Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ឃាតកម្ម ក្រុង​តាខ្មៅ ប្តី​ចាក់​សម្លាប់​ប្រពន្ធ​មកពី​ភ្លើង​ប្រច័ណ្ឌ ដោយសារ​នាង​ប្រែចិត្ត​មាន​អ្នកថ្មី​

spot_img

​ខេត្ដ​កណ្ដាល​៖ ករណី​ឃាត​កម្មនេះ​សមត្ថកិច្ច​បានបញ្ជាក់​ថា ភាគី​ជនសង្ស័យ មានការ​ប្រច័ណ្ឌ​ជនរងគ្រោះ ព្រោះ​មានការ​សង្ស័យ​មាន​ប្រុស​ថ្មី​ទៀត ហើយ​ជនសង្ស័យ​បាន​តាមដាន​នាង​រហូត ដល់​ឃើញ​ជនរងគ្រោះ​ចូលទៅក្នុង​ផ្ទះ​ឈើ​មួយ​មាន​មនុស្ស​ប្រុស​ពីរ​បីនាក់ កំពុង​ផឹកស៊ី​នៅក្រោម​សំយាប​មុខផ្ទះ ពេលនោះ​ជនរងគ្រោះ បាន​អង្គុយ​ផឹកស៊ី​ជាមួយ​គេ​ដែរ ឃើញ​ដូចនេះ ជនសង្ស័យ​បាន​ចូលទៅ​ហៅ​ជនរងគ្រោះ ឲ្យ​ចេញទៅ​ផ្ទះ​វិញ ដោយ​មិន​ព្រម​ចេញ​ធ្វើ​ឲ្យ​ជនសង្ស័យ​កាន់តែ​ខឹង​ខ្លាំង ឃើញ​កូនកាំបិត​នៅលើ​តុ​បាន​យក​ដាក់ចូល​ហោប៉ៅ​ខោ ហើយ​នាំ​ជនរងគ្រោះ​ចេញមកក្រៅ​ឲ្យ​ឡើង​ជិះ​ម៉ូតូ​ជាមួយ តែ​ជនរងគ្រោះ​មិន​ព្រម​ជិះ​ទេ សុខចិត្ត​ដើរ ចំណែកឯ​ជនសង្ស័យ​បាន​ជិះ​តាម​ពីក្រោយ រហូតដល់​កន្លែងកើតហេតុ​ខាងលើ ក៏​មានការ​ប្រទាញប្រទង់​គ្នា ទើប​ជនសង្ស័យ​យក​កូនកាំបិត​ចុង​ស្រួច​ចាក់ទៅលើ​ជនរងគ្រោះ​មួយ​កាំបិត ។​

​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​២២​និង​៣០​នាទី​មាន​ករណី​ឃាតកម្ម​ចាក់​សម្លាប់​នៅ​ចំណុច​ផ្លូវ​លេខ​២១៥ ភូមិ​ព្រែក​ហូរ​កើត​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​បើតាម​របាយការណ៍រ​បស់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ កៅ ស្រី​កែវ ភេទ​ស្រី អាយុ​២៧​ឆ្នាំ​ទីលំនៅ​ភូមិ​កំពង់​ពោធិ៍ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​នៅផ្ទះ ។ ចំ​ណែ​ជនសង្ស័យ​ឈ្មោះ សុខ សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទីលំនៅ​ភូមិ​ជើងព្រៃ​២ ឃុំ​អំពៅព្រៃ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ​កសិករ (​ឃាត់ខ្លួន​)​។​

​វត្ថុតាង​ចាប់យក​៖ កូនកាំបិត​ចុង​ស្រួច​ដង​ជ័រ​ពណ៌​លឿង​ចំនួន​១​ប្រវែង​២១​សង់ទីម៉ែត្រ​។ ម៉ូតូ​១​គ្រឿង​ម៉ាក​HONDA សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ផ្លាកលេខ​កណ្តាល ១W៨៦៦៧​។ មួកសុវត្ថិភាព​ពណ៌​ស (​ប្រឡាក់​ឈាម​)​ចំនួន​១​។​

