Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចខិតខំ​ប្រឹងប្រែង​ក​ម្ពុ​ជា​ក្នុង​វិស័យ​សិទ្ធិមនុស្ស ត្រូវបាន​ស្វាគមន៍​ដោយ​ប្រទេស​ភាគច្រើន ដែល​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​របស់​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ​

spot_img

​ភ្នំពេញ​៖ តំណាង​អចិន្ត្រៃយ៍​កម្ពុជា នៅ​ហ្សឺ​ណែវ បាន​ពិភាក្សា​អន្តរ​សកម្ម​ជាមួយ​អ្នករាយការណ៍​ពិសេស​ស្តីពី ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ នៅ​ទីក្រុង ហ្សឺ​ណែវ ត្រូវបាន​បញ្ចប់ ដោយមាន​រដ្ឋ​ចំនួន​២៧ ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះ​។​

​នេះ​បើតាម​សេចក្តីថ្លែងការណ៍​ព័ត៌មាន ចុះ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ ស្តីពី​លទ្ធផល​នៃ​កិច្ចសន្ទនា​អន្តរ​កម្ម​ជាមួយ​អ្នករាយការណ៍​ពិសេស ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅឯ​សម័យប្រជុំ​លើក​៤៥ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​។​

កិច្ចពិភាក្សា​អន្តរ​សកម្ម​ជាមួយ​អ្នករាយការណ៍​ពិសេស​ស្តីពី ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ នៅ​ទីក្រុង ហ្សឺ​ណែវ ត្រូវបាន​បញ្ចប់ ដោយមាន​រដ្ឋ​ចំនួន​២៧ ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះ​។ ស្ទើរ​គ្រប់​ប្រទេស​ចូល រួម​ថ្លែង​ទាំងអស់​បាន​ស្វាគមន៍​ចំពោះ​កិច្ចសហប្រតិបត្តិការ​និង​ការចូលរួម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ជាមួយ​អ្នករាយការណ៍​ពិសេស និង​យន្តការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​។​

​ប្រទេស​ចំនួន​១៧ រួមទាំង​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) បាន​ថ្លែង​គាំទ្រ​ដល់​កិច្ចខិតខំ ប្រឹងប្រែង និង​វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា ក្នុងការ​លើកកម្ពស់​និង​ការពារ​សិទ្ធិមនុស្ស ពាក់ព័ន្ធ​នឹង ការឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​១៩ វិធាន​ការជំរុញ​សេដ្ឋកិច្ច ការគាំទ្រ​សង្គម និង​គំនិត​ផ្តួចផ្តើម​កំណែ ទម្រង់​យុត្តិធម៌ ជាដើម​។ វាគ្មិន​ក៏បាន​ស្វាគមន៍​ចំពោះ​ការរៀបចំ​វេទិកា​ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល និង អង្គការ​សង្គម​ស៊ីវិល និង​ក្រុមការងារ ដែល​ពិនិត្យ​និង​សិក្សា​នូវ​ការស្នើសុំ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ស្តីពី សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។

​គណៈប្រតិភូ​ខាងលើ​បាន​សង្កត់ធ្ងន់ថា វិធីសាស្ត្រ​ធ្វើការ​របស់ អ្នករាយការណ៍​ពិសេស​គួរតែមាន​តុល្យភាព​និង​មាន​លក្ខណៈ​ស្ថាបនា ដោយ​គិតពិចារណា​នូវ​ទស្សនៈ របស់​រដ្ឋាភិបាល និង​ស្ថានភាព​របស់​ប្រទេស ។ គណៈប្រតិភូ​ដដែល បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ ការស្វែងរក​ព័ត៌មាន​ពិត ចេញពី​ប្រភព​ដែល​អាច​ជឿ​ទុកចិត្តបាន និង​មានការ​ផ្ទៀងផ្ទាត់​។ ប្រទេស​ទាំង នោះ​ក៏បាន​បង្ហាញ​ការបន្ត​គាំទ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​កម្ពុជា ដែល​ឆ្ពោះទៅរក​ការ អភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​ផងដែរ​។​

