Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែមាន​ហើយ​! លោក​ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល ប្រតិកម្ម​ចំពោះ​រថយន្ត​ពាក់​ផ្លាកលេខ ខ​.​ម ដែល​លេង​ភ្លើង​បង្ក​ឲ្យ​ចាំង​ភ្នែក​អ្នកបើក​ពី​ខាងក្រោយ និង​ស្នើ​ដល់​ម្ចាស់​ដោះចេញ​វិញ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ លោក​ឧត្ដមសេនីយ៍​ទី ចំរើន​កុសល​កាលពី​រសៀល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ ម្សិលមិញ​នេះ បាន​មានប្រសាសន៍​ស្នើសុំ​ដល់​ម្ចាស់​រថយន្ត​ម៉ាក Hilux Revo ពណ៌​ស​១​គ្រឿង​ដែល​លេង​ភ្លើង​នៅ​ពីក្រោយ​រថយន្ត សូម​ម្ចាស់​ជួយ​ដោះចេញ​ផង ព្រោះថា​ពុំ​ត្រឹមតែ​ខុស​ទៅនឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទេ គឺ​ថែមទាំង​បង្ក​ឲ្យ​ចាំង​ភ្នែក​ដល់​អ្នកដំណើរ​ដទៃ ពិបាក​ក្នុង​ការបើកបរ​យ៉ាងខ្លាំង​។​

​ក្នុងនោះ លោក​ឧត្ដមសេនីយ៍ ទី​ចំរើន​កុសល បានលើកឡើង​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​កលោក ដែលមាន​ខ្លឹមសារ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​ចង់​ជម្រាប​លោក​ម្ចាស់​រថយន្ត​! សូម​លោក​ជ្រាបថា​ភ្លើង​ទាំង​២ ពណ៌​ស​ដែល​លោក​បំពាក់​បន្ថែម​គឺ​ខុស​និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រង់ចំណុច​ឆ មាត្រា​៨ នៃ​អនុក្រឹត្យ​លេខ​៣៩ អ​.​ន​.​ក្រ បក ស្តីពី​ការកែសម្រួល​អនុក្រឹត្យ​លេខ​៤៤ អ​.​ន​.​ក្រ បក ស្តីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើ​សនឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។

​យ៉ាងណាមិញ រថយន្ត​នេះ​គឺជា​រថយន្ត​ពាក់​ផ្លាកលេខ​ខេមរភូមិន្ទ ដូចនេះ​សូម​លោក​ម្ចាស់​រថយន្ត​មេត្តាជួយ​ដោះ​ភ្លើង​នេះ​ចេញ​វិញ​ផង វា​ពិតជា​ចាំង​ភ្នែក​អ្នកបើកបរ​ពី​ខាងក្រោយ នៅពេល​លោក​ជាន់​ហ្វ្រាំង​ម្តងៗ​។ លោក​ជឿ​ខ្ញុំ​ចុះ​ថា​វា​គ្មាន​សង្ហារ ឬ​ឡូ​វ​ឆាយ​អី​ក្រៅពី​ចាំង​ភ្នែក​គេ និង​គេ​ជេរ​លោក​តែប៉ុណ្ណោះ​។ មានតែ​មនុស្ស​ឆ្កួត​មួយគត់​ដែល​យល់ឃើញថា​ខ្លួន​ធ្វើ​អី​ក៏​មិនចេះ​ខុស​។

​ហេតុនេះ លោក​ឧ​ត្ត​ម​សេនីយ៍ ក៏​សូម​អំពាវនាវ​ដល់​ប្រធាន​អង្គភាព​រថយន្ត​ពាក់​ផ្លាកលេខ​ខេមរភូមិន្ទ​នេះ មេត្តាជួយ​ណែនាំ​ឲ្យ​សាមី​បុគ្គល់​ម្ចាស់​រថយន្ត​នេះ​ដោះ​ភ្លើង ពណ៌​ស​នេះ​ចេញ​វិញ​ផង រថយន្ត​នេះ​គឺជា​រថយន្ត​របស់​អង្គភាព​ខេមរភូមិន្ទ​។ អរគុណ​»៕ ដោយ​៖ លឹម ហុង​

spot_img
×