Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ហុងកុង ល្បាត​ប្រឆាំងនឹង​ការតវ៉ា នៅ​ថ្ងៃ​ឈប់សម្រាក របស់​ប្រទេស​ចិន​

spot_img

​ប៉ូលិស​ក្រុង​ហុងកុង​បានចេញ​ប្រតិបត្តិការ នៅ​ថ្ងៃ​ឈប់សម្រាក​ថ្ងៃបុណ្យ​ជាតិ របស់​ប្រទេស​ចិន នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១ ខែតុលា​នេះ ដោយបាន​ឃាត់ខ្លួន​និង​ស្វែងរក​មនុស្ស​នៅតាម​ដងផ្លូវ នៃ​សង្កាត់​ផ្សារ​ទំនើប​មួយ​បន្ទាប់ពី​ការហៅ​ទូរស័ព្ទ​តាម​អ៊ីនធឺណិត ជម្រុញ​ឱ្យ​ប្រជាជន​ចូលរួម​ក្នុង​ការតវ៉ា​។​

​ទិវា​ជាតិ​អបអរសាទរ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ក្លាយជា​ថ្ងៃ​នៃ​ការតវ៉ា​នៅ​ហុងកុង ដោយ​អ្នក​ដែល​ប្រឆាំងនឹង​ទីក្រុង​បេ​កាំ​ង ដែល​បង្កើន​ការគ្រប់គ្រង​ទៅលើ​ទីក្រុង​ហុងកុង​។​

​ក្រុមអ្នកតវ៉ា​តូច​មួយក្រុម​បាន​ប្រមូល​ផ្តុំគ្នា​នៅក្នុង​សង្កាត់​ផ្សារ Causeway Bay ដ៏​ពេញនិយម ទោះបីជា​ពួកគេ​ដឹងថា​មាន​ប៉ូលិស​ច្រើនយ៉ាង​ណាក៏ដោយ​។​

​ការ​រឹតត្បិត​ពី​គម្លាត​សង្គម​ដោយសារតែ​ខ្លាច​ការ​រាតត្បាត​នៃ​វីរុស កូ​វីដ​១៩ មានន័យថា ការតវ៉ា​ទ្រង់ទ្រាយ​ធំ​មិនមាន​ការអនុញ្ញាត​។ អ្នកដើរ​ផ្សារ​និង​អ្នកដើរ​ឆ្លងកាត់​បាន​ស្រែកច្រៀង​ជា​ញឹកញាប់ ប៉ុន្តែ​មិនមាន​សញ្ញា​ពី​ប្រមូលផ្តុំ​ជា​ទ្រង់ទ្រាយ​ធំ​ទេ​។
​ស្ត្រី​ម្នាក់​ស្លៀកពាក់​ខ្មៅ​អាវធំ​ដែលជា​សម្លៀកបំពាក់​តវ៉ា​របស់​ទីក្រុង​ហុងកុង បាន​និយាយថា​“ វា​ជា​ថ្ងៃបុណ្យ​ជាតិ​របស់​ប្រទេស​ចិន ប៉ុន្តែ​នេះ​គឺជា​ថ្ងៃ​មរណភាព​របស់​ហុងកុង​” ។
​ប្រជាជន​ហុងកុង​ស្ថិតនៅក្រោម​សម្ពាធ​ជាច្រើន ប៉ុន្តែ​យើង​ត្រូវតែ​ព្យាយាម​និង​បន្ត​ការតស៊ូ​ដើម្បី​សេរីភាព​។​
​នាពេល​រសៀល​ប៉ូលិស​បាន​ឡោមព័ទ្ធ​តំបន់​មួយចំនួន​នៃ​ខណ្ឌ​មួយ និង​បាន​ស្វែងរក​មនុស្ស​ជាច្រើន​នៅតាម​ផ្លូវ​។
​ក្រុមបាតុករ​មួយក្រុម​បាន​ស្រែក​ពាក្យស្លោក​រួមមាន​“ បំបែក​ក្រុមប៉ូលិស​” ហើយ​ប៉ូលិស​បាន​លើក​បដា​ព្រមាន​ពណ៌​ខៀវ​របស់​ពួកគេ ដែល​ជំរុញ​ឱ្យ​ក្រុមបាតុករ​បែកខ្ញែក​គ្នា​បើ​មិន​ដូច្នេះ​ទេ​គេ​អាច​ប្រើ​កម្លាំង​។​
​ការធ្វើ​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​ហុងកុង​និង​ចិនដីគោក បាន​កើតឡើង​កាលពី​ឆ្នាំមុន ហើយ​ទីក្រុង​ប៉េកាំង​បាន​ព្យាយាម​បង្ក្រាប​អារម្មណ៍​ប្រឆាំង នឹង​រដ្ឋាភិបាល​នៅក្នុង​ទីក្រុង​ជាមួយ នឹង​ច្បាប់​សន្តិសុខ​ជាតិ ដែល​បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី ៣០ ខែមិថុនា​។​

​ច្បាប់​ប្រឆាំងនឹង​ការធ្វើ​វិទ្ធង្សនា​ការបះបោរ និង​សកម្មភាព​ភេរវកម្ម នៅ​ហុងកុង​ក៏ដូចជា​ការឃុបឃិត​ជាមួយ​មហាអំណាច​បរទេស ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ទីក្រុង​។ សហរដ្ឋអាមេរិក និង​អង់គ្លេស ចោទប្រកាន់​ចិន​ពីបទ​រំលោភ​លើ​សេរីភាព​ទីក្រុង​ហុងកុង ហើយ​សហរដ្ឋអាមេរិក បានដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​នៅ​ហុងកុង និង​ចិន ជុំវិញ​បញ្ហា​ផ្លូវច្បាប់​។​

​នៅ​ព្រឹក​ថ្ងៃ​ដដែល​មេដឹកនាំ​ហុងកុង​លោកស្រី Carrie Lam បាន​ចូលរួម​ក្នុង​ពិធី​លើក​ទង់ជាតិ ជាមួយ​មន្ត្រីជាន់ខ្ពស់​ហុងកុង​និង​ចិនដីគោក នៅក្នុង​មជ្ឈមណ្ឌល​ពិព័រណ៍ ដែល​ព័ទ្ធជុំវិញ​ដោយ​របាំង​ការពារ​ប៉ូលិស​និង​សន្តិសុខ​។​

​លោកស្រី Carrie Lam បាន​និយាយថា ក្នុង​រយៈពេល​បី​ខែ​កន្លងមក​ការពិត​ដ៏​ច្បាស់​ហើយ វា​អាច​មើលឃើញ​ជាក់ស្តែង​ថា ស្ថេរភាព​ត្រូវបាន​ស្តារឡើងវិញ​ដល់​សង្គម ខណៈ​សន្តិសុខ​ជាតិ​ត្រូវបាន​ការពារ ហើយ​ប្រជាជន​របស់​យើង​អាច​បន្ត​ទទួលបាន​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន​។ លោកស្រី Carrie Lam ក៏បាន​ចោទប្រកាន់​រដ្ឋាភិបាល​ប​រទេស​មួយចំនួន​ពីបទ​“ ស្តង់ដារ​ទ្វេ​” និង​ការចោទប្រកាន់​មិន​សម​ហេតុផល​ប្រឆាំងនឹង​អាជ្ញាធរ​ដែល​អនុវត្ត​ច្បាប់​ថ្មី​៕
ប្រភព​៖ CNA
​ដោយ​៖CEN

spot_img
×