​គណៈប្រតិភូ​នៃ​ប្រទេស​ចំនួន​១០​ផ្សេងទៀត បានកត់សម្គាល់​នូវ​ជំហាន​វិជ្ជមាន​ខ្លះ​ចំពោះ​លំហ នយោបាយ និង​គំនិត​ផ្តួចផ្តើម​កំណែទម្រង់​មួយចំនួន ប៉ុន្តែ​ក៏បាន​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​របាយ ការណ៍​ស្តីពី ស្ថានភាព​ចុងក្រោយ​នៅក្នុង​ប្រទេស​កម្ពុជា ពាក់ព័ន្ធ​នឹង​សេរីភាព​បញ្ចេញមតិ បង្កើត​សមាគម និង​ការប្រមូលផ្ដុំ​ដោយ​សន្តិវិធី​។​

​តំណាង​អចិន្ត្រៃយ៍​កម្ពុជា នៅ​ហ្សឺ​ណែវ ត្រូវបាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ផ្តល់ឱកាស​ឆ្លើយតប ដែលមាន រយៈពេល​សរុប​ចំនួន​ប្រាំ​នាទី ដូច​មាន​ជូន​ភ្ជាប់ ទៅនឹង​មតិយោបល់​ដែល​បានលើកឡើង​ខាងលើ​។​

​បទ​អន្តរាគមន៍​របស់​ឯក​អគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា អាន សុខ​ខឿន នៅក្នុង​កិច្ចសន្ទនា​អន្តរ​កម្ម​ជាមួយ​អ្នករាយការណ៍​ពិសេស ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២០ នៅ​ហ្សឺ​ណែវ ដែលមាន​រយៈពេល​ថ្លែង ៥​នាទី​។​

​ផ្នែក​ទី​១: រយៈពេល​ថ្លែង ២​នាទី​

១. រាជរដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង​សហការ និង​ចូលរួម​ដោយ​បើកចំហរ ប្រកបដោយ​ភាព ស្មោះត្រង់​ជាមួយ លោកស្រី​អ្នករាយការណ៍​ពិសេស​។ ទោះបីជា​មានការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​អនុញ្ញាត​ឱ្យមាន​ការជួប​សន្ទនា​ផ្លាស់ប្តូរ​យោបល់ តាម រយៈ​វីដេអូ​រវាង​អ្នករាយការណ៍​ពិសេស​ជាមួយ​មន្ត្រីជាន់ខ្ពស់​ចំនួន​៦​ក្រសួង កាលពី​ខែសីហា ឆ្នាំ​២០២០ កន្លងទៅ​។​

២. សិទ្ធិមនុស្ស​ស្ថិតក្នុង​របៀបវារៈ​សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ សិទ្ធិ​ចម្បង​និង​សំខាន់បំផុត ក្នុងចំណោម​សិទ្ធិ​ទាំងនេះ​គឺ សន្តិភាព ស្ថិរភាព​សង្គម និង​សុខុមាលភាព របស់​ប្រជាពលរដ្ឋ​ទាំងអស់​។ ការឆ្លើយតប​របស់​ក​ម្ពុ​ជា​ចំពោះ​ជំងឺ​កូ​វីដ​១៩ បាន​ផ្តោត​យកចិត្ត​ទុកជា​សំខាន់​លើ​អាយុជីវិត​មនុស្ស និង​ប្រកាន់យក​គោលការណ៍​មិន​បោះបង់​នរណាម្នាក់​ចោល​ឡើយ​។ រាជរដ្ឋាភិបាល កម្ពុជា​ក៏បាន​ប្រែក្លាយ​ការគំរាមកំហែង​នៃ​ជំងឺ​រាតត្បាត​នេះ ទៅជា​ឱកាស​សម្រាប់​កំណែទម្រង់​ផ្ទៃក្នុង ដោយ​ផ្អែកលើ​សមត្ថភាព​ជាតិ ក្នុង​វិស័យ​អប់រំ សុខាភិបាល ការ​គាំពារ​សង្គម យុត្តិធម៌ និង​វិស័យ​ដទៃទៀត​។​

