Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅចាំ​បានទេ​! ទារិកា​ដែល​គេ​យកទៅ​បោះចោល​នៅ​គំនរ​សំរាម​ថ្ងៃមុន ពេលនេះ​មុខមាត់​អូន ធានី ប្រែ​ច្រើនណាស់ ដល់​ថ្នាក់​ធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់​ព្រឺ​ត Comment ថា​….

spot_img

​ភ្នំពេញ​៖ កាលពីពេល​កន្លងទៅនេះ (​ជិត​២​ខែ​) មកហើយ មានរឿង​ដ៏​គួរ​ឲ្យ​អាណិត​ខ្លោចចិត្ត​មួយ ដោយ​ទារិកា​ម្នាក់ ត្រូវបាន​កម្មករ​ប្រមូល​សំរាម​ប្រទះឃើញ​នៅលើ​គំនរ​សំរាម​ជាប់​នឹង​បង្គោល​ភ្លើង​មួយកន្លែង ស្ថិតនៅ​ជិត​មជ្ឈមណ្ឌល ម៉ូ​ឌែ​ន​២ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម ដោយ​មិនដឹងថា ម្តាយ​មានចិត្ត​អប្រិយ​រូប​ណា យកគ្នា​មក​បោះបង់ចោល​បែបនេះ​។​

​តែ​យ៉ាងណា ទារិកា​នេះ​ត្រូវ​ចាត់ទុកថា​មានជីវិត​ថ្លៃ​ណាស់ ដែល​នៅ​រស់រានមានជីវិត និង​សំណាង​បាន​គ្រួសារ​បងស្រី​មួយ​លក់ដូរ​ក្បែរ​នោះ ដែលមាន​ចិត្តបុណ្យ បានសម្រេច​ចិត្ត​យក​ទារិកា​ដ៏​អភព្វ​នេះ យក​ធ្វើជា​កូនចិញ្ចឹម​របស់​ពួកគាត់ ទាំង​ក្តីរំភើប​រំជួលចិត្ត​យ៉ាងខ្លាំង​។​

​ក្រោយពី​បានឃើញ​ដ៏​គួរ​ឲ្យ​អាណិតអាសូរ​ជាខ្លាំង​នោះ ឃើញថា​មាន​បងប្អូន​សប្បុរសជន​ជាច្រើន បាន​ឧបត្ថម្ភ​ជា​ថវិកា និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ ដែល​ក្នុងនោះ​មាន​កំពូល​តារាចម្រៀង​ស្រី​អ្នកនាង ឱក សុគន្ធ​កញ្ញា និង​ស្វាមី ក៏បាន​ចុះទៅ​កាន់​ផ្ទះ​ប្តី​ប្រពន្ធ​ជា​ឪពុក​ម្តាយចិញ្ចឹម ដើម្បី​បានឃើញ​មុខមាត់​ទារិកា​ផ្ទាល់ និង​ក៏​ដូច​នាំយក​សម្ភារ​ប្រើប្រាស់​សម្រាប់​ទារិកា និង​ក៏ដូចជា​ថវិកា​មួយចំនួន​ផងដែរ​។​

​ដោយឡែក នៅពេលនេះ ទារិកា​ដែលមាន​ឈ្មោះថា ធានី បាន​ប្រែ​រូបរាង​លូតលាស់​ច្រើនណាស់ និង​មុខមាត់​ស្រស់ស្អាត​គួរ​ឲ្យ​ក្នាញ់​តែម្តង ។ ជាក់ស្តែង កាលពីពេល​ថ្មីៗ​នេះ ម្តាយចិញ្ចឹម ធានី បាន​យក​គាត់​ទៅពិនិត្យ និង​ព្រមទាំង​បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា​៖ “28-09-2020 នាំ​កូន​ធានី​មក​ពិនិត្យ​សុខភាព លូវ​អូន​បាន ៥​គីឡូ​៤​ខាំ​ហើយ​”​។​

​ទន្ទឹមនេះ​ផងដែរ បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន Comment ថា​៖ «​សំណាង​ណាស់​កូន ដែល​ជួប​ម្តាយ​ឪពុក​ចិត្តបុណ្យ មើលមុខ​ឥឡូវ​គួរ​ឲ្យ​ស្អប់​, ធំ​លឿន​ណាស់ កូនមហា​សំណាង​, ថ្លោស​ណាស់​, មើល​ថ្ពាល់​គេ​ណ៎​ខ្នាញ់​ណាស់​កូនជ្រូក​, មុខ​ឡើង​អាក្រក់ នៅ​ជិត​អី ថើប​ទាល់តែ​យំ​ហ្មង​» ៕ ដោយ​៖ លឹម ហុង​

spot_img
×