Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ក្រុង​ដូន​កែវ នៅតែ​ទទូច​ស្នើសុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ល្មម​គួរ​ភ្ញាក់រលឹក ចំពោះ​ការ​ចោល​សំរាម​ពាសវាល​ពាសកាល ដែល​ធ្វើ​ឲ​បាត់បង់​សោភ័ណភាព និង​បរិយាកាស​បរិសុទ្ធ​

spot_img

តាកែវ​៖ ដោយ​មើលឃើញ​ពី​កត្តា​សោភ័ណភាព និង​ភាពស្រស់​បំព្រង​នៅក្នុង​ទីក្រុង​ដូន​កែវ លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ បានធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​កម្សាន្ត​នៅ​សួនច្បារ និង​នៅតាម​ផ្លូវ​ខ្នង​ទំនប់​បឹង​តាកែវ សូមកុំ​ចោល​សំរាម​ពាសវាល​ពាសកាល​នៅតាម​ដងផ្លូវ និង​សួរ​ច្បារ​សាធារណៈ ព្រោះ​វា​ធ្វើ​ឲ្យ​បាត់បង់​នៅ​សោភ័ណភាព​ទីក្រុង ព្រមទាំង​ធ្វើ​ឲ្យ​ទីកន្លែង ដែលមាន​ខ្យល់​ឱកាស​បរិសុទ្ធ ក្លាយទៅជា​កន្លែង​ដ៏​កខ្វក់ បាត់បង់​បរិយាកាស​ធម្មជាតិ ដូច្នេះ​ដើម្បី​រក្សា​ទីកន្លែង​ដែលមាន​ខ្យល់​ឱកាស​បរិសុទ្ធ​នេះ​បាន សូម​ឲ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ង​កម្សាន្ត​នៅទីនេះ រួមគ្នា​សម្អាត​បរិស្ថាន​ទាំងអស់គ្នា ត្រូវ​ចេះ​វេច​ខ្ចប់​សំរាម​ទាំងនោះ​ឲ្យ​បានល្អ​ស្អាត រួច​យកមក​ចោល​ក្នុង​ធុងសំរាម ។​

​លោក​អភិបាលក្រុង​ដូន​កែវ​ថ្លែង​បែបនេះ ក្នុងពេលដែល​លោក រួមជាមួយ​ក្រុមការងា​រ​ចុះ​ពិនិត្យ ការស្តារ​និង​ទាញយក កក់ ស្មៅ និង​កំប្លោក​ចេញពី​ផ្ទៃ​បឹង ដើម្បី​សោភ័ណភាព​បឹង​ឲ្យ​សភាព​ស្រស់ស្អាត​ឡើងវិញ កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០​នេះ ព្រោះ​បឹង​តា​កែវជា​ប្រភពទឹក​ដ៏​សំខាន់​សម្រាប់​បម្រើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ក្រុង​ដូន​កែវ ក្នុង​ខេត្តតាកែវ ។​

​សូមបញ្ជាក់​ផងដែរ​ថា ផ្ទៃ​បឹង​តាកែវ​នេះ​មាន​ទំហំ ៤៤៥​ហិកតា ដែល​អាច​ស្តុក​ទឹកបាន ១២​លាន​ម៉ែត្រ​គីប ហើយ​សព្វថ្ងៃ​មាន​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​កែវ ជាង ៤​ម៉ឺន​នាក់ បាននិងកំពុង​ប្រើប្រាស់​ទឹកស្អាត​ជាប្រចាំ និង​សម្រាប់​បង្ហូរ​ស្រោចស្រព​ដំណាំ​កសិកម្ម​ស្រែប្រាំង​ដែលមាន​ក្នុង​ក្រុង ជិត ៣០០​ហិកតា ថែមទៀត ៕​ដោយ​៖​តាកែវ​

spot_img
×