Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថោកទាប​មែន​! គ្រូ​កំហូច​ចាប់បង្ខំ​សិស្សស្រី​ថើប​ញី​ញក់ និង​ឲ្យ​លុយ​លួងលោម នាង​បង្ខំ​ទទួលយក​ទាំង​ទឹកភ្នែក​ឥត​ល្ហែ (​មាន​វីដេអូ​)

spot_img

​​គ្រូបង្រៀន និង​សា​ស្រា្ត​ចា​រ្យ គឺជា​អ្នក​ដែល​គួរ​នឹង​បង្រៀន​សិស្ស​របស់​ពួកគេ នូវ​អ្វីៗ​ដែល​ត្រឹមតែ​ជា​ចំណេះដឹង​តាម​ស្តង់ដារ​របស់​ក្រសួង​អប់រំ និង​ពុំ​អាច​បង្រៀន​នូវ​អ្វីៗ​មិន​សមរម្យ​ ហួសហេតុជាលក្ខណៈ….អាសអាភាសឡើយ ។ ទោះយ៉ាងណា ជាមួយ​អ្វីដែល​គ្រូបង្រៀន​នេះ​បាន «​ធ្វើ​» ចំពោះ​កូនស្រី​ម្នាក់​របស់គាត់ នឹងធ្វើ​ឲ្យ​អាណាព្យាបាល​ទាំងឡាយ​ឃើញ​ហើយ​ភ័យខ្លាច​គួរ​ឲ្យ​ព្រួយបារម្ភ​ជាខ្លាំង ។​

​ជាក់ស្តែង នៅក្នុង​វីដេអូ​ដ៏​រន្ធត់ចិត្ត នៅ​គ្រា​ដំបូង គ្រូ​កំហូច​ម្នាក់​នោះ ត្រូវ​បានឃើញ​ចាប់ទាញ​ក្បាល​កូនសិស្ស​ស្រី​ម្នាក់​ដែល​កំពុង​រៀន ភ្ងើយ​ថើប​មួយ​ទំហឹង​តែម្តង​ក្នុង​រយៈពេល​ប៉ុន្មាន​វិនាទី និង​ដោះលែង​វិញ ។​

​ដោយ​មិន​ប្រតិកម្ម​នូវ​អ្វីដែល​បានកើត​ឡើង​ចំពោះ​ខ្លួន ក្មេងស្រី​នោះ​ក៏​បន្ត​មើលសៀវភៅ ខណៈ​គ្រូ​កំហូច​ឈរ​មើល​ជាប់​ខាងស្តាំ​នាង ។ ប៉ុន្មាន​វិនាទី​ក្រោយមក គ្រូ​រូបនោះ​ក៏បាន​ចាប់​នាង​ភ្ងើយ​ថើ​ម​ញី​ញក់​ម្តងទៀត ដែល​ធ្វើ​ឲ្យ​នាង​យំ ប៉ុន្តែ គ្រូ​នេះ​លួងលោម​នាង ដោយ​ដក​លុយ​ពី​ហៅ​ប៉ៅ​របស់គាត់​ហុច​ឲ្យ​នាង ។ ដំបូង នាង​បដិសេធ​យកលុយ​នោះទេ ប៉ុន្តែ បន្ទាប់មក នាង​ក៏​ទទួលយក​វា​ដាក់​នៅលើ​តុ ។

​បន្ទាប់ពី​រៀបចំ​កាបូប​លុយ​រួចហើយ គ្រូ​រូបនេះ​ក៏បាន​ចាប់​នាង​ថើប​ញី​ញក់​ម្តងទៀត និង​ចាក​ចេញពី​នាង​យ៉ាង​ប្រញាប់​តែម្តង ដោយ​ទុក​ឲ្យ​នាង​នៅ​អង្គុយ​រៀន​តែម្នាក់ឯង ។​

​បន្ទាប់ពី​វីដេអូ​នេះ​បាន​រីក​រាល​នៅលើ​បណ្តាញ​សង្គម អ្នកលេង​ជាច្រើន​បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង និង​ស្នើ​ឲ្យ​សមត្ថកិច្ច​តាម​វែកមុខ​គ្រួ​កំហូច​រូបនេះ យកមក​ផ្តន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ ៕​ ចន្ទី

  

spot_img
×