Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រៀវ​សាច់​ណាស់​! សុទ្ធតែ​កំពូលៗ​អ្នកបើក​ហើយ ដែល​ហ៊ាន​ប្រថុយ​ផ្លូវ​ដ៏​គ្រោះថ្នាក់​បែបនេះ ហ៊ាន​តែ​ប្រហែស​បន្តិច​ដឹង​តែ​… (​វីដេអូ​)

spot_img

Kolli Hills (​ផ្លូវ MDR181) គឺជា​ផ្លូវ​ភ្នំ​ដ៏​មាន​គ្រោះថ្នាក់ ដែលមាន​ប្រវែង ៤៦,៧ គីឡូម៉ែត្រ ស្ថិតនៅលើ​ភ្នំ Koli ឬ Kolli Malai ដែលជា​ជួរ​ភ្នំ​តូចៗ​មាន​ទីតាំង​ស្ថិតនៅ Tamil Nadu ភាគ​កណ្តាល នៅក្នុង​ស្រុក Namakkal នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​នៃ​ប្រទេស​ឥណ្ឌា​។

​ផ្លូវ​ចាប់ផ្តើម​ពី Kalappanaickenpatti ។ អ្នក​ទៅ​កូ​ឡូ​ឡៃ​ម៉ៃ ឬ “​ភ្នំ​នៃ​សេចក្តីស្លាប់​” ដោយ​ឆ្លងកាត់​ផ្លូវ​បត់បែន​ចំនួន ៧០ កន្លែង​។ តែ​យ៉ាងណា ការ​ជិះ​ផ្លូវ​ដ៏​គ្រោះថ្នាក់​នេះ គឺជា​បទពិសោធ​ដ៏​រំភើប​មួយ​។

​រហូតដល់​រង្វង់​បត់​ទី​២៥ នោះ​ផ្លូវ​គឺ​ពិតជា​អស្ចារ្យ​ណាស់ ព្រោះថា​បន្ទាប់ពីនោះ គឺ​ផ្លូវ​គួរ​ឲ្យ​គ្រោះថ្នាក់ ជាពិសេស​ផ្លូវ​បត់បែន​ឡើង​ចុះ​ជាប់មាត់​សមុទ្រ​យ៉ាង​ចោតៗ​តែម្តង​។​

​តែ​យ៉ាងណា គេ​ពិតជា​សរសើរ​ខ្លាំងណាស់ ចំពោះ​អ្នកបើកបរ ដែល​ពិត​ជាមាន​ជំនាញ​អស្ចារ្យ​មែនទែន ដែល​អាច​បើកបរ​ផ្លូវ​ដ៏​សែន​ស្រៀវ​សាច់​ទាំងនេះ​៕ ដោយ​៖ លឹម ហុង​

spot_img
×