Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនល្មើស​ម្នាក់ ករណី​ជេរ​ប្រមាថ​និង​គំរាម​សម្លាប់​បងស្រី​ខ្លួនឯង​មួយ​ពូជ​

spot_img

​ខេត្ដ​កណ្ដាល​៖ នគរបាល​ក្រុង​តាខ្មៅ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​ជេរ​ប្រមាថ​និង​គំរាម​សម្លាប់​បងស្រី​ខ្លួន​ន​ឯង នឹង​ថា​សម្លាប់​មួយ​ពូជ​តែម្តង​។ ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន យោងតាម​ពាក្យ​ប្តឹង​របស់​ជនរងគ្រោះ​ជាប​ង​ស្រី​បង្កើត នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​៨​និង​០០​នាទី នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ភូមិ​ព្រែ​កតា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

​ជនរងគ្រោះ​ជា​បង​បង្កើត​ឈ្មោះ​ម៉ាន រ៉​ហី​ម៉ាស់ ភេទ​ស្រី អាយុ​៥០​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​លក់ដូរ ។ ចំណែក​ជនសង្ស័យ​ត្រូវ​ប្អូនបង្កើត​ឈ្មោះ​ម៉ាន យូ​សុះ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​។​
​វត្ថុតាង​ចាប់យក​៖ កាំបិតប៉័ងតោ​ចំនួន​១ ទួ​ណឺ​វី​ស​ចំនួន​១ កំសៀវ​ទឹក​ចំនួន​១ ឈើ​ជ្រុង​១​កំណាត់​ប្រវែង​៤៩​សង់ទីម៉ែត្រ​

​នគរបាល​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ​ខាងលើ ពេលដែល​ជនរ​គ្រោះ​កំពុងតែ​អង្គុយលេង​ជាមួយ​ម្តាយ នៅក្នុង​ផ្ទះ ស្រាប់តែ​ជនសង្ស័យ​មិនដឹង​ជា​ខឹង​រឿង​អ្វី​ទេ បាន​ដើរ​ចូលមក​ជេរប្រមាថ ហើយ​ទាញយក​កំណាត់ឈើ​ជ្រុង និង​កំសៀវ​ទឹក​គប់ តែ​មិនត្រូវ​ទេ បន្ទាប់មកទៀត​ជនសង្ស័យ​បាន​ស្ទុះ​ទៅយក​កាំបិតប៉័ងតោ និង​ទួ​ណឺ​វី​ស កាន់​នៅជាប់​ដៃ គំរាម​កាប់​សម្លាប់ចោល​ទាំង​ពូជ ហើយ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​បាត់ទៅ​។​

​ដោយ​ជនរងគ្រោះ​និង​អ្នកផ្ទះ មានការ​ភ័យខ្លាច និង​អំពើ​គំរាមកំហែង​ជាច្រើន លើក​ច្រើនសារ ពី​សំណាក់​ជនសង្ស័យ​លែង​បាន ទើប​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដើម​មៀន ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​បាន​រួមទាំង​វត្ថុតាង យកមក​សាកសួរ​នៅ​ប៉ុស្តិ៍​រួច​បញ្ជូនបន្ត​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​ដោយ​៖​កូ​ឡាប​

spot_img
×