Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅក្នុង​ថ្ងៃ​ចេញ​វស្សា និង​ជា​ថ្ងៃសីល សូម​ជម្រាបជូន​អំពី​ប្រាសាទ​ចតុម្មុខ

spot_img

​ព្រះវិហារ ៖ ជា​ប្រាសាទ​មួយ​ស្ថិតនៅក្នុង​ក្រុម​ប្រាសាទ​បាកាន (​ព្រះខ័ន​កំពង់ស្វាយ​) នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ក្នុងភូមិ​តា​សែង ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។ ប្រាសាទ​នេះ មាន​រូប​ព្រះពុទ្ធ​ទ្រង់​ឈរ បែរ​ទល់​ខ្នង​គ្នា​ចំនួន ៤​ទិស និង​កម្រ​ឃើញ​មាន​ប្រាសាទ​នៅ​តំបន់​ផ្សេង ក្នុងប្រទេស​កម្ពុជា មាន​ទម្រង់​ដូច​ប្រាសាទ​នេះ​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន​។​

​ប្រាសាទ​នេះ បាន​ដួលរលំ​អស់​ពាក់កណ្ដាល​តាំងពី​យូរណាស់​មកហើយ នៅសល់តែ​ត្រឹម​ចង្កេះ​ចុះមក​ក្រោម​ប៉ុណ្ណោះ ហើយ​នៅតាម​ជញ្ជាំង​និង​ផ្នែក​ខាងក្នុង មាន​ដើមឈើ និង​ឫស​ឈើ​ដុះ​ញែក​ជញ្ជាំង​កាន់តែខ្លាំង ដែល​កត្តា​នេះ​នាំឱ្យ​ប្រាសាទ​ប្រឈម​នឹង​ការដួលរលំ​ទាំងស្រុង​។ ចំណែក​ព្រះ​កេស​ព្រះពុទ្ធ​បាន​ធ្លា​ក់នៅ​រាយប៉ាយ​នៅ​ផ្នែក​ខាងមុខ​ផ្លូវ​ចូល និង​ជ្រុង​ទាំងបី ហើយ​ភ្ញៀវ​ដែល​មក​ទស្សនា​នៅទីនេះ បាន​ដើរ​ជាន់​ពីលើ​។​

​ប្រាសាទ​នេះ​ត្រូវបាន​ជួសជុល និង​ស្តា​ឡើងវិញ​ដើម្បី​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ និង​លើក​តម្លៃ​ផ្នែក​វប្បធម៌​ឱ្យ​កាន់តែ​ទូលំទូលាយ​។
​ការងារ​អភិរក្ស និង​ជួសជុល​ត្រូវបាន​អនុវត្ត​ឡើង​ដោយ​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​សូមបញ្ជាក់ថា នា​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៩​នេះ លោកជំទាវ ក​តិ្ត​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​អញ្ជើញ​ជា​អ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អភិសេក​ឆ្លង​ប្រាសាទ​ចតុម្មុខ ស្ថិតនៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទព្រះខ័ន​កំពង់ស្វាយ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ដែល​ពិធី​នេះ​ប្រារព្ធ​ឡើង​ដោយមាន​ការចូលរួម​ពី​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ឯកឧត្តម សួស យ៉ា​រ៉ា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ ឯកឧត្ដម ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​សំ លាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ឯកឧត្តម លោកជំទាវ​ប្រតិភូ​អមដំណើរ លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត លោក លោកស្រី​អភិបាល អភិបាលរងក្រុង ស្រុក​ទាំង​៨ កងកម្លាំង​ទាំង​៣​ក្នុង​ខេត្ត​និង​មានការ​ចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ នាឱកាស​នោះ​ផងដែរ​។​

សូមបញ្ជាក់ថា ប្រាសាទ​ចតុម្មុខ ជា​ប្រាសាទ​មួយ​ស្ថិតក្នុង​ក្រុម​ប្រាសាទ​បាកាន​(​ព្រះខ័ន​កំពង់ស្វាយ​) ក្នុងភូមិ​តា​សែង ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។ ប្រាសាទ​នេះ មាន​រូប​ព្រះពុទ្ធ​ទ្រង់​ឈរ បែរ​ទល់​ខ្នង​គ្នា​ចំនួន ៤ ទិស និង​កម្រ​ឃើញ​មាន​ប្រាសាទ​នៅក្នុង​តំបន់​ផ្សេង ក្នុងប្រទេស​កម្ពុ​ជាមាន​ទម្រង់​ដូចជា​ប្រាសាទ​នេះ​។ ប្រាសាទ​នេះ បាន​ដួលរលំ​អស់​ពាក់កណ្ដាល​តាំងពី​យូរណាស់​មកហើយ នៅសល់​ត្រឹមតែ​ចង្កេះ​មក​ចុះក្រោម​តែប៉ុណ្ណោះ ហើយ​នៅតាម​ជញ្ជាំង និង​ផ្នែក​ខាងមុខ​មាន​ដើមឈើ និង​ឫស​ឈើ​ដុះ​ញ៉ែ​ក​ជញ្ជាំង​កាន់តែខ្លាំង ដែល​កត្តា​នេះ នាំ​ឲ្យ​ប្រាសាទ​ប្រឈម​នឹង​ការដួលរលំ​ទាំងស្រុង​។ ចំណែក​ព្រះ​កេស​ព្រះពុទ្ធ​បាន​ធ្លា​ក់នៅ​រាយប៉ាយ​នៅ​ផ្នែក​ខាងមុខ​ផ្លូវ​ចូល និង​ជ្រុង​ទាំងបី ហើយ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​នៅទីនេះ បាន​ដើរ​ជាន់​ពីលើ​។

ដោយមាន​ការយកចិត្ត​ទុកដាក់ និង​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​កម្ពុជា បានអនុញ្ញាត​ជូន លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ផ្ដល់នូវ​ថវិកា​ដែល​បានមកពី សម្ដេចនាយក​រដ្ឋ​រដ្ឋ​មន្ត្រី និង​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ព្រមទាំង​សប្បុរសជន​នានា ដើម្បី​ជួសជុល​ប្រាសាទ​នេះ ដើម្បី​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ និង​លើក​តម្លៃ​ផ្នែក​វប្បធម៌​ឲ្យ​កាន់តែ​ទូលំទូលាយ​។ ការងារ​អភិរក្ស និង​ជួសជុល​ត្រូវបាន​អនុវត្ត​ឡើង​ដោយ​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​៕ដោយ៖កូឡាប

 

spot_img
×