Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​វិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ក្នុង​រយៈពេល ២៥​ឆ្នាំ របស់​ធនាគារ ស្ថាបនា​

spot_img

​ភ្នំពេញ​៖ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០ ធនាគារ ស្ថាបនា ប្រារព្ធ​ខួប​២៥​ឆ្នាំ​នៃ​ប្រតិបត្តិការ​របស់ខ្លួន​ក្នុងប្រទេស​កម្ពុជា​។ ក្នុង​រយៈពេល​២៥​ឆ្នាំនេះ ធនាគារ ស្ថាបនា បាន​គាំទ្រ​និង​ជួយ​ដល់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ហិរញ្ញវត្ថុ​របស់ខ្លួន តាមរយៈ​ការផ្តល់​ឥណទាន គណនី​បញ្ញើ និង​ប្រឹក្សា​ហិរញ្ញវត្ថុ ក៏ដូចជា​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​
​ ​
​ធនាគារ ស្ថាបនា ជា​បុត្រ​សម្ព័ន្ធ​នៃ​សាជីវកម្ម​ម៉ា​រ៉ូ​ហាន់​របស់​ជប៉ុន ដែល​បានរួម​បញ្ចូល​គ្នា​ជាមួយ​ម៉ា​រ៉ូ​ហាន់​ធនាគារ​ជប៉ុន​ចាប់តាំងពី​ឆ្នាំ​២០១៦​។ ធនាគារ ស្ថាបនា បានចាប់ផ្តើម​យកចិត្តទុកដាក់​លើ​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​ធនាគារ​ឌីជីថល​របស់ខ្លួន ជាមួយនិង​ការដាក់​ឲ្យ​ដំណើរការ​នូវ Sathapana Mobile នៅ​ឆ្នាំ​២០១៨ ដែលជា​ធនាគារ​តាម​ទូរ​សព្ទ​ដៃ​មួយ​ឈានមុខ​គេ និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត ក្នុងចំណោម​ធនាគារ​ទូរ​សព្ទ​ដៃ​ផ្សេ​ត​ទៀត​នៅ​កម្ពុជា​។ ក្នុង​ឆ្នាំ​ដដែល​នេះ ធនាគារ ស្ថាបនា ក៏បាន​ដាក់ឱ្យ​ដំណើរការ​ប័ណ្ណ​វី​សា​ស្ថាបនា និង​ម៉ាស៊ីន​ដាក់​ប្រា​ក់ដក​ប្រាក់ ដើម្បី​ផ្ដល់នូវ​ភាពងាយស្រួល និង​បទពិសោធ​ធនាគារ​ដ៏​ទំនើប​ទាន់សម័យ​ជូន​អតិថិជន​។​

​ក្នុង​ឆ្នាំ​២០១៩​ធនាគារ ស្ថាបនា បានដាក់​ដំណើរការ​ប័ណ្ណឥណទាន និង​ឥណ​ពន្ធ​វី​សា និង​ការទូទាត់ វិក្កយបត្រ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ព្រមទាំង​សម្ពោធ​សាខា​ថ្មី​ជាច្រើន និង​ធ្វើ​ទំនើបកម្ម​សាខា​ចំនួន​៥ ដើម្បី​ផ្តល់នូវ​សេវា​ធនាគារ​ពេញលេញ និង​ប្រកបដោយ​ទំនុកចិត្ត​។​

​គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២០ ធនាគារ ស្ថាបនា បាន​បន្ត​ពង្រីក​វិសាលភាព​របស់ខ្លួន​តាមរ​យៈ​ដាក់​ដំណើរការ ស្ថាបនា ផេ (​ប្រព័ន្ធ​ទូទាត់​ឌីជីថល​លើ Sathapana Mobile) សេវា​បើក​គណនី​អន​ឡាញ សេវា​បើក​គណនី​ដល់ទី​កន្លែង និង​សេវា​ដក​សាច់ប្រាក់​ដោយ​ប្រើ​លេខ​កូដ ក៏ដូចជា​បាន​សម្ពោធ​អគារ​ស្តង់ដា​ថ្មី​ចំនួន​៨ ដើម្បី​បង្កើន​សមត្ថភាព​ប្រតិបត្តិការ​នៅតាម​សាខា​របស់ខ្លួន​។​

