Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ​ជំរុញ​អោយ​កម្លាំង​នគរបាល​នៅ​ទូទាំង​ប្រទេស បង្កើន​សកម្មភាព​ការពារ​សន្តិសុខ នា​ពិធី​បុណ្យចូលឆ្នាំ​ចិន​

spot_img

​រាជធានី​ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ បាន​ណែនាំ​ដល់​កងកម្លាំង​នគរបាល នៅ​ទូទាំង​ប្រទេស​កម្ពុជា អោយ​បង្កើន​សកម្មភាព​ចុះ​ល្បាត​ការពារ​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ដោយ​ការទទួលខុសត្រូវ​ខ្ពស់ នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ចិន វៀតណាម និង​កូរ៉េ ដែល​នឹង​ចាប់ផ្តើម​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។​

​សេចក្ដីណែនាំ ចុះហត្ថលេខា និង​បោះត្រា ដោយ នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ចុះ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ស្តីពី​កិច្ចការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម​ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជនជាតិ​ចិន វៀតណាម និង​កូរ៉េ បង្ហាញថា ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុង​ពិធី​ខាងលើ អគស្នងការ​នគរបាល​ជាតិ បាន​ដាក់​ចេញ​សេចក្តីណែនាំ ៥​ចំណុច ដល់​កងកម្លាំង​នៅ​ទី​ទាំង​ប្រទេស​ត្រូវ​យកចិត្តទុកដាក់ ដើម្បី​ការពារ​សន្តិសុខ ជូន​ប្រជាពលរដ្ឋ​នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ចិន វៀតណាម និង​កូរ៉េ នៅ​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។​

​ទន្ទឹមគ្នានេះ គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក៏​បាន​ចេញ​សេចក្តីអំពាវនាវ ស្តីពី​ការទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ចិន និង​វៀតណាម ដោយ​រំលឹក​ដល់​អ្នកបើកបរ ឬ​អ្នក​ប្រើប្រាស់​ផ្លូវ​គ្រប់​មធ្យោសបាយ​ធ្វើដំណើរ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​អោយបាន​ជា​ប្រចាំ និង​មាន​សុ​ជីវៈធ៌​ម​ក្នុងការ​បើកបរ​អោយ​បានជា​ប្រចាំ​។​

​ខាងក្រោម​នេះ គឺជា​សេចក្តីណែនាំ របស់ អគ្គស្នងការ​នគរបាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ ស្តីពី​ការការពារ​សន្តិសុខ​សុវត្ថិភាព និង​សេចក្តីណែនាំ របស់ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ផ្លូវគោក ស្តីពី​ការទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ចិន វៀតណាម និង​កូរ៉េ នៅ​ថ្ងៃ​ទី​១៥-១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨៕ ដែន សីមា​

 

spot_img
×