Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សមត្ថកិច្ច​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ ចុះ​ពិនិត្យ​ទីតាំង​ដែល​លក់​ឡេ ចំនួន​ពី​កន្លែង ក្នុង​ផ្សារ​ទួលគោក​

spot_img

​ភ្នំពេញ​៖​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ខណ្ឌទួលគោក បាន​ចុះបង្ក្រាប​ទីតាំង​លក់​ឡេ ចំនួន​២​កន្លែង ដែល​គ្មាន​ស្លាក​យីហោ ស្ថិតក្នុង​ផ្សារ​ទួលគោក សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​ប្រត្ដិ​បត្ដ​ការ​នេះ ធ្វើឡើង​នៅវេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១ ខែតុលា ឆ្នាំ ២០២០ ដឹកនាំ​ដោយ​លោក សៀក ឡុង​ឌី ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល​នៃ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ឆែក​រកឃើញ​ប្រភេទ​ឡេ ជាច្រើន​មុខ នៅក្នុង​ទីតាំង​លក់ និង​ពុំទាន់​ដឹងថា មាន ឬ​គ្មាន​ច្បាប់​ធ្វើ​អាជីវកម្ម និង​ប័ណ្ណ​ប៉ាតង់ នៅឡើយ​ទេ​។​

​សូមបញ្ជាក់​ផងដែរ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​បាន​ឆែក​បាន​១​តូប​ហើយ និង​១​តូប​ទៀត​ម្ចាស់​ទីតាំង​បិទ​ចាក់សោ​នៅ​ខាងក្នុង រង់ចាំ​គណៈកម្មការ​ចម្រុះ​បន្ត​នីតិវិធី​៕​ដោយ​៖​កូ​ឡាប​


spot_img
×