Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់ រថយន្ត​កុងតឺន័រ​បុក​រះ​កិន​ម៉ូតូ និង​រឺ​ម៉ក​សណ្តោង បណ្តាល​ឲ្យ​បុរស​ម្នាក់ បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​បាត់​បងជីវិត​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ ខណៈ​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​ត្រូវ​រថយន្ត​កុងតឺន័រ បើក​មកពីរ​ខាងក្រោយ​ក្នុង​ល្បឿន​លឿន រួច​បន្ត​ទៅបុក​ម៉ូ​សណ្តោង​រឺ​ម៉ក​បណ្តាល​ឲ្យ​ក្រឡាប​ផ្ងារជើង​។​

​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១០​និង​៤០​នាទី ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ នៅ​ទល់មុខ​រោងចក្រ​តំឡើង​ម៉ូតូ​ហុងដា ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង​៤ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ កង សុ​ភ័​ក្រ អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្តុល ឃុំ​លំចង់ ស្រុក​សំរោង ខេត្តតាកែវ​។​

​ប្រភពព័ត៌មាន​ពី​ម្ចាស់​រឺ​ម៉ក​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រូបគាត់​បានធ្វើ​ដំណើរ តាម​បណ្តោយ​ផ្លូវ​ចោមចៅ ក្នុងទិសដៅ​ពី​លិចទៅ​កើត ចំណែក​សព​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ា​កនិច ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​តាកែវ 1-M-7343 ធ្វើដំណើរ​មកពី​ក្រោយ​គាត់ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង មិន​ចាំ​ផ្លាកលេខ​ធ្វើដំណើរ​មកពី​ក្រោយ​ក្នុង​ល្បឿន​មហា​លឿន ក៏​ជ្រុល​បុក​ម៉ូតូ​និង​កិន​ចំក្បាល​ជនរងគ្រោះ បណ្តាល​ឲ្យ​បែកធ្លាយ​ខួរ​ចេញមកក្រៅ​ស្លាប់​យ៉ាង​អាណោចអាធ័ម ។
​ប្រភពព័ត៌មាន​ដដែល​បាន​បន្តថា បន្ទាប់មក​រថយន្ត​មិនទាន​អស់​ល្បឿន ក៏​បន្ត​មក​បុក​រ៉ឺម៉ក​គាត់​ថែមទៀត បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​សំណាង​មិន​រងរបួស ភ្លាមនោះ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួនបាត់​ស្រមោល​តែម្តង​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ជំនាញ ទាក់ទង​ទៅខាង​ចរាចរណ៍​ក្រុង ឱ្យ​ចុះមក​ធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ហេតុ យក​ម៉ូតូ​និង​រឺ​ម៉ក​កង់​បី​ទៅ​រក្សាទុក ចំណែកឯ​សព​ជនរងគ្រោះ​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​ចំណែកឯ​រថយន្ត​បង្ក សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕​ដោយ​៖ សា មេ​ត​

spot_img
×