Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​ស្គាល់​អត់ idol នរណា​ខ្លះ​? ប្លែក​ខ្លាំង ឬ​ទើប​មកពី​កែសម្ផស្ស​?

spot_img

​ភ្នំពេញ​៖​តារាចម្រៀង​ជួរមុខ​ក្នុងប្រទេស​កម្ពុជា​៣​ដួង គឺ​អ្នកនាង សុគន្ធ នីសា លោក ណុប ប៉ា​យ៉ា​រិ​ទ្ធ និង​លោក ឆន សុ​វណ្ណា​រាជ ប្លែក​ខ្លាំង​ស្ទើរតែ fan ចំណាំ​មិនបាន​ព្រោះ​រូប​មួយ​សន្លឹក​ដែលមាន​ផ្ទៃមុខ​ហាក់​ក្មេង​ជាង​វ័យ​ដូច​តារា​កូរ៉េ​។​

​យោងតាម​ការ​បង្ហោះ​ផ្ទាល់​ក្នុង​គណនី instagram របស់​អ្នកនាង សុគន្ធ នីសា បានបង្ហាញ​ពី​រូបភាព​២​សន្លឹក ជាមួយនិង caption ហៅ​លោក ណុប ប៉ា​យ៉ា​រិ​ទ្ធ​ថា “​ពូកែ​ម្ល៉េះ​ប្រុស​កា​យុង (Nopbayyareth) មើល​ហើយ​ឡើង​ភ្ញាក់​ព្រើត​”​។ ក្រោយ​ការ​បង្ហោះ មាន​អ្នកគាំទ្រ​ជាច្រើន​បាន​ចូលមក​ខ​មិន​ថា “​ស្មានថា​តារា​កូរ៉េ​មកពីណា​” អ្នកខ្លះ​ថា “​បង សុគន្ធ នីសា ស្អាត​សាហាវ មើល​មិន​ចង់​ស្គាល់​” អ្នកខ្លះ​ក៏​ហៅ​លោក ណុប ប៉ា​យ៉ា​រិ​ទ្ធ​ថា បែប​លេងសើច​ថា oppa ជាដើម​។​

​តាម​ការពិត​វា​គ្រាន់តែ​ជា​រូប​កែ​ក្នុង​កម្មវិធី​មួយ​របស់​ទូរស័ព្ទ​តែប៉ុណ្ណោះ​ដែលជា​លោក ណុប ប៉ា​យ៉ា​រិ​ទ្ធ ជា​អ្នក​កែ​រូបនោះ ហើយ​ផ្ញើឱ្យ​អ្នកនាង សុគន្ធ នីសា មិនមែន​ពួកគាត់​ទៅ​កែ​សម្ផស្ស​អី​នោះទេ​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×