Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​ផ្នែក​នាយផ្នែក​សេនាធិការ​ខណ្ឌ​បឹង​កេងកង ចុះ​ល្បាត​ដេកលក់​មួយភាំង​ក្នុង​រថយន្ត ត្រូវ​ចោរលួច​ទូរស័ព្ទ​, ជនសង្ស័យ​៣​នាក់​ត្រូវ​ចាប់ខ្លួន​ពេល​យក​ទូរស័ព្ទ​ទៅ​លក់​

spot_img

​ភ្នំពេញ ៖ ប្រធាន​ផ្នែក​នាយផ្នែក​សេនាធិការ​ខណ្ឌ​បឹង​កេងកង ពេល​ល្បាត​ក្នុង​មូលដ្ឋាន​បាន​សម្ងំ​ដេកលក់​មួយភាំង ត្រូវ​ចោរ​ជើងល្អ​៣​នាក់​គាស់​ទ្វា​រថយន្ត​លួច​យក​ទូរស័ព្ទ​។ កម្លាំង​នគរបាល​ប៉ុស្តិ៍​សហការ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ បាន​ចុះ​ស្រាវជ្រាវ​បង្ក្រាបបាន​ជនសង្ស័យ​ចំនួន​៣​នាក់ ក្រោយពី​ធ្វើ​សកម្មភាព​លួច​សម្ភារ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ ពេលដេក​លក់​ក្នុង​រថយន្ត នៅក្បែរ​អធិការដ្ឋាន​នគរបាល កាល​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃទី​១ ខែ តុលា ឆ្នាំ ២០២០ នៅ​ចំណុច​មុខ​អា​ផាត​ធើ​មិន លី​អឺ ផ្លូវ​លេខ​៣៨៤ ក្រុម​៤១ ភូមិ​៥ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង ។​

​នគរបាល​រូបនោះ ឈ្មោះ នូ ប្រសិទ្ធ​ភិ​ធេ​យ្យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​២១​ដេ​ផ្លូវ​៣០០ ក្រុម​៥៤ ភូមិ​៥ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ មុខរបរ នគរបាល ។ ចំណែក​

​ជនសង្ស័យ​ទី​១ ឈ្មោះ ស៊ឹម វ៉ាន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​១៣០ សង្កាត់​ផ្សារកណ្ដាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មុខរបរ ជាង​អ៊ុតសក់​
ទី​២-​ ​ឈ្មោះ ស៊ុយ សុខ​ហួរ ហៅ យ៉ាវ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​វៀត​ណាត ស្នាក់នៅ​ផ្ទះជួល គ្មាន​លេខ ផ្លូវលំ ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ មុខរបរ នៅផ្ទះ​
និង​ទី​៣-​ ​ឈ្មោះ ចាន់ សិលា ហៅ អាសា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ មុខរបរ ជាង​អ៊ុតសក់​ឃាត់ខ្លួន ពីបទ លួច​(​បើកទ្វារ​រថយន្ដ​លួច​យក​ទូរស័ព្ទ​) ។
​វត្ថុតាង​ចាប់យក​៖ ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ប៊ិ​ត ពណ៌​ខៀវ​លា​យស ផ្លាក់លេខ​ភ្នំពេញ 1IG-8070 និង​ទូរស័ព្ទ​ចំនួន​២​គ្រឿង​ម៉ាក​Iphone XS Mas និង Iphone 11pro (​ជា​របស់​ជនរងគ្រោះ និង​បានប្រគល់​ទៅ​ឲ្យ​ជនរងគ្រោះ​វិញ​តាម​ការស្នើសុំ​)
​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​០១​និង​២០​នាទី ជនរងគ្រោះ​បាន​បើករថយន្ដ​មួយគ្រឿង​ម៉ាក​ព្រូស ពណ៌​ស ផ្លាក់លេខ​ភ្នំពេញ 2BB-7066 មក​ឈប់​នៅមុខ​កន្លែងកើតហេតុ ដោយ​មិនបាន​ចា​ក់ឡុក​សោ​ទ្វារ​ឡាន​នោះទេ រួច​ក៏បាន​ដេក​នៅក្នុង​ឡាន ដោយ​ល្បាត​ការពារ​ក្នុង​មូលដ្ឋាន​។ លុះ​ប្រហែល​១០​នាទី​ក្រោយ ជនសង្ស័យ​ឈ្មោះ ស៊ឹម វ៉ាន់ និង ជនសង្ស័យ​ឈ្មោះ ស៊ុយ សុខ​ហួរ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ប៊ិ​ត មកដល់​កន្លែងកើតហេតុ ក៏​បានឃើញ​ជនរងគ្រោះ​កំពុង​ដេក​ក្នុង​ឡាន​ក៏បាន ធ្វើ​សកម្មភាព​បើកទ្វារ​ឡាន​រួច​លួច​យក​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ចំនួន​២​គ្រឿង​គេចខ្លួន​បាត់ទៅ​។ លុះ​រហូត​វេលា​ម៉ោង​១២​និង​១០ ថ្ងៃខែ​ឆ្នាំ​ដ​ដែរ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ខណ្ឌ​បឹង​កេងកង សហការ​និង​នគរបាល​ប៉ុស្តិ៍ ក៏បាន​ធ្វើការ​ស្រាវ​ជ្រា​ឃាត់​បាន​ជនសង្ស័យ​ឈ្មោះ ស៊ុយ សុខ​ហួរ និង​ឈ្មោះ ចាន់ សិលា ហៅ អាសា រួម​និង​មធ្យោបាយ​ធ្វើ​សកម្មភាព​នៅ​ម្ដុំ​ផ្សារកណ្ដាល ខណៈ​ពួក​ជនសង្ស័យ​កំពុង​យក​ទូរស័ព្ទ​ជនរងគ្រោះ​ទៅ​លក់ បន្ទាប់មក​សមត្ថកិច្ច​យើង​បាន​បន្ដធ្វើ​ការស្រាវជ្រាវ រហូត​ឃាត់​បាន​ជនសង្ស័យ​ចំនួន​១​នាក់​ទៀត ឈ្មោះ ស៊ឹម វ៉ាន់ នៅ​ម្ដុំ​ទួល​សង្កែ និង​កសាង​សំណុំរឿង​ប​ញ្ជូ​ល​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×