Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៩​ខែ​ឆ្នាំនេះ កម្ពុជា​ទទួលបាន​ចំណូល​៣២៨​លាន​ដុល្លារ ពី​ការនាំចេញ​អង្ករ​ជិត​៤៩​ម៉ឺន​តោន ជាមួយ​កំណើន​ជិត​២៣​ភាគរយ​

spot_img

​ភ្នំពេញ ៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២ ខែកញ្ញា​នេះ​ថា «​ការនាំចេញ​អង្ករ​គ្រប់​ប្រភេទ​របស់​កម្ពុជា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២០ ទៅកាន់​ទិសដៅ​៦៩​ប្រទេស សម្រេចបាន ៤៨៨.៧៨៥ តោន និង​ទទួលបាន​ចំណូល​ជាង​៣២៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក ជាមួយនឹង​កំណើន​ជិត ២៣​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៩»​។​

​សហព័ន្ធ​ស្រូវ​អង្ករ​បន្តថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២០​នេះ ការនាំចេញ​អង្ករ​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​លើស​កល​ឃើញថា នៅក្នុង​ចំណោម​ចំណែក​ទិសដៅ ប្រទេស​ចិន​បាន​កាន់កាប់​ចំណែក​ទីផ្សារ​៣៥% ដែលមាន​ចំនួន ១៧១.៨៩៦ តោន​។ ទីផ្សារ​សហគមន៍​អឺរ៉ុប (​រួមទាំង​អង់គ្លេស​) ឈរ​នៅ​លំដាប់​ទី​២ មាន​ចំណែក​ទីផ្សារ ៣៣% ដែលមាន​បរិមាណ ១៦១.៦១៤ តោន ក្នុងនោះ​ប្រទេស​បារាំង​ជាទី​ផ្សារ​ធំជាងគេ មាន​ចំណែក ១៣% នៃ​ទីផ្សារ​សរុប​។ ក្រៅពីនោះ ទីផ្សារ​បណ្តា​ប្រទេស​ដែលជា​សមាជិក​អាស៊ាន មាន​ចំនួន ៦៧.៤៣៣ តោន និង​ទីផ្សារ​បណ្តា​ប្រទេស​ផ្សេងៗ ទាំង​២៩ មាន​ចំនួន ៨៧.៨៣២ តោន ដែលមាន​កំណើន​៦៩% ប្រៀបធៀប​នឹង​រយៈពេល​៩​ខែ​ដូចគ្នា ឆ្នាំ​២០១៩ ដែល​នេះ​ជា​កំណើន​មួយ​គួរឱ្យកត់សម្គាល់ ជាពិសេស​គឺ​ប្រទេស​ហ្កា​បុ​ង​កើន​៨១% និង​អូស្ត្រាលី​កើន​៦២%​។ ការនាំចេញ​នេះ​ជាង ៧៨% ជា​ប្រភេទ​អង្ករ​ក្រអូប​។​

​ហើយ​សម្រាប់​ខែកញ្ញា ឆ្នាំ​២០២០ ការនាំចេញ​អង្ករ​សរុប​របស់​កម្ពុ​ជា បាន​ចំនួន ៤០ ៥៧២ តោន​ដែល​ក្នុងនោះ​ប្រទេស​ចិន​មាន​ចំនួន​៣១% សហគមន៍​អឺរ៉ុប​ចំនួន ២៩% អាស៊ាន​ចំនួន ១៦% និង​បណ្តា​ប្រទេស​ផ្សេង​មាន​ចំនួន ២៤%​។ ការនាំចេញ​អង្ករ​របស់​កម្ពុជា ក្នុង​ខែកញ្ញា​នេះ​គិត​ជា​ទឹកប្រាក់​ទទួលបាន​ជាង​២៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕​ដោយ​៖​កូ​ឡាប​

spot_img
×