៣. ឯកឧត្តម Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​គូសបញ្ជាក់ថា យើង​មិនអាច​ជ្រើសរើស និង​សម្រិតសម្រាំង​យកតែ​សិទ្ធិ​ណាមួយ​ក្នុងចំណោម​សិទ្ធិមនុស្ស​ទាំង​អស់​បានទេ នៅពេល​វាយតម្លៃ​លើ​ស្ថានភាព​សិទ្ធិមនុស្ស​។ តែ​គួរឱ្យ​សោកស្តាយ របាយការណ៍​ប្រចាំឆ្នាំ​របស់​អ្នករាយការណ៍​ពិសេស បាន​ងាក​ចេញពី​គន្លង​ខាងលើនេះ ដោយសារតែ​ការ​ផ្អែក លើ​ប្រភពព័ត៌មាន​តែមួយ​ជ្រុង និង​ការផ្តោត​ជ្រុល​តែ​ទៅលើ​សិទ្ធិ​ពលរដ្ឋ​និង​នយោបាយ ហើយ ពុំបាន​រាយការណ៍​ឲ្យ​បាន​គ្រប់គ្រាន់​នូវ​ការរីកចម្រើន​វិជ្ជមាន​ជាច្រើន​ផ្សេងទៀត​។​

៤. កាលពី​ខែ​មុន អតីត​អ្នកនយោបាយ​ប្រឆាំង​លេចធ្លោ​បន្ថែមទៀត​បានទទួល​សិទ្ធិ​ធ្វើ​នយោបាយ ឡើងវិញ ដែល​ធ្វើឱ្យ​ចំនួន​សរុប​កើន​ដល់​១២ រូប​។ ពួកគាត់​គ្រោង​បង្កើត​គណបក្សនយោបាយ ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កំពុងកាន់​អំណាច តាមរយៈ​ការបោះឆ្នោត​។ សមាជិក​បក្ស ប្រឆាំង ជាច្រើន​ទៀត​មានបំណង​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ដែរ ប៉ុន្តែ​ពួកគាត់​ត្រូវបាន​រាំងខ្ទប់ ដោយ​ថ្នាក់ដឹកនាំ​ខ្លួន ដែល​បានប្រកាស​ជា​សាធារណៈ​ចាត់ទុក​បុគ្គល​ដែល​ហ៊ាន​ស្នើសុំ​ធ្វើ​នយោបាយ​ឡើងវិញ​ថា ជា ” ជន​ក្បត់​” ។​

៥. លោក កឹម សុខា មាន​សិទ្ធិ​ធ្វើដំណើរ​ទូទាំងប្រទេស លើកលែងតែ​ការធ្វើដំណើរ​ទៅ​បរទេស និង សកម្មភាព​នយោបាយ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ គាត់​បាន​ជួប​សន្ទនា​ជាមួយ ឯកអគ្គរដ្ឋទូត​បរ​ទេស​ជាច្រើនរូប នៅឯ​គេហដ្ឋាន​របស់គាត់​បាន​ធ្វើដំណើរ​ទៅ​គ្រប់ទិសទី​នៃ ប្រទេស​កម្ពុជា និង​បាន​ជួបពិភាក្សា​ជាមួយ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ផងដែរ​។ ក្រោយ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្រុម​មេធាវី​ការពារ​ក្តី លោក កឹម សុខា បានដាក់​ពាក្យស្នើសុំ​ឱ្យមាន ការផ្អាក​បណ្តោះអាសន្ន នូវ​សវនាការ​ដោយ​សំណើ​នោះ​ត្រូវ​តុលាការ​បាន​យល់ព្រម​។​

