Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​សាធារណការ​ខេត្តស្វាយរៀង បូកសរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​បន្ត​

spot_img

​ខេត្តស្វាយរៀង​៖​លោក នួន លី​ហួន ប្រធាន​មន្ទីរ សាធារណការ និង​ដឹកជញ្ជូន​ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២០ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​បន្ត​ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តស្វាយរៀង​។​

កិច្ចប្រជុំ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី លោក​អនុប្រធាន​មន្ទីរ លោក លោកស្រី​ប្រធាន អនុប្រធាន​ការិយាល័យ លោក លោកស្រី​មន្ត្រីរាជការ​ក្រោម​ឱវាទ និង​មន្ត្រី​ជាប់កិច្ចសន្យា សរុប​ចំនួន ៥៥​នាក់ ។

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ លោក​ប្រធាន​មន្ទីរ បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​លោក លោកស្រី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រី​ជាប់កិច្ចសន្យា​ទាំងអស់ ដែល​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​យ៉ាងសកម្ម​សម្រេច​លទ្ធផល​ទៅតាម​ផែនការ និង​ប្រតិទិន​ការងារ ដែល​បាន​គ្រោងទុក ព្រមទាំង​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​ពើបប្រទះ​លើ​ការអនុវត្ត​កន្លងមក ។​

​បន្ទាប់ពី​លោក លោកស្រី ជា​ថ្នាក់​គ្រប់គ្រង​ការិយាល័យ បានធ្វើ​របាយការណ៍ អំពី​វឌ្ឍនភាព​ការងារ ដែល​សម្រេចបាន​លើ​វិស័យ​សាធារណការ វិស័យ​ដឹកជញ្ជូន​ផ្លូវគោក វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក និង​បញ្ហា​ប្រឈម​នានា លើ​ការអនុវត្ត​កន្លងមក លោក​ប្រធាន​មន្ទីរ​បាន ធ្វើការ​បូកសរុប​លទ្ធផល​ការងារ ដែល​សម្រេចបាន​នាពេល​កន្លងមក និង​លើកទឹកចិត្ត​ដល់ មន្ត្រីរាជការ មន្ត្រី​ជាប់កិច្ចសន្យា​ទាំងអស់ បន្ត​ខិតខំ​ប្រឹងប្រែង ពង្រឹង​ការងារ​ជំនាញ មាន​សាមគ្គីភាព ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​លើ​ការងារ ជាពិសេស​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់ពេលវេលា មាន​ភាពច្បាស់លាស់ ហើយ​រួមគ្នា​ផ្ដល់​ភាពជា​គំរូ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកប្រើប្រាស់​ផ្លូវ​នូវ​ឥរិយាបថ គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យ​បាន​ខ្ជាប់ខ្ជួន (​អ្នកបើកបរ​ម៉ូតូ ទាំង​អ្នករួមដំណើរ​ត្រូវ​ពាក់មួក​សុវត្ថិភាព អ្នកបើកបរ​រថយន្ត ទាំង​អ្នករួមដំណើរ ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ទាំងអស់គ្នា​) ។

​បន្ថែម​ពីនេះ លោក​ប្រធាន​មន្ទីរ បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រីរាជការ​ទាំងអស់ ឲ្យ​បន្ត​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល គឺ​រក្សារ​អនាម័យ​លាងដៃ​ឲ្យ​បាន​ញឹកញាប់ ពាក់​ម៉ាស់ និង​រក្សារ​គម្លាត​ពីគ្នា ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំ​ងឹ​កូ​វីដ ១៩ ៕
ដោយ : ​វ៉ៃ​កូ​

 

spot_img
×