ឆ្នាំជូត
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារពីព្រោះថាផលល្អៗតែងចាំហុចឱ្យមកវិញជានិច្ច។
ជំនួញ ៖ លោកអ្នកបើចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរជាឱកាសល្អប្រពៃណាស់ព្រោះថាអាចឆ្លើយតបផ្លែផ្កាដូចជាទីកក់ក្តៅផ្លូវចិត្តផង។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានការចង់រៀបចំអាពាហ៍ពិពាហ៍ឬចូលស្តីដណ្តឹងតែងសម្រេចដូចគាប់បំណង៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។
ការងារ ៖ ដំណើរជីវិតរបស់មនុស្សយើងមានទាំងជោគជ័យនិងបរាជ័យដូចនេះទោះធ្វើអ្វីត្រូវតស៊ូរាល់បញ្ហាតូចធំទើបប្រសើរ។
ជំនួញ ៖ ក្នុងថ្ងៃនេះវិញឃើញថាទោះមានការចេញធ្វើជំនួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីការរកផលកម្រៃជួបបញ្ហាតានតឹងបន្តិចហើយទាល់តែខិតខំខ្លាំងទើបអាចរកប្រាក់កាសគ្រាន់ចិញ្ចឹមឆ្នាំងបាយទៅរួច។ ចំណែកការរស់នៅក្នុងផ្ទះសម្បែងបើមានបាវខ្ញុំបម្រើចូរប្រយ័ត្នគេនាំទុក្ខមកឱ្យដោយប្រការណាមួយ។
ស្នេហា ៖ កំលោះក្រមុំលោកអ្នកត្រូវចេះថ្លាថ្លែងដោយសេចក្តីគួរសមហើយពិសេសមានសម្តីផ្អែមត្រជាក់នោះទើបចៀសផុតជម្លោះវិវាទទាំង៕
ឆ្នាំខាល
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកគប្បីរួសរាន់បំពេញការងារពីព្រោះថាផលល្អតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តផងដែរ។
ជំនួញ ៖ ក្នុងថ្ងៃនេះវិញមានការហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាការជួញធំដុំគប្បីមានការប្រយ័ត្នប្រយែងព្រោះថាងាយចាញ់បោកគេណាស់។ការធ្វើដំណើរឆ្ងាយជិតពុំសូវមានសុវត្តិភាពប៉ុន្មានទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
ស្នេហា ៖ ប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំថោះ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះលោកអ្នកគប្បីប្រយ័ត្នប្រយែងបញ្ហាសុវត្តិភាព និង ជួបបញ្ហាលំបាកចិត្តច្រើន។សម្រាប់នៅថ្ងៃនេះដែរដោយសារដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប ម្ល៉ោះហើយធ្វើឱ្យការប្រកបការងារជួបបញ្ហារាំងស្ទះ កិច្ចការងារជួបរឿងរាវប៉ះទង្គិច កិច្ចការងារបញ្ជូនមិនទាន់ ចៅហ្វាយនាយថាស្តីបន្ទោស ជាដើម។
ជំនួញ ៖ លោកអ្នកតោងតែសន្សំសេចក្តីសុខឱ្យបានច្រើនទើបក្តីចម្រុងចម្រើនហូរចូលប្រសើរជាងនេះ។
ស្នេហា ៖ កំលោះក្រមុំកើតមានរឿងរាវប្រឆាំងគ្នានិងមានរឿងរាវរកាំចិត្តច្រើន៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាឬទំនាក់ទំនងកិច្ចការងារអ្វីមួយពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញនាពេលក្រោយផងដែរ។
ជំនួញ ៖ ក្នុងថ្ងៃនេះទោះចេញធ្វើជំនួញទីជិតឆ្ងាយលោកអ្នកត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្តហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗល្អប្រពៃបំផុត។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ ប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងពីព្រោះថាផលមិនល្អតែងចូលមកយាយីច្រើន។ការរស់នៅលោកអ្នកចូរប្រយ័ត្នបញ្ហាជម្លោះវិវាទណាមួយកើតឡើងនាំតែជួបនូវបញ្ហាលំបាកចំពោះមុខ។
ជំនួញ ៖ ក្នុងថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខគួរសមហើយភាពសុខដុមក៏កើតមានច្រើនដែរ។
ស្នេហា ៖ កំលោះក្រមុំក្នុងថ្ងៃនេះវិញកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នរែកពន់ភាពទុក្ខសោកទៅវិញ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះមិនផ្តល់ផលល្អដល់លោកអ្នកទាំងស្ត្រីបុរសទេហើយធ្វើអ្វីតែងជូបនូវកំណាត់ផ្លូវរដិបរដុបច្រើនចំពោះមុខ។
ជំនួញ ៖ ចូរប្រយ័ត្នអារម្មណ៍មួម៉ៅក្តៅក្រហាយមិនដឹងមុខក្រោយនាំកើតជារឿងតូចរឿងធំណាមួយគេចោមរោមសម្អប់បង្កជះឥទ្ធិពលអាក្រក់ណាមួយនៅពេលក្រោយ។ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសនិងបញ្ហាយាយីផងគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
ស្នេហា ៖ ប្រុសស្រីជួបលើកំណាត់ផ្លូវរដិបរដុបនិងមានការប្រឆាំងគ្នាច្រើន៕
ឆ្នាំមមែ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយភ្លាំងភ្លាត់និងជួបបញ្ហាចំពោះមុខច្រើនផង។
ជំនួញ ៖ មានការប្រែប្រួលប្តូរផ្លាស់ឥតឈប់ឈរហើយថ្ងៃនេះមានការដាំក្បាលចុះ ដូច្នេះហើយត្រូវប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបអាចចៀសផុតពីជម្លោះណាមួយកើតឡើងជាមួយក្រុមមនុស្សនៅក្បែរខ្លួនឬសូម្បីតែមនុស្សពីចម្ងាយក្តី។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំសូវយករឿងចាស់មកនិយាយច្រើនប្រយ័ត្នកើតជម្លោះវិវាទរស់នៅមិនសុខដុម៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយតែងឆ្លើយតបផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។
ជំនួញ ៖ ចំពោះអ្នកធ្វើជំនួញបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនចាញ់បោកគេ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីមានភាពផ្អែមល្ហែមនិងត្រជាក់ត្រជុំប្រពៃណាស់៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះមានជោគមានជ័យហើយបើចង់ប្រកបការងារអ្វីក៏តែងផ្តល់ផលល្អជានិច្ច។
ជំនួញ ៖ ថ្ងៃនេះប្រៀបដូចបានជា(ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ)ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ការរស់នៅជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ ប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងមានភាពស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំច
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងកើតនូវរឿងរាវតប់ប្រម៉ល់ពិសេសមានបញ្ហាចំពោះមុខច្រើនផង។
ជំនួញ ៖ ជួបរឿងរកាំចិត្តច្រើនហើយការជួញទីជិតឆ្ងាយចូរប្រយ័ត្នមានជម្លោះវិវាទជាមួយក្រុមមនុស្សនៅក្បែរខ្លួនព្រោះមានភាពផុយស្រួយកើតរឿងរាវប្រេះស្រាំណាស់។
ស្នេហា ៖ កំលោះក្រមុំមានការនឿយណាយនិងអស់សង្ឃឹមច្រើនធ្វើឱ្យរកាំចិត្តចំពោះគ្នាមិនតិចដែរទេ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារលោកអ្នកគប្បីបំពេញការងារតូចធំឱ្យបានខ្ជាប់ខ្ជួននិងអត់ធ្មត់បន្តិចទើបប្រសើរ។
ជំនួញ ៖ ចូរប្រយ័ត្នប្រយែងជនខិលខូចនៅក្បែរខ្លួនពីព្រោះគេអាចមានបំណងមិនល្អចង់តែផ្តួលរំលំលោកអ្នកប៉ុណ្ណោះ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខខ្លោចផ្សាមកវិញហើយត្រូវមកដេកសោកការ៕