៦. កម្ពុ​ជាមាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ជិត ៦.០០០ ហើយ​រាជរដ្ឋាភិបាល​នៅតែ​ប្តេជ្ញាចិត្ត ក្នុងការ​ដោះស្រាយ​ការ​ប្រឈម​របស់​ពួកគេ តាមរយៈ​វេទិកា​ភាពជា​ដៃគូ​ជា​ទៀងទាត់ ដែល​បាន​បង្កើត​រួចហើយ​។ រាជរដ្ឋាភិបាល​ក៏​កំពុង​ពិនិត្យ និង​សិក្សា​នីត្យានុកូលភាព​នៃ​សំណើ សុំ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​ចំនួន​១៤ នៃ​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​

៧. ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន​ជិត ២.០០០ ដែលមាន​ទាំង​សម្លេង​រិះគន់​រាជរដ្ឋាភិបាល បាននិងកំពុង​ដំណើរកា​រ​ដោយ​សេរី តាមរបៀប​បែប​ប្រពៃណី និង ឌីជីថល ដោយ​គ្មាន​ការត្រួតពិនិត្យ​ជាមុន​។ ប្រទេស​កម្ពុជា​ត្រូវការ​អ្នកសារព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ ដែល​មិន​រំលោភសិទ្ធិ​អ្នកដទៃ និង​មិន​បំភ្លៃ​ការពិត​។ ឯកឧត្តម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Guterres បាន សង្កត់ធ្ងន់ថា ព័ត៌មាន​ក្លែងក្លាយ និង​សារ​ស្អប់ខ្ពើម គឺជា​ការវាយប្រហារ​លើ​ខ្លឹមសារ​នៃ​បទដ្ឋាន និង​គោលការណ៍​សិទ្ធិមនុស្ស​។​

​ផ្នែក​ទី​២: រយៈពេល​ថ្លែង ៣​នាទី​

១. គណៈប្រតិភូ​យើងខ្ញុំ​មានចិត្ត​រីករាយ បន្ទាប់ពី​បាន​ស្តាប់​នូវ​ការទទួលស្គាល់​ពី​ប្រទេស​ភាគច្រើន ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​វឌ្ឍនភាព​ជាតិ​របស់​ក​ម្ពុ​ជា ក៏ដូចជា​ការលើកទឹកចិត្ត​ក្នុងន័យ ស្ថាបនា សម្រាប់​ដំណើរ​ឆ្ពោះ​ទៅមក​បន្តទៀត​។​

២. រាជរដ្ឋាភិបាល​កម្ពុជា​នៅ​បន្ត​ប្រកាន់ខ្ជាប់​ថា សេរីភាព​បញ្ចេញមតិ​ពុំ​មានន័យ​ស្មើនឹង​សេរីភាព ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ បរិហារកេរ្តិ៍​អ្នកដទៃ និង​ញុះញង់​ឱ្យមាន​អំពើហិង្សា ដែល​សកម្មភាព​ទាំងនេះ​ក៏​មិនត្រូវ​បានអនុញ្ញាត​ផងដែរ​នៅក្នុង​សហភាព​អឺរ៉ុប​។ កាលពី​ឆ្នាំមុន នៅក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នេះ អ្នករាយការណ៍​ពិសេស​បាន​ថ្លែង​រិះគន់ លោក សម រង្ស៊ី ដែល​បាន​ប្រើ ភាសា​ប្រមាថ និង​ញុះញង់​ប្រជាជន​ឱ្យ​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ នៅ​កម្ពុជា​។ ថ្មីៗ​នេះដែរ បុគ្គល​ដដែល​នេះ​បានប្រកាសថា នឹង​បន្ត​ផែនការ​ទុច្ចរិត​របស់ខ្លួន​ជាថ្មី​។

