Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ធម្មការ និង​សាសនា បានចេញ​សេចក្តីណែនាំ​ស្តីពី​កា​រៀបចំ​ពិធីបុណ្យ​កឋិនទាន ក្នុងការ​ទប់ស្កាត់ និង​ការពារ​ជំងឺ​កូដ -១៩ និង​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​របស់​ក្រសួងសុខាភិបាល

spot_img

​ភ្នំពេញ​៖​យោង​លិខិត​លេខ ០៨/២០២០ គជប​អ ចុះ​ថ្ងៃ​ចន្ទ ៦​កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០ ស្តីពី​ការរៀបចំ​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និង កឋិនទាន របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​។​

​បុណ្យ​កឋិនទាន ជា​កាល​ទាន​មួយ​ដ៏​ថ្លៃថ្លា មាន​លក្ខណៈពិសេស​ក្នុង​ព្រះពុទ្ធសាសនា ដែល​ក្នុង​មួយឆ្នាំ មានតែ​ម្តង មាន​រយៈពេល​កំណត់ ២៩​ថ្ងៃ ចាប់ពី​ថ្ងៃ​១​រោច ខែអស្សុជ ដល់​ថ្ងៃ​១៥​កើត ខែកត្តិក ត្រូវ​នឹង​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០ ដោយ​វត្ត​មួយ​អាច​ទទួល​បានតែ​អង្គ​កឋិន​មួយ​តែប៉ុណ្ណោះ ជា​ទាន​មាន​ផលា​និ​សង្ឃ ខ្ពស់ ទាំង​ទាយក​ទាយិកា (​អ្នក​ឱ្យ​) និង​ទាំង​បដិគ្គាហកៈ​(​អ្នកទទួល​) ជាទី​ជ្រះថ្លា និង​ចំណូលចិត្ត​របស់ ពុទ្ធបរិស័ទ​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ​។​

​ដើម្បីឱ្យ​បុណ្យកឋិន​ទាន​ប្រព្រឹត្តិ​ទៅដោយ​រលូន និង​មាន​សណ្តាប់ធ្នាប់​របៀបរៀបរយ ក្រសួង​ធម្មការ​និង សាសនា សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម​៖

​ទាយក​ទាយិកា​ម្ចាស់​ដើម​កឋិន ត្រូវ​យកចិត្តទុកដាក់​ទទួលខុសត្រូវ និង​ណែនាំ​អ្នកចូលរួម​ដង្ហែ អង្គ​កឋិន ពិសេស​យុវជន ហាម​មិនឱ្យ​ធ្វើអំពើ​ផ្តេសផ្តាស់​ដូចជា​យក​ដុំ​ដី ដុំថ្ម ទឹក និង​វត្ថុ​ផ្សេង ទៀត ចោល​ឬ​តប់​ទៅលើ​អ្នកដទៃ​នៅតាម​ផ្លូវ​សាធារណៈ​ដែល​ត្រូវ​ដង្ហែ​អង្គ​កឋិន​។​

​ទាយក​ទាយិកា​ម្ចាស់​ដើម​កឋិន ត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់ ហ្មត់ចត់​ចំពោះ​អ្នកជិះរថយន្ត​ត្រីចក្រយានយន្ត កប៉ាល់ ទូក កាណូត អំពី​ចំនួន​មនុស្ស​ដែល​ជិះ មិនត្រូវ​ឱ្យ​ឈរ ឬ​អង្គុយ​លើ​ជញ្ជាំង ឬ​តោង​រថយន្ត ឬ​អង្គុយ​លើ​បង្កាន់ដៃ​កប៉ាល់ ទូក កាណូត ជាដាច់ខាត ចៀសវាង​គ្រោះថ្នាក់ ជាយថាហេតុ ដូចជា​ក្រឡាប់​រថយន្ត ឬ​លិច​កប៉ាល់ ទូក កាណូត​ជាដើម​។ ហាម​ដើរ​រៃអង្គាស​នៅតាម​ផ្លូវ​សាធារណៈ ទីប្រជុំជន តាម​គេហដ្ឋាន ។​ល​។ ដែល​ធ្វើឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​របៀបរៀបរយ​សង្គម និង​តម្លៃ​ព្រះពុទ្ធសាសនា​។ ចំពោះ​អាចារ្យ និង​គណៈកម្មការ​វត្ត ដែលមាន​ភារកិច្ច​ត្រៀម​រង់ចាំ​ទទួល​ទាយក​ទាយិកា​ដែលជា ម្ចាស់​ដើម​កឋិន ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ ព្រមទាំង ធានា​នូវ​សន្តិសុខ សុវត្ថិភាព​តាំងពី​ពេលដែល​ទាយក​ទាយិកា​ចូលដល់ និង​ចេញពី​ទី​វត្ត​នោះ ជាការ​ចាំបាច់​បំផុត​។​

​រាល់​ការរៀបចំ​បុណ្យ​កឋិនទាន ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទប់ស្កាត់ និង​ការពារ​ជំងឺ​កូដ -១៩ និង​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​របស់​ក្រសួងសុខាភិបាល គឺ​ត្រូវ​រៀបចំ​ឱ្យមាន​ជា​កន្លែង​ពិនិត្យ​សុខភាព មុនពេល​ចូលក្នុង​ទីធ្លា​វត្ត​អារាម ព្រះវិហារ ឬ​សាលាឆាន់ ត្រូវមាន​ឧបករណ៍​វាស់​កម្ដៅ សាប៊ូ ជែ​ល ឬ​ទឹក​អាល់កុល​សម្រាប់​លាង​សម្អាត​ដៃ​ជាប្រចាំ​។ ត្រូវ ពាក់​ម៉ាស់ ក្រមា កន្សែង ឬ​ប្រើ​ក្រដាស​ខ្ទប់មាត់​នៅពេល​ក្អក ឬ​កណ្តាស់ និង​ត្រូវ​រក្សា​គម្លាត​បុគ្គល ម្នាក់​ទៅ​បុគ្គល​ម្នាក់ទៀត​ឱ្យបាន​យ៉ាងតិច​មួយ​ម៉ែត្រ​កន្លះ​។

​ទទួលបាន​សេចក្តីណែនាំ​នេះ សូម​លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី -​ខេត្ត សហការ ជាមួយ​ព្រះ​មេគណ ព្រះ​អនុគណ ព្រះចៅអធិការ​គ្រប់​វត្ត​អារាម​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រធាន​អង្គភាព ពាក់ព័ន្ធ​ធ្វើការ​ផ្សព្វផ្សាយ និង​ទទួលខុសត្រូវ​ចាត់ចែង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា នេះ​តទៅ​៕​ដោយ​៖​កូ​ឡាប​

 

spot_img
×