Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះសំណើច​ពេល​តារា​កំប្លែង​ម្នាក់​ធ្វើ​ត្រាប់​តាម​តារា​ល្បីៗ​

spot_img

​និយាយ​ដល់​តារា​ល្បីៗ​របស់​បរទេស​ន​ណា​ក៏​ដឹង​ដែរ​ថា​ពួកគេ​ម្នាក់ៗ​សុទ្ធ​តែមាន​ទេពកោសល្យ​រៀងៗ​ខ្លួន មិន​ថា​ការសម្តែង ច្រៀង រាំ ស្ទីល​ថត​ម៉ូត ឬ​ការតុបតែង​ខ្លួន​នោះទេ​។​ពួកគេ​តែងតែ​ព្យាយាម​រក​អ្វីដែល​ប្លែក​មក​បង្ហាញជូន​អ្នកគាំទ្រ​ជានិច្ច ដែល​ពេលខ្លះ​ប្លែក​រហូតដល់​ទស្ស​និ​ច​ជន​ទទួលយក​មិនបាន​ហើយ​រិះគន់​ទៅវិញ ជាពិសេស​លើ​ការ​ស្លៀកពាក់​ស៊ិ​ច​ស៊ី​ជ្រុល​ស្ទើរ​មិន​បិទបាំង​កេរ្តិ៍ខ្មាស​តែម្តង​។​

​យ៉ាងណាក៏ដោយ តារា​កំប្លែង​ជនជាតិ​ឥណ្ឌា​ម្នាក់​ដែល​ល្បីល្បាញ​ខ្លាំង​ក្នុង​បណ្តាញ​សង្គម បាន​តុបតែង​ខ្លួន​ត្រាប់​តាម​តារា​បរទេស​ទាំងនោះ ឃើញ​ហើយ​ទប់​សំណើច​ស្ទើរ​មិនជា​ប់ ព្រោះ​មិន​ដូច​បែរជា​ខុសគ្នា​ដាច់ស្រឡះ​។ មុខមាត់​តារា​ដែល​ធ្លាប់តែ​ស្រស់ស្អាត​និង​ស៊ិ​ច​ស៊ី​បែរជា​កំប្លែង​មើល​មិន​យល់​ព្រោះតែ​ពុកមាត់​ស្រ​ម៉េ​ម​ស្រ​ម៉ា​ម​របស់​ជនជាតិ​ឥណ្ឌា​រូបនោះ​។ ប៉ុន្តែ​ទោះជា​បែប​នោះ​ក្តី​គាត់​បែរជា​ទទួលបាន​ការគាំទ្រ​ពី​ហ្វេ​ន​រិត​តែ​ច្រើន ហើយ​រូប​ទាំងនោះ​ក៏ត្រូវ​បាន​ចែកចាយ​បន្ត​ពាសពេញ​បណ្តាញ​សង្គម​ដោយសារ​ភាព​កំប្លែង​របស់​វា​។

ដើម្បី​កុំឱ្យ​ខាត​ពេល​យូរ តោះ​ទៅ​មើលរូប​ទាំងនោះ​ទាំងអស់គ្នា​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×