៣. ដូច​ប្រទេស​ដទៃទៀត​ដែរ រាល់​ការជួបជុំ​ជា​សាធារណៈ គឺ​តម្រូវឱ្យមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​។ ការជួបប្រជុំ​ដោយ​សន្តិវិធី​ដែល​សហការ​ជាមួយ​អាជ្ញាធរ និង​គោរព​តាម​វិធានការណ៍ សន្តិសុខ​និង​សុវត្ថិភាព ជាការ​អនុវត្ត​សិទ្ធិ​ស្របតាម​រដ្ឋធម្មនុញ្ញ និង​ស្របច្បាប់ ។ សកម្មភាព ប្រមូលផ្ដុំ​ដែលមាន​បំណង​ដាក់​សម្ពាធ​លើ​ប្រព័ន្ធតុលាការ ឬ​នាំអោយមាន​អំពើហិង្សា ភាពវឹកវរ​និង​ប៉ះពាល់​សណ្តាប់ធ្នាប់​និង​សុខភាព​សាធារណៈ គឺជា​បទល្មើស ដែល​តម្រូវ​ឲ្យ​មានការ​
​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​។ ការអនុវត្ត​នេះ គឺមាន​លក្ខណៈ​ដូចគ្នា​បេះបិទ​នៅក្នុង​បណ្តា​រដ្ឋ​ដែលជា​សមាជិក​សហភាព​អឺរ៉ុប​។​

៤. ជា​អកុសល អ្នករាយការណ៍​ពិសេស និង​ប្រទេស​លោកខាងលិច​មួយចំនួន​តែងតែ​ធ្វើការ​បក ស្រាយ​ចំពោះ​ការអនុវត្ត​ច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​សំដៅ​ការពារ​ពលរដ្ឋ​គោរព​ច្បាប់ ថា ជាការ​បង្ក្រាប​លើ​ក្រុម​ណាមួយ​នោះ​ទៅវិញ​។ ប៉ុន្តែ​ផ្ទុយទៅវិញ វិធានការ​ដដែល​នេះ ប្រសិន​ត្រូវ បាន​អនុវត្ត​នៅក្នុង​ប្រទេស​ខ្លួនឯង​វិញ បែរជា​គេ​ចាត់ទុកថា ជា​វិធានការ​ចាំបាច់ និង​ស្របច្បាប់ ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ និង​ស្ថេរភាព​សង្គម និង​ការពារ​អធិបតេយ្យ ទៅវិញ​។​

៥. ការ​លើកឡើងថា វិធានការ​ផ្លូវច្បាប់​របស់​រាជរដ្ឋាភិបាល មាន​គោលដៅ​ទៅលើ​តែ​អង្គការ និង អ្នកការពារ​សិទ្ធិមនុស្ស គឺជា​ការចោទប្រកាន់​ដែល​ជ្រើសរើស​តែមួយ​ជ្រុង និង​មាន​ភាពលម្អៀង ទុកជាមុន​។ មាន​ភ័ស្តុតាង​ជាច្រើន​ដែល​បង្ហាញថា បុគ្គល​ដែល​គាំទ្រ​គណបក្សកាន់អំណាច ហើយ​បំពាន​ច្បាប់ ក៏​ត្រូវបាន​ចាប់ខ្លួន និង​ផ្តន្ទាទោស​ដូចគ្នា កន្លងមកនេះ​។ ការចូល​រួមជាមួយ គណបក្សនយោបាយ ឬ​អង្គការ​ណាមួយ មិនមែនជា​អាជ្ញាប័ណ្ណ ដើម្បី​បំពាន​ច្បាប់ ដោយ​គ្មាន និ​ទណ្ឌ​ភាព​នោះទេ​។ បទល្មើស គឺជា​បទល្មើស ហើយ ណ៍​សម្រាប់​បុព្វហេតុ​ផ្សេង​ណាមួយ​ឡើយ​។ វា​មិនអាច​ត្រូវបាន​ប្រើប្រាស់​ជា​ទឡ្ហី​ករ​។​

