Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បិទ​យានដ្ឋាន​កែច្នៃ​យានយន្ដ​ខុសច្បាប់ នៅក្នុង​ខេត្ដ​កំពង់ស្ពឺ​ចំនួន ១៤ កន្លែង​

spot_img

​កំពង់ស្ពឺ ៖ ក្រុមការងារ​អន្ដរ​ជំនាញ មាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នគរបាល​ចរាចរណ៍​ផ្លូវគោក និង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ដ​កំពង់ស្ពឺ ចុះ​ត្រួតពិនិត្យ​និង​បិទ​យានដ្ឋាន​កែច្នៃ​យានយន្ដ​ខុសច្បាប់​នៅក្នុង​ខេត្ដ​កំពង់ស្ពឺ​ចំនួន ១៤ កន​កន្លែង ហើយ​នៅ​បន្ដ​លួចលាក់​ទៀត​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

នៅ​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ ក្រុម​គណៈកម្មការ ចុះ​ត្រួតពិនិត្យ​យានដ្ឋាន​ជួសជុល និង​កែច្នៃ​ដំឡើង​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស រួមមាន ជំនាញ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត នគរបាល​ចរាចរណ៍ ។​

​យោងតាម​ប្រកាស​រួម ស្មារតី​អង្គប្រជុំ​កាលពី​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ក្រសួងមហាផ្ទៃ ស្ដីពី​វិធានការ​ពង្រឹង​ការគ្រប់គ្រង​បច្ចេកទេស​ដំឡើង កែច្នៃ​យានយន្ដ ឱ្យ​ស្របតាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ការអនុវត្ត​ច្បាប់ ចំពោះ​យានដ្ឋាន​ខុសច្បាប់ ក្រុមការងារ​អន្ដរ​ជំនាញ​ខេត្តកំពង់ស្ពឺ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​យានដ្ឋាន ជួសជុល និង​កែច្នៃ​ដំឡើង​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​នៅក្នុង​ភូមិសាស្ត្រ ក្រុង​ច្បារមន ស្រុក​ភ្នំស្រួច នឹង​បន្ដ​ចុះ​តាម​បណ្ដា​ស្រុក​មួយចំនួនទៀត​នៅ​ទូទាំង​ខេត្ដ​កំពង់ស្ពឺ​។

​ជារួម​ក្រុមការងារ​បាន​រកឃើញ​យានដ្ឋាន ចំនួន ១៤ កន្លែង គ្មាន​ច្បាប់​អនុញ្ញាត និង​បានសម្រេច​ធ្វើ​កំណត់ហេតុ​បិត​ទាំងស្រុង ករណី​នៅ​បន្ដ​លួចលាក់​ទៀត​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចំណាត់ការ​ផ្លូវច្បាប់​៕ ដោយ​៖​កូ​ឡាប​


spot_img
×