Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធី​ធ្វើ​ផ្អក​ត្រី​ប្រា​ដ៏​មហា​មាន​ជាតិ​! គេ​ប្រើ​ប៉ែល​ចូក​ច្របល់​ប្រឡាក់​គ្រឿង​ផ្ទាល់​សាប​ស៊ីម៉ងត៍​តែម្តង (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ផ្អក​ត្រី​ប្រា គឺជា​មុខ​អាហារ​មួយ​ប្រភេទ ដែល​បងប្អូន​ប្រជាជន​ខ្មែរ​យើង​ទូទៅ និយម​ចូលចិត្ត​ទទួលទាន ដោយ​យកមក​ចំហុយ​យ៉ាង​ឈ្ងុយ ជ្រលក់​ហូប​ជាមួយ​បន្លែស្រស់ៗ​ដូចជា​ត្រសក់ ត្រាប់ និង​បន្លែ​អន្លក់​ផ្សេងៗ​ទៀត​ដែល​បងប្អូន​ចូលចិត្ត​។​

​ដោយឡែក ក្រឡេកមើល​ទីតាំង​សិប្បកម្ម​ធ្វើ​ត្រី​ប្រា​នេះ​វិញ នោះ​បងប្អូន​ដែល​ចូលចិត្ត​ទទួលទាន ឃើញ​ហើយ​សួរថា​តើ​ចង់​ទិញ​ហូប​ទៀត​ដែរឬទេ ព្រោះថា​គេ​ប្រើ​សុទ្ធតែ​ប៉ែល​ចូក​ក្រឡុក​ផ្ទាល់​នឹង​កម្រាល​សាប​ស៊ីម៉ងត៍​បែបនេះ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​សុផាន់​ណា អ្នក​ចូលចិត្ត​ផុស​» បាន​ចែករំលែក​វីដេអូ​បន្ត​បង្ហាញ​ពី​ទិដ្ឋភាព​ធ្វើ​ផ្អក​ត្រី​ប្រា​នេះ ដោយ​សម្តែង​ការហួសចិត្ត​យ៉ាង​ដូច្នេះ​ថា​៖ «​មួយកន្លែង​ទៀតហើយ នេះ​ជា​របៀប​ធ្វើ​ផ្អក​ត្រី​ប្រា​កន្លែង​អត់​មាន​អនាម័យ​ទេ មុន​ទិញ​សូម​ពិនិត្យ​កន្លែង​ផង ប្រយ័ត្ន​ចំ​ផ្អក​គីមី ដាក់​បា​រ៉​ត ឬ​ដាក់​ម្សៅ​លាក់​ក្រហម​ខូចសុខភាព​ណា​បងប្អូនៗ ចូក​កាយៗ អត់​ដឹង​ដោយ​អី​ខ្លះ​ទេ ។ ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០​ថ្មីៗ​ពិតៗ​»​។​

​ក្រោយពី​បានឃើញ​គេ​ធ្វើ​ផ្អក​ត្រី​ប្រា​ទាំង​តោន​គ្មាន​អនាម័យ​បែបនេះ អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​បញ្ចេញមតិ​ហួសៗ​ចិត្ត​ថា «​អ្នករកស៊ី​គ្មាន​សីលធម៌​ក្នុង​ខ្លួន ដើម្បី​តែ​លុយ​មួយ​មុខ ទោះបី​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​យ៉ាងណា ក៏​មិន​ខ្វល់​, នៅ​បាត់ដំបង​ក៏​គេ​ធ្វើ​ចឹ​ង​ដែរ​ជេៗ អូន​ធ្លាប់​ឃើញ​នៅមុខៗ​ម៉​ង​, ខំ​គាំទ្រ​ផលិតផល​ខ្មែរ តែ​ខកចិត្ត​អស់​….»​។​

​ជាមួយគ្នានេះ​ផងដែរ គេ​ក៏បាន​ស្នើ​ដល់​មន្ត្រី​ពាក់ព័ន្ធ សូម​ចុះទៅ​ពិនិត្យមើល​ផង ដោយ​ណែនាំ​ម្ចាស់​សិប្បកម្ម​ធ្វើ​ផ្អក​ត្រី​ប្រា គួរ​ប្តូរ​យក​ប៉ែល​ចូល​ប្រឡាក់​គ្រឿង​នៅលើ​កម្រាល​សាប មក​ដាក់​លើ​តង់ ដែល​ប្រហែល​ជាមាន​អនាម័យ​ជាង​៕ ដោយ​៖ លឹម ហុង​

 

spot_img
×