៦. បើ​គេ​ចាត់ទុក​ការអនុវត្ត​ច្បាប់​ជាការ​រឹតត្បិត​សេរីភាព នោះ​គឺជា​ការ​បន្ទាប​តម្លៃ​នីតិរដ្ឋ និង​គោល ការណ៍​អនុវត្ដ​ស្មើភាព​គ្នា​ចំពោះ​ពលរដ្ឋ​ទាំងអស់ ដែល​បានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​។ វា​ជា​កាតព្វកិច្ច​របស់​មនុស្ស​គ្រប់គ្នា ជាពិសេស សកម្មជន​សិទ្ធិមនុស្ស ត្រូវតែ​អនុវត្ត សិទ្ធិ​របស់​ពួកគេ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ នៅក្នុង​ព្រំដែន​នៃ​ច្បាប់​។ គ្រប់​សិទ្ធិ​ទាំង អស់​មិនមែនជា​សិទ្ធិ​ដាច់ខាត​ទេ គឺ​សុទ្ធ​តែមាន​ព្រំដែន​កំណត់​។ កា​តិ​កា​សញ្ញា​អន្តរជាតិ​ស្តីពី សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ ចែងថា ការប្រើប្រាស់​សេរីភាព​បញ្ចេញមតិ បង្កើត​សមាគម និង​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ករណី​កិច្ចការ​ទទួលខុសត្រូវ​ពិសេស និង​ដែន​កំណត់ ដែល​មានចែង​ក្នុង​ច្បាប់​។​

៧. ពុំមាន​រដ្ឋ​ណាមួយ រួមទាំង​សមាជិក​របស់​សហភាព​អឺរ៉ុប​ដែរ មាន​ស្ថានភាព​សិទ្ធិមនុស្ស​ប្រសើរ ឥតខ្ចោះ​នោះទេ ។ ការធ្វើឱ្យ​អាម៉ាស់ ការដាក់​សម្ពាធ និង​វិធានការ​ចាប់បង្ខំ​ជា​ឯកតោភាគី ពុំមែន​ជា​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធិភាព​ទេ ផ្ទុយទៅវិញ នាំទៅរក​ការប្រឈមមុខ និង​ការបែកបាក់​គ្នា​ប៉ុណ្ណោះ​។ ចំណុច​ខ្វះខាត​ណាមួយ​គួរតែ​ត្រូវបាន​ដោះស្រាយ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស និង​ការកសាង​សមត្ថភាព​។ អនុសាសន៍​នានា​គួរ​ត្រូវ​បានផ្តល់​ក្នុង ទិសដៅ​នេះ ពុំមែន​គ្រាន់តែ​លើ​រោគសញ្ញា​បណ្តោះអាសន្ន​នោះឡើយ​។​

៨. ក្នុងនាម​ជា​ប្រទេសមួយ​ដែល​បានផ្តល់​សច្ចាប័ន​លើ​លិខិតុបករណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​ស្នូល ស្ទើរតែ​ទាំងអស់ រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ប្រកាន់​ជំហរ​ឥត​ងាករ​ក្នុងការ​លើកកម្ពស់​សិទ្ធិ​មនុស្ស ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​នីតិរដ្ឋ ព្រមទាំង​បន្ត​ថែរក្សា​ការពារ​សន្តិភាព​ដែល​ទទួលបាន​ដោយ​លំបាក ពោលគឺ​សន្តិភាព​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ប្រាថ្នា​ចង់បាន​និង​ផ្តល់​តម្លៃ​បាន​យ៉ាងខ្លាំង បន្ទាប់ពី​ធ្លាប់បាន​ឆ្លងកាត់​អតីតកាល​ដ៏​ជូរចត់​និង​សោកសៅ ដែល​គណៈប្រតិភូ ទាំងអស់​នៅក្នុង​សាលប្រជុំ​នេះ បាន​ជ្រាប​រួចហើយ​៕ ដោយ​៖​កូ​ឡាប​

spot_img
×