Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ស្នើសុំ​៤​ចំណុច​ទៅ​រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ ដើម្បី​នាំ​ប្រយោជន៍ និង​ជួយ​ដល់​ពលករ​ខ្មែរ​

spot_img

​ភ្នំពេញ​៖​ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ ស្នើសុំ​៤​ចំណុច​ទៅ​រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ ដើម្បី​នាំ​ប្រយោជន៍ និង​ជួយ​ដល់​ពលករ​ខ្មែរ ក្នុង​កំឡុង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​នា​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត អមដោយ​មន្ត្រីការទូត​កម្ពុជា បាន​ចូលជួប​សម្តែង​ការគួរសម និង​ជួបប្រជុំ​ការងារ​ជាមួយ​ឯកឧត្តម សុ​ឆាត ឈុំ​គ្លិន រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ នៅ​ទីស្តីការក្រសួង​ការងារ​ថៃ និង​មានការ​ចូលរួម​ពី​ក្រសួង​ពាក់ព័ន្ធ អាជ្ញាធរខេត្ត ស្រុក​របស់​ថៃ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ឲ្យ​ដឹងថា ស្ថានទូត​បានស្នើ​សុំ​៤​ចំណុច ទៅ​រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ ដូចខាងក្រោម​៖

១-​ស្នើសុំ​ភាគី​ថៃ​ជួយ​សម្រួល​ដល់​ពលករ​កម្ពុជា ដែល​បាន​ដំណើរការ​ចូលមក​ធ្វើការ​ក្នុងប្រទេស​ថៃ តាម​ប្រព័ន្ធ MoU ប៉ុន្តែ​មិនទាន់បាន​ដំណើរការ​ឯកសារ​រួចរាល់ ដោយសារតែ​បញ្ហា​វិ​ប​ត្ត​ជំងឺ​កូ​វីដ​១៩ អាច​ស្នាក់នៅ និង​ធ្វើការ​បណ្តោះអាសន្ន​នៅ​ថៃ​សិន និង​រង់ចាំ​ក្រសួង​ការងារ​ថៃ បើក​ឲ្យ​ដំណើរការ​ឯកសារ MoU ឡើងវិញ ។​

២-​ស្នើសុំ​បញ្ចុះតម្លៃ​ទិដ្ឋាការ​ស្នាក់នៅ ពី​១.៩០០​បាត ក្នុង​១​ឆ្នាំ ទៅ​តម្លៃ ៥០០​បាត សម្រាប់​រយៈពេល​២​ឆ្នាំ ដល់​ពលករ​ខ្មែរ​។​

៣-​ស្នើសុំ​សម្រួល​បើក​ឱ្យ​នាំចូល​ពលករ​បរទេស ចូលមក​ធ្វើការ​ក្នុងប្រទេស​ថៃ តាម​ប្រព័ន្ធ MOU ដោយ​បន្ធូរបន្ថយ​ការចំណាយ​លើ​ថ្លៃ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ​។​

៤-​ស្នើសុំ​ការនាំ​ពលករ​ចូលមក​ធ្វើការ​នៅ​ខេត្ត​ចាន់​ថាក់​បុរី ដើម្បី​ប្រមូល​ផល​ផ្លែ​មៀន ដោយ​ឱ្យ​សមាគមន៍ និង​និយោជក ជា​អ្នកទទួលបន្ទុក​លើ​ចំណាយ​ក្នុងការ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ ដោយ​វគ្គ​ដំបូង​នឹង​នាំ​ពលករ​ចំនួន ១.០០០​នាក់ ដែល​ប្រើប្រាស់​ប័ណ្ណ​ព្រំដែន (border pass)​។​

​ភាគី​ថៃ​បាន​ឆ្លើយតប និង​ស្នើ​: -​ភាគី​ថៃ​នឹង​ពិភាក្សា​ផ្ទៃក្នុង​បន្ទាន់​លើ​ចំណុច​ទាំង​៤ ខាងលើ និង​ជម្រាប​មក​ភាគី​កម្ពុជា​វិញ​ឲ្យ​បាន​ឆាប់ ។​
-​ស្នើ​ឲ​ភាគី​កម្ពុជា ជួយ​ព​ន្លឿ​ន​បញ្ជូន​ពលករ​ចំនួន ១.០០០​នាក់ ដែល​ប្រើ​ប័ណ្ណ​ព្រំដែន ចូល​តាម​ច្រក​បាន​ឡែ​ម ខេត្ត​ចាន់​ថាក់​បុរី និង​ច្រក​ដូង ខេត្តបាត់ដំបង​៕ ដោយ​៖​កូ​ឡាប​

spot_img
×