​លោក លឹម អូន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ស្ថាបនា បាន​មានប្រសាសន៍ថា “​តាងនាម​ឱ្យ​ធនាគារ ស្ថាបនា ខ្ញុំ​សូម​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ភាគី​ពាក់ព័ន្ធ និង​អតិថិជន​ដែល​តែងតែ​រក្សា​ជំហរ​គាំទ្រ​ដ៏​រឹងមាំ និង​ចូលរួម​ក្នុង​ដំណើរ​ជោគជ័យ​របស់​ធ​នាគារ​។ បើ​គ្មាន​ការគាំទ្រ​ពី​អ្នក​ទាំងអស់គ្នា ធនាគារ​ស្ថាបនា​ក៏​នឹង​មិនអាច​សម្រេចបាន​នូវ​ភាព​ត្រចះត្រចង់ នាពេល​បច្ចុប្បន្ន​ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ល្អ​បំផុត​ជូន​ដល់​ប្រជាជន​កម្ពុជា​បាន​ផងដែរ​។​”

​លោក​បាន​បន្ថែមទៀតថា “​គិត​ត្រឹម​បច្ចុប្បន្ន ទ្រព្យសកម្ម​សរុប​រប​ស់ធ​នាគារ បាន​កើន​លើស US$១,៨ ពាន់​លាន ចំណែក​ប្រាក់​បញ្ញើ​សរុប​មាន​លើស US$១,១​ពាន់​លាន​។ ធនាគារ​មាន​សាខា​ច្រើនជាង​១៧០​ទីតាំង បាន​នឹង​កំពុង​ប្រតិបត្តិការ​នៅ​ទូទាំងប្រទេស និង​មាន​បុគ្គលិក​ជាង​៤.០០០​នាក់​កំពុង​បម្រើ​ការងារ​។​”

​ដើម្បី​អបអរសាទរ​គម្រប់​ខួប​២៥​ឆ្នាំ ធនាគារ ស្ថាបនា ប្រកាស​ជា​ផ្លូវការ​នៅថ្ងៃនេះ “​ជា​កម្មវិធី​គម្រប់​ខួប​២៥​ឆ្នាំ​របស់ខ្លួន​” ដើម្បី​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​សម្រាប់​ការគាំទ្រ​។ កម្មវិធី​នេះ​នឹង​ចែកចេញជា​កម្មវិធី​ប្រូ​ម៉ូ​សិន​ចំនួន​២​សំខាន់ៗ រួមមាន​ដូចជា “​ដាក់​ប្រាក់​បញ្ញើ​ឈ្នះ​រង្វាន់​” និង “​ទូទាត់​តាម​ស្ថាបនា​ផេ​បាន​ទឹកប្រាក់​ត្រឡប់មកវិញ​” ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០២០​។​

​ស្របតាម​កម្មវិធី​គម្រប់​ខួប​២៥​ឆ្នាំនេះ ធនាគារ ស្ថាបនា បានរៀបចំ​២៥​រង្វាន់​សម្រាប់​ការ “​ដាក់​ប្រាក់​បញ្ញើ​ឈ្នះ​រង្វាន់​” ដោយ​ក្នុងនោះ​រួមមាន​រថយន្ត Mazda 6 ដ៏​ថ្មី​ទំនើប​ចំនួន​១​រង្វាន់ គណនី​សន្សំ​ឆ្លាត​វៃ​ដែលមាន​ទឹកប្រាក់ US$២.៥០០​ចំនួន​២​រង្វាន់ និង​គណនី​សន្សំ​ឆ្លាត​វៃ​ដែលមាន​ទឹកប្រាក់ US$២៥០​ចំនួន​២២​រង្វាន់​។ កម្មវិធី​នេះ នឹង​ផ្ដល់ជូន​ជាពិសេស​ដល់​អតិថិជន​ចាស់ និង​អតិថិជន​ថ្មី​នៃ ធនាគារ ស្ថាបនា ដែល​អញ្ជើញ​មក​ដាក់​ប្រាក់​បញ្ញើ​តាម​បញ្ញត្តិ និង​លក្ខខណ្ឌ​នៃ​កម្មវិធី​នេះ​។​

​ដោយឡែក “​ការទូទាត់​តាម​ស្ថាបនា​ផេ​បាន​ទឹកប្រាក់​ត្រឡប់មកវិញ​” អតិថិជន​អាច​ចូលរួមបាន​ដោយ​គ្រាន់តែ​ផ្លាស់ប្តូរ​ទម្លាប់​ចាយ​ក្រដាសប្រាក់​មកជា​ការទូទាត់​គ្មាន​សាច់ប្រាក់​ជាមួយ​ស្ថាបនា​ផេ ដើម្បី​ទទួលបាន​ទឹកប្រាក់​ត្រឡប់​វិញ​រហូតដល់ US$ ២,៥​។​

​គួរបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី Sathapana Mobile បាន​ដាក់ឱ្យ​ដំណើរការ ធនាគារ ស្ថាបនា បានឈ្នះ​ពានរង្វាន់​ចំនួន​៣ ដែល​សបញ្ជាក់​ពី​ភាព​ច្នៃប្រឌិត និង​ជឿនលឿន​លើ​ធនាគារ​ឌីជីថល​របស់ខ្លួន រួមមាន​ដូចជា “​ពានរង្វាន់​កម្មវិធី​ធនាគារ​លើ​ទូរស័ព្ទដៃ​ល្អ​បំផុត​នៅ​កម្ពុជា​ប្រចាំឆ្នាំ​២០១៩” “​ពានរង្វាន់​ធនាគារ​ឌីជីថល​ឈានមុខ​នៅ​កម្ពុជា​ប្រចាំឆ្នាំ​២០២០” និង “​ពានរង្វាន់​កម្មវិធី​ធនាគារ​លើ​ទូរស័ព្ទដៃ​ឈានមុខ​នៅ​កម្ពុជា​ប្រចាំឆ្នាំ​២០២០”​។​

​ជាមួយនឹង​បេសកកម្ម និង​ចក្ខុវិស័យ​ដើម្បី​ក្លាយជា​ធនាគារ​ដ៏​គួរឱ្យ​ទុក្ខ​ចិត្ត​បំផុត​ក្នុង​កម្ពុជា ធនាគារ ស្ថាបនា ប្តេជ្ញា​ផ្ដល់ជូន​អតិថិជន​នូវ​បច្ចេកវិទ្យា​ធនាគារ​ចុងក្រោយ​ទំនើប​បំផុត​។ ធនាគារ ស្ថាបនា តែងតែ​ចាត់ទុក​ឌី​ជី​ថ​លុប​នីយកម្ម ដែលជា​ចំណុច​ស្នូល​ក្នុង ការប្រកួតប្រជែង​ដោយស្មោះ​ត្រង់​ក្នុង​ទីផ្សារ​ធនាគារ​កម្ពុជា​។​

​អំពី​ធនាគារ​ស្ថាបនា​
​ធនាគារ​ស្ថាបនា ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ទ្រព្យសកម្ម​ស​រុ​ប​លើស ១,៨ ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​បុគ្គលិក​ច្រើនជាង ៤.០០០​នាក់​។ ធនាគារ​មាន​បណ្តាញ​សាខា​ច្រើន​បំផុត​ទី​២ ជាមួយនឹង​ចំនួន​សាខា​ច្រើនជាង ១៧០​ទីតាំង និង​អេ​ធី​អឹម​ជាង​២២០​កន្លែង ដែលមាន​សមត្ថភាព​ពេញលេញ​ដូចជា​ដាក់​ប្រាក់​ដក​ប្រាក់ និង​ធ្វើការ​ទូទាត់​ប្រាក់​។​ធនាគារ ផ្តល់ជូន​អតិថិជន​នូវ​សេវាកម្ម​ធនាគារ​ពេញលេញ និង​ប្រកបដោយ​ទំនុកចិត្ត មានដូចជា​សេវា​ឥណទាន សេវា​បញ្ញើ iBanking ប្រព័ន្ធ​ធនាគារ​តាម​ទូរស័ព្ទដៃ ប័ណ្ណ​ឥណ​ពន្ធ និង​ឥណទាន សេវា​ផ្ទេរប្រាក់​ក្នុង​និង​ក្រៅប្រទេស Western Union ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម និង​សេវា​ផ្សេងៗ​ទៀត​ជាច្រើន​។ លើសពីនេះ​ទៀត ធនាគារ​ក៏បាន​ធ្វើការ​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្ទេរ​និង​ទូទាត់​ប្រាក់ តាមរយៈ​ទូរស័ព្ទ រួមមាន​ដូចជា វី​ង ផាយ​ផេ ទ្រូ​ម៉ាន់​នី លី​ហួរ​វេរ​លុយ អ៊ី​-​ម៉ាន់​នី និង​បាគង ដើម្បី​ផ្តល់នូវ​ភាពងាយស្រួល និង​ឆាប់រហ័ស​ដល់​អតិថិជន​៕​ដោយ​៖​កូ​ឡាប​


spot_img
×