​នគរបាល បានបញ្ជាក់​ពី​រឿងហេតុ​នេះ​ថា មុនពេល​កើតហេតុ​ជនរងគ្រោះ និង​ជនសង្ស័យ បាន​ទំនាក់ទំនង​ស្រឡាញ់គ្នា​អស់​រយៈពេល​ប្រហែល​៨​ខែ​មកហើយ ដោយបាន​រៀបចំ​សែនព្រេន​ចាស់ទុំ​បងប្អូន​ខាង​ស្រី (​ជនរងគ្រោះ​) ដឹងឮ​។ ក្រោយមក ទាំងពីរ​នាក់​បានមក​ជួល​បន្ទប់​ស្នាក់នៅ ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ដើម្បី​ស្នាក់នៅ​ជាមួយគ្នា​ម្តងម្កាល ដោយ​ភាគី​ខាង​ប្រុស​មាន​ប្រពន្ធ​កូន​រួចហើយ នៅឯ​ភូមិ​ជើងព្រៃ ។ ក្នុងការ​ស្នាក់នៅ​ជាមួយគ្នា ភាគី​ខាង​ប្រុស​(​ជនសង្ស័យ​) មានការ​ប្រច័ណ្ឌ​ខាង​ស្រី (​ជនរងគ្រោះ​) ព្រោះ​មានការ​សង្ស័យ​មាន​ប្រុស​ថ្មី​ទៀត​។ លុះដល់​ថ្ងៃកើតហេតុ​ខាងលើ ពេល​ភាគី​ខាង​ប្រុស មក​ដេក​នៅ​បន្ទប់​ជួល ភាគី​ខាង​ស្រី​ចេះតែ​ដេញ​ឲ្យ​ទៅផ្ទះ ខុសប្លែក​ពី​សព្វដង ធ្វើ​ឲ្យ​ជនសង្ស័យ​កាន់តែ​សង្ស័យ​ខ្លាំង​ឡើងៗ ទើប​មិន​ព្រមទៅ​ផ្ទះ​នៅ​ភូមិ​ជើងព្រៃ​ទេ នៅចាំ​ឃ្លាំមើល បន្ទាប់មក​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ជនសង្ស័យ ឌុប​ទៅសួរសុខទុក្ខ​អ្នក​នៅ​បន្ទប់​ជួល​ជិតគ្នា​ឆ្លងទន្លេ នៅ​គ្លី​នី​ក​និង​សម្ភព​ផល្លី ពេលមកដល់​ពេទ្យ ជនរងគ្រោះ​ដេញ​ជនសង្ស័យ​ឲ្យ​ទៅផ្ទះ​ទៀត ជនសង្ស័យ​ក៏​ទៅ ប៉ុន្តែ​នៅចាំ​តាមឃ្លាំមើល​នៅ​ជិត​នោះ​ដដែល មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដើរ​ចេញពី​គ្លីនិក​បណ្តើរ និយាយ​ទូរស័ព្ទ​បណ្តើរ រួច​ឡើង​ជិះ​ម៉ូតូឌុប​ឆ្ពោះទៅ​កន្លែងកើតហេតុ ទើប​ជនសង្ស័យ​ជិះ​ម៉ូតូ​តាមដាន​ពីក្រោយ រហូតដល់​កន្លែងកើតហេតុ ក៏​ឃើញ​ជនរងគ្រោះ​ចូលទៅក្នុង​ផ្ទះ​ឈើ​មួយ​មាន​មនុស្ស​ប្រុស​ពីរ​បីនាក់ កំពុង​ផឹកស៊ី​នៅក្រោម​សំយាប​មុខផ្ទះ ពេលនោះ​ជនរងគ្រោះ បាន​អង្គុយ​ផឹកស៊ី​ជាមួយ​គេ​ដែរ ឃើញ​ដូចនេះ ជនសង្ស័យ​បាន​ចូលទៅ​ហៅ​ជនរងគ្រោះ ឲ្យ​ចេញទៅ​ផ្ទះ​វិញ ដោយ​មិន​ព្រម​ចេញ​ធ្វើ​ឲ្យ​ជនសង្ស័យ​កាន់តែ​ខឹង​ខ្លាំង ឃើញ​កូនកាំបិត​នៅលើ​តុ​បាន​យក​ដាក់ចូល​ហោប៉ៅ​ខោ ហើយ​នាំ​ជនរងគ្រោះ​ចេញមកក្រៅ​ឲ្យ​ឡើង​ជិះ​ម៉ូតូ​ជាមួយ តែ​ជនរងគ្រោះ​មិន​ព្រម​ជិះ​ទេ សុខចិត្ត​ដើរ ចំណែកឯ​ជនសង្ស័យ​បាន​ជិះ​តាម​ពីក្រោយ រហូតដល់​កន្លែងកើតហេតុ​ខាងលើ ក៏​មានការ​ប្រទាញប្រទង់​គ្នា ទើប​ជនសង្ស័យ​យក​កូនកាំបិត​ចុង​ស្រួច​ចាក់ទៅលើ​ជនរងគ្រោះ​មួយ​កាំបិត ចំ​លើ​ដងកាំបិត​ខាងស្តាំ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​ផ្កាប់មុខ​ទៅលើ​ថ្នល់ ភ្លាមនោះ ជនសង្ស័យ​បាន​ចាក់​បន្ថែមចំនួន​ពីរ​កាំបិត​ទៀត​ចំ​ខ្នង និង​កញ្ចឹងក​រួចហើយ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​សំដៅទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អំពៅព្រៃ ដើម្បី​ចូលទៅ​សារភាព​ប្រាប់​សមត្ថកិច្ច នូវ​ទោសកំហុស​របស់ខ្លួន​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​ដោយ​៖​កូ​ឡាប​

spot_img
×