ នា​ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ​ផងដែរ​។ គាត់​គឺជា​បុគ្គលិក​ផ្នែក​លក់​ម្នាក់ ដែល​រស់នៅ​ក្នុងភូមិ​អណ្តូង​ប៉ូ ឃុំ​កំពង់​ប្រា​ណាក់ ខេត្តព្រះវិហារ​។ ដើមឡើយ គាត់​ក៏​មិន​ជឿ​ទេ​ថា រូបគាត់​មានសំណាង​បានឈ្នះ​នូវ​រង្វាន់​ដ៏​អស្ចារ្យ​នេះ​។ តែ​យ៉ាងណាក៏ដោយ បន្ទាប់ពី​ទទួលបាន​ដំណឹង​ច្បាស់​ហើយ គាត់​ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​សែ​ល​កាត ចំពោះ​រង្វាន់​ដែលមាន​ទឹកប្រាក់​ដ៏​ច្រើន​សម្បើម​នេះ​។

​អ្នកឈ្នះ​ទាំងពីរ​នាក់ បានទទួល​នូវ​ប្រាក់រង្វាន់​របស់​ពួកគាត់​ពី​ក្រុមហ៊ុន​សែ​ល​កាត ក្នុង​ពិធី​ប្រគល់​រង្វាន់​ដែល​រៀបចំឡើង​ផ្ទាល់​នៅឯ​គេហដ្ឋាន​របស់​ពួកគាត់​តែម្តង​។ ក្រុមហ៊ុន​សែ​ល​កាត បានប្រគល់​ប្រាក់រង្វាន់​ជូន​ដល់​លោក ពិត យូ​ហេង នៅ​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០ និង​ប្រគល់ជូន​លោក ជា សុខ​សាន នៅ​ថ្ងៃ​ច័ន្ទ​ទី ១៤ ខែកញ្ញា ឆ្នាំ ២០២០​។

​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត​បាន​មានប្រសាសន៍ថា លោក​ពិតជា​រំភើប​ជាខ្លាំង​ចំពោះ​អ្នកឈ្នះ​ទាំងពីរ​នាក់​។
“​ក្រុមការងារ​សែ​ល​កាត​ទាំងមូល មាន​សេចក្តីសោមនស្ស​រីករាយ​បំផុត ដែល​បានឃើញ​អតិថិជន​ស្មោះស្ម័គ្រ​របស់​យើង បានទទួល​រង្វាន់​ជាមួយ​ទឹកមុខ​ដ៏​រីករាយ​ឥតឧបមា​បែបនេះ​។ ការផ្តល់ជូន​ទៅកាន់​ស​ហគ​មន៍​វិញ គឺជា​គុណ​តម្លៃពិត​ប្រាកដ​របស់​ក្រុមហ៊ុន​យើង​។ វា​ពិតជា​ល្អប្រសើរ​ណាស់ ដែល​យើង​អាចជួយ​គាំទ្រ​ដល់​អតិថិជន និង​ក្រុមគ្រួសារ​របស់​ពួកគាត់ ជាពិសេស​នៅក្នុង​គ្រា​លំបាក​នេះ​តែម្តង​។​”

​កម្មវិធី​ឈ្នះ​មួយ​ម៉ឺន​ដុល្លារ​រាល់ថ្ងៃ​របស់​សែ​ល​កាត គឺជា​ប្រ​ម៉ូ​សិន​ពិសេស​មួយ ដែល​អនុញ្ញាតឱ្យ​អតិថិជន​សែ​ល​កាត​មានឱកាស​ឈ្នះ​នូវ​ទឹកប្រាក់​ចំនួន ១០.០០០ ដុល្លារ​ជា​រៀងរាល់ថ្ងៃ​។ ប្រសិនបើ​មិនមាន​អ្នកឈ្នះ​ទឹកប្រាក់ ១០.០០០ ដុល្លារ​ប្រចាំថ្ងៃ​នោះទេ ទឹកប្រាក់​នេះ នឹងត្រូវ​យកទៅ​បូក​បញ្ចូល​នៅ​ថ្ងៃ​បន្ទាប់ ដែល​នឹង​បង្កើតបានជា​រង្វាន់​មាន​ទឹកប្រាក់​យ៉ាងច្រើន​សម្បើម​អស្ចារ្យ​។​

​ប្រសិនបើ​អ្នកមាន​បំណង​ចង់​ចូលរួម​លេង​ជាមួយ​កម្មវិធី​ឈ្នះ​រាល់ថ្ងៃនេះ សូម​តេ​ទៅកាន់​លេខ 8888 ឬ​ផ្ញើ​សារ “10K” ទៅកាន់​លេខ 8888 បន្ទាប់មក អ្នកនឹង​ទទួលបាន​នូវ​លេខ​កូដ​ចំនួន ៦ ខ្ទង់​។ អ្នកឈ្នះ​នឹងត្រូវ​ប្រកាសជូន​ជា​រៀងរាល់ថ្ងៃ នៅវេលា​ម៉ោង ៦​ល្ងាច នៅលើ​ប៉ុស្តិ៍​យូ​ធូប​របស់​ក្រុមហ៊ុន​សែ​ល​កាត​៕​ដោយ​៖CEN


spot_img
×