Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​ប៉េអឹម​ចាប់ ជនសង្ស័យ​ប្តី​ប្រព​ន្ធ ២​នាក់ ជួញដូរ​ថ្នាំញៀន​យ៉ាងសកម្ម ​នៅ​ស្រុក​ពាមរ​ក៌​

spot_img

​ខេត្តព្រៃវែង​៖ មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ពាមរ​ក៌ បាន​ចុះបង្ក្រាប​មុខសញ្ញា​ជួញដូរ​យ៉ាងសកម្ម​ នឹង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង​ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង វេលា​ម៉ោង​៨​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០២០​នេះ​ដោយ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ប្តី​ប្រពន្ធ​។​

​ដោយមាន​បទបញ្ជា​ពី លោក​ឧត្ដមសេនីយ៍ត្រី ឈួន គីម​សាន​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​និង​មានការ​សម្របសំរួល​ពី​លោក ទុង រតនា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង ស្តីទី នៅវេលា​ម៉ោង​៨​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០២០​នេះ​លោក​វរសេនីយ៍ទោ ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ពាមរ​ក៌ ចុះបង្ក្រាប​មុខសញ្ញា​ជួញដូរ​យ៉ាងសកម្ម​នឹង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង​ស្រុក​ពាមរ​ក៌​ខេត្តព្រៃវែង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​៖ ទី​១-​ឈ្មោះ ស៊ូ សាលី ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ មិន​ពិត​ប្រាកដជា​ប្តី ទឺ​២-​ឈ្មោះ​ទូច ណាវី ភេទ​ស្រី អាយុ ២៨​ឆ្នាំ ខ្មែរឥស្លាម មុខរបរ មេផ្ទះ រស់នៅ​ភូមិ​ស្ទឹង​ស្លូត​ឃុំ​អ្នក​លឿង​ស្រុក​ពាមរ​ក៏​ខេត្តព្រៃវែង​ជា​ប្រពន្ធ​។

​ក្នុងនោះ​វត្ថុតាង​ចាប់​យកបាន​រួមមាន ៖ -​ម្សៅ​ក្រាម​ពណ៌ ចំនួន​៣៨៧ កញ្ចប់​ទម្ងន់​១៦៦.៦៥​ក្រាម -​ម៉ូតូ ០១​គ្រឿង -​ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង -​ឧបករណ៍​ជក់​ថ្នាំញៀន ១​សម្រាប់ -​ថង់​សម្រាប់​ចែក​ថ្នាំ​មួយចំនួន​។ ជនសង្ស័យ​រួមទាំង​វត្ថុតាង​ឃាត់ខ្លួន​នៅ​អាវុធហត្ថ​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×