Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ចម្ងល់​ក្រោយ​រឿង​ភាគ​ថៃ យក​ផ្ការំដួល​និង​ផ្លែ​ត្នោត​ខ្មែរ ជា​ប្រធានបទ​សំខាន់​នៅក្នុង​រឿង​

spot_img

​ភ្នំពេញ​៖ ដូច​ដឹង​ស្រាប់​ហើយ ផ្ការំដួល​និង​ផ្លែ​ត្នោត គឺជា​អត្តសញ្ញាណ​ជាតិ​របស់​ខ្មែរ​យើង ហើយ​ត្រូវបាន​ទទួលស្គាល់​ទូទាំង​ពិភពលោក​អំពី​គុណប្រយោជន៍ អត្ថន័យ​និង​ភាព​វ័យ​ចំណាស់ ដែល​គ្រប់គ្នា​អាច​សម្គាល់​បាន​ថា បើ​អ្នក​និយាយ​អំពី​ផ្ការំដួល​និង​ផ្លែ​ត្នោត គឺ​សំដៅលើ​ប្រទេស​កម្ពុជា​។

​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ថ្មីៗ​នេះ​ស្រាប់តែ​ប្រទេស​ថៃ​ដែលជា​ប្រទេស​ភូមិ​ផង​របង​ជាប់​និង​កម្ពុជា ហើយ​ព្រមទាំង​មាន​វប្បធម៌​ប្រពៃណី​ស្រដៀង​នឹង​យើង​ផង​នោះ បាន​ថត​ខ្សែភាពយន្ត​ភាគ​មួយ​ដែលមាន​ចំណងជើង​ថា (​លង់​ស្នេហ៍​កញ្ញា​ចុងភៅ​) ដែល​សាច់រឿង​បានធ្វើ​ឲ្យ​អ្នកទស្សនា​កម្ពុ​ជាមាន​ចម្ងល់​យ៉ាងខ្លាំង ដោយសារ​បាន​យក ផ្ការំដួល​និង​ផ្លែ​ត្នោត​របស់​ខ្មែរ​ធ្វើជា​ប្រធានបទ​សំខាន់​នៅក្នុង​រឿង​។​

ក្នុង​រឿង​នោះ​តួឯក​ស្រី​មានឈ្មោះ​បុស្បា គឺជា​បេក្ខភាព​ត្រូវ​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី​ម្ហូបអាហារ​ល្បី​មួយ ហើយ​អំឡុងពេល​នៃ​ការប្រឡង​នោះ​តួ​រឯក​ស្រី​ត្រូវ​រង​ការវាយប្រហារ និង​ការ​ប្រើល្បិច​គ្រប់យ៉ាង​ពី​សំណាក់​ដៃគូរ​ប្រ​គួ​ត​ប្រជែង រហូត​បាក់​ទឹកចិត្ត​ស្ទើរ​បោះបង់​ការប្រកួត​។ តែ​ចុងក្រោយ​នាង​មាន​កម្លាំងចិត្ត​ឡើងវិញ ដោយសារ​តួរ​ប្រុស​បាន​ស្វះ​ស្វែងរក​ផ្ការំដួល​ដែលជា​ប្រភព​កម្លាំងចិត្ត​របស់​នាង​មក​ឲ្យ​ទាន់ពេល​។
​មិន​ត្រឹមតែ​ប៉ុ​ន្នោះ​មុខម្ហូប​ដែល​ធ្វើ​ឲ្យ​នាង​អាច​ឆ្លង​ផុត​វគ្គ​ប្រកួត​ដ៏​លំបាក​នោះ​គឺ សម្លកកូរ​ត្នោត​និង​នំ​បញ្ចុក ដែល​ធ្វើ​ឲ្យ​អ្នកទស្សនា​កម្ពុជា​យើង​រឹតតែ​ឆ្ងល់ ព្រោះ​នំ​បញ្ចុក​របស់​ខ្មែរ​យើង​មាន​ប្រវត្តិ​ជា​យូរយារ​ណាស់​មកហើយ ថែមទាំង​បានស្នើ​សុំ​អង្គការ​យូណេស្កូ ដាក់បញ្ចូល​ជា​សម្បត្តិ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ថែម​ទៀតផង​។

​យ៉ាងណាក៏ដោយ​យើង​ក៏​មិនទាន់​ដឹង​ច្បាស់ អំពី​មូលហេតុ​ក៏ដូចជា​ចេតនា​ដែល​នាំ​ឲ្យ​ផលិតករ​របស់​ថៃ បង្កើត​សាច់​រឿងនេះ​មក​ដែរ​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×