Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ក្មេង​បង្ហោះ​ម៉ូតូ​ចំនួន​១៣​នាក់ ត្រូវបាន​នាំខ្លួន​មក​ធ្វើ​ការអប់រំ​ណែនាំ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​

spot_img

បាត់ដំបង​៖ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជិះ​ម៉ូតូ​( បង្ហោះ​) លើ​ដងផ្លូវ​ចំនួន​១ លើក និង​បានធ្វើការ​នាំខ្លួន​ពួកគេ​ចំនួន ១៣ នាក់ មកកាន់​ស្នងការដ្ឋាន​រួមជាមួយ​ម៉ូតូ​ចំនួន ៦ គ្រឿង​ផង​។ ជារឿយៗ​សមត្ថកិច្ច​នគរបាល​ចេញ​បង្ក្រាប​នាំខ្លួន​ពួកគេ​មក​អប់រំ​ណែនាំ​ឱ្យ​ឈប់​ប្រព្រឹត្តិ ប៉ុន្តែ​បាន​ស្ងប់ស្ងាត់​បន្តិច​សកម្មភាព​បែបនេះ​ក៏​ផ្តើម​កើតឡើង​វិញ​។

​អនុវត្តន៍​តាម​យោបល់​ណែនាំ​ផ្ទា​ល់ពី​លោក​ឧត្ដមសេនីយ៍ត្រី សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ដោយបាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី ឯកឧត្ដម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង នៅ​ថ្ងៃទី ១ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ១៦​និង​០០ នាទី រហូតដល់ វេលា​ម៉ោង ១៨​និង​០០ នាទី នៅ​ចំណុច​ក្នុង​ព្រលានយន្តហោះ​វាល​បែក​ចាន និង​លើផ្លូវ​ហាយ​វេ​(​ផ្លូវ​វាង​ក្រុង​) លោក​វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ចាត់តាំង​លោក វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជិះ​ម៉ូតូ​( បង្ហោះ​) លើ​ដងផ្លូវ​ចំនួន​១ លើក និង​បានធ្វើការ​នាំខ្លួន​ពួកគេ​ចំនួន ១៣ នាក់ មកកាន់​ស្នងការដ្ឋាន​រួមជាមួយ​ម៉ូតូ​ចំនួន ៦ គ្រឿង​ផង​។

​សូមបញ្ជាក់​ជូន​ថា នៅលើ​ផ្លូវ​ហាយ​វេ​(​វាង​ក្រុង​)​និង​ក្នុង​ព្រលានយន្តហោះ​វាល​បែក​ចាន​ក្រុម​ក្មេង​បង្ក​អាណាធិបតេយ្យ​តែងតែ​ប្រើប្រាស់​ម៉ូតូ​ជិះ​បង្ហោះ​ចុះឡើង​ក្នុង​ល្បឿន​យ៉ាង​លឿន ជាហេតុ​បង្កឱ្យមាន​ការរំខាន​ពី​អ្នកប្រើប្រាស់​ផ្លូវ ហើយ​ម្តងម្កាល​បាន​បង្ក​ករណី​គ្រោះថ្នាក់​ផងដែរ​។
​ជារឿយៗ​សមត្ថកិច្ច​នគរបាល​ចេញ​បង្ក្រាប​នាំខ្លួន​ពួកគេ​មក​អប់រំ​ណែនាំ​ឱ្យ​ឈប់​ប្រព្រឹត្តិ ប៉ុន្តែ​បាន​ស្ងប់ស្ងាត់​បន្តិច​សកម្មភាព​បែបនេះ​ក៏​ផ្តើម​កើតឡើង​វិញ​។
បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ​កំពុងតែធ្វើការ​អប់រំ​និង​ឱ្យ​អាណាព្យាបាល​មក​ធ្វើ​កិច្ចសន្យាធានា​យកទៅ​អប់រំ​បន្ត​នៅ​សហគមន៍